ឆេះ
អត្ថន័យ (4)
-
1
កិរិយាសព្ទ
ត្រូវភ្លើងចាប់, វិនាសដោយភ្លើង, កើតមានភ្លើង
ឧទាហរណ៍ ភ្លើងឆេះព្រៃ, គោមឆេះហើយ។
-
2
កិរិយាសព្ទ
( ព . ប្រ .) ក្ដៅក្រហាយ, រោលរាលក្នុងសន្តាន
ឧទាហរណ៍ សត្វលោកត្រូវភ្លើងទុក្ខភ្លើងកិលេសឆេះរង្គំជានិច្ច។
-
3
កិរិយាសព្ទ
ខូចលែងដំណើរការដោយឆ្លងចរន្តអគ្គិសនី ( ចំពោះគ្រឿងម៉ាស៊ីនឧបករណ៍អេឡិចត្រូនិក )
ឧទាហរណ៍ ទូរទស្សន៍នេះឆេះហើយ។
-
4
កិរិយាសព្ទ
ដើរមានដំណើរការមានសកម្មភាព ( គ្រឿងម៉ាស៊ីន )
ឧទាហរណ៍ ឡានឆេះវិញហើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)