វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 84 / 1268
-
ខ្ញុំបាទ សព្វនាម
សម្រាប់និយាយជាមួយនឹងមន្ត្រីមានស័ក្ដិមធ្យមឬជាមួយនឹងមនុស្សឥតយសស័ក្ដិទេប៉ុន្តែគួរគោរព។
-
ខ្ញុំប្របាទ សព្វនាម
សម្រាប់និយាយជាមួយនឹងមន្ត្រីមានស័ក្ដិធំ។
-
ខ្ញុំព្រះអង្គ សព្វនាម
ស្ត្រីថាខ្ញុំម្ចាស់, ខ្ញុំម្ចាស់ក្រោមព្រះតេជះឬក្រោមល្អងធូលីព្រះបាទ។
-
ខ្ញុំព្រះអង្គក្រោមល្អងធូលីព្រះបាទ សព្វនាម
( ម . ព . ខ្ញុំព្រះអង្គ )។
-
ខ្ញុំឯង សព្វនាម
ជាព្រះរាជឱង្ការនៃព្រះមហាក្សត្រិយ៍ដែលទ្រង់ប្រាស្រ័យជាមួយនឹងប្រជាពលរដ្ឋដោយការគួរសម; បើព្រះរាជឱង្ការពុំគួរសមទេដូចអ្នកបម្រើបម្រាស់ស្និទ្ធជិតព្រះអង្គជាដើមថាអញឬអញឯង។
-
ខ្ញូច គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យញាក់, ពាក្យកម្រើក, ពាក្យញោចឱ្យប្លែកឡើង
-
ខ្ញើច គុណកិរិយាគុណនាម
ខ្ជើច
-
ខ្ញៀវ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យដើរ, ពាក្យបណ្ដើរឱ្យប្លែកឡើង
-
ខ្ញៀវខ្ញារ គុណកិរិយា
ដែលទ្រហឹងអឺងកងដោយសូរសម្រែកនៃសត្វបក្សី
-
ខ្ញែ នាម
អ្នកសម្អាងការ, អ្នកដឹកដៃកូនក្រមុំ។
-
ខ្ញែក នាម
ឈ្មោះវល្លិមួយប្រភេទសម្រាប់ធ្វើថ្នាំបញ្ចុះ។
-
ខ្ញែកខ្ញក ឧទានសព្ទ
សូរឮដោយមាន់ច្រើនស្រែកតិចៗខ្លាំងៗតូចៗធំៗ
-
ខ្ញែតៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យពោល, និយាយ, ស្ដីឱ្យប្លែកឡើង
-
ខ្ញែម គុណនាមគុណកិរិយា
រម្យទម, កន្តឹម
-
ខ្ញែរ នាម
ឈ្មោះវល្លិមួយប្រភេទផ្លែមានមមីសរមាស់ណាស់
-
ខ្ញោក គុណនាម
ដែលស្រួយក្រៃពេក; ស្រួយណាស់
-
ខ្តត កិរិយាសព្ទ
បន្លឺសំឡេង ( មាន់ )។
-
ខ្ទង់ គុណនាមនាម
ឈើខណ្ឌទទឹងតូចឬធំខ្លីឬវែងតាមសមគួរដល់របស់ដែលត្រូវឱ្យមាន
-
ខ្ទប កិរិយាសព្ទ
ផ្អោប, ឱបអងដើម្បីឱ្យគង់នៅមិនឱ្យខូចខាត
-
ខ្ទប់ កិរិយាសព្ទ
បិទស្ទះ
-
ខ្ទម នាម
ផ្ទះតូចជាទីសម្រាប់សំចត
-
ខ្ទរ គុណកិរិយាគុណនាម
ដែលលាន់រំពងញាប់ញ័រ
-
ខ្ទរខ្ទ័រ គុណកិរិយាគុណនាម
ដែលលាន់រំពងញ័រសុសសាយដោយបាញ់កាំភ្លើងឬដោយវាយស្គរធំជាដើម
-
ខ្ទាត កិរិយាសព្ទ
ប៉ើងខ្ចាយចេញ។
-
ខ្ទារ គុណកិរិយាគុណនាម
( ម . ព . ខ្ទរ )។
-
ខ្ទាស់ កិរិយាសព្ទ
ធ្វើឱ្យជាប់គ្នាដោយក្លាស់នឹងកន្លាស់ឬម្ជុលជាដើម
-
ខ្ទាំ គុណនាមគុណកិរិយា
ប្រេះឆា, ទក់ទី, បែកមិនដាច់ពីគ្នា
-
ខ្ទាំងខ្ទប់ កិរិយាសព្ទ
រាំងដោយទប់បិទមិនឱ្យចេញចូលឬធ្វើដំណើរទៅមកបាន។
-
ខ្ទិះ នាម
ប្រេងដូងស្រស់ដែលទើបច្របាច់យកពីសាច់ដូងមិនទាន់ចំរាញ់ឱ្យដាក់ទឹក
-
ខ្ទីង នាម
ឈ្មោះសត្វព្រៃចតុប្បាទរូបសណ្ឋានដូចក្របីសន្តានជាមួយនឹងក្របី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។