ឆាក
អត្ថន័យ (5)
-
1
កិរិយាសព្ទ
កាត់ដោយប្រណាក
ឧទាហរណ៍ ឆាកស្លា។
-
2
កិរិយាសព្ទ
ទាញសំពត់បង្សុកូលចាប់ផ្ទាំងសំពត់ឬចាប់អំបោះដែលភ្ជាប់អំពីអដ្ឋិធាតុមកសូត្រធម៌បង្សុកូល
ឧទាហរណ៍ និមន្តលោកឆាក (ស.ស.)។
-
3
នាម
បន្លោះធ្នូ។
-
4
នាម
រមូរសក់កន្ទុយសេះមានដងសម្រាប់កូតទ្រ
ឧទាហរណ៍ ឆាកទ្រ។
-
5
នាម
បន្ទប់សម្រាប់តែងតួល្ខោន
ឧទាហរណ៍ ឆាកល្ខោន, ល្ខោនចេញពីឆាក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)