វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 81 / 1268
-
ខែ នាម
រាសីដែលចែកចេញពីក្នុងឆ្នាំនីមួយៗតាមដំណើរព្រះចន្ទឬដំណើរព្រះអាទិត្យមាន១២រាសី; ក្នុងរាសីនីមួយៗមាន២៨, ២៩, ៣០ឬ៣១ថ្ងៃហៅថាខែ។ឯខែទាំង១២មានចន្ទគតិគឺមិគសិរទី១, បុស្សទី២, មាឃទី៣, ផគ្គុណទី៤, ចេត្រទី៥, ពិសាខទី៦, ជេស្ឋទី៧, អាសាធទី៨, ស្រាពណ៍ទី៩, ភទ្របទទី១០, អស្សុជទី១១, កត្តិកទី១២។កាលណាបើដាក់ថ្ងៃខែជាលេខត្រូវសរសេរលេខ១ជាជំនួសខែមិគសិរលេខ២ជាជំនួសខែបុស្ស។ល។ខែអាសាធជួនកាលមាន២ដងមុនឈ្មោះបឋមាសាធក្រោយឈ្មោះទុតិយាសាធ; បើយកលេខប្រើជាជំនួសខែបឋមាសាធត្រូវដាក់លេខ៨ក្រោមសូន្យ (᧠), ខែទុតិយាសាធត្រូវដាក់លេខ៨ពីរតម្រួតលើគ្នា (᧰)។
-
ខែង គុណនាម
ដែលក្លៀវក្លា, អង់អាច, ហ៊ឺហា
-
ខែងរ៉ែង គុណនាម
( ម . ព . ខែង )។
-
ខែចម្រូត នាម
ខែដែលគេច្រូតស្រូវ។
-
ខែត្រ នាម
បើសរសេរឱ្យត្រូវគួរសរសេរខេត្តតាមរូបដើមក៏បាន។
-
ខែបាំងឆត្រ នាម
( ម . ព . ថ្ងៃបាំងឆត្រ )។
-
ខែប្រាំងរាំងឫស
( ព . សា .) ខែប្រាំងរាំងក្រទាំងដីស្ងួតរាល់អន្លើ។
-
ខែល នាម
គ្រឿងបិទបាំងការពារអាវុធមានសណ្ឋានមូលដូចចង្អេរធ្វើដោយដែកឬឈើសម្រាប់ចូលសង្គ្រាម។
-
ខែលើក នាម
ខែចន្ទគតិដែលត្រូវលើករៀងរាល់៤ឆ្នាំម្ដង
-
ខែវស្សា
ខែមានភ្លៀង។
-
ខែស៊ី គុណនាម
ដែលមានសាច់ឬទឹកតិចតួចខុសធម្មតា ( ចំពោះផ្លែដូង )
-
ខៃ កិរិយាសព្ទគុណនាម
ទម្លុះ, ធ្វើឱ្យធ្លុះដោយដែកកណ្ដារ
-
ខៃបទ កិរិយាសព្ទ
( ម . ព . ខៃសេចក្ដី )។
-
ខៃសេចក្ដី កិរិយាសព្ទ
ខៃសេចក្ដីឬបទឱ្យកាន់តែច្បាស់ឡើង។
-
ខោ នាម
សម្លៀកធ្វើដោយសំពត់មានសណ្ឋានផ្សេងៗមានជើងមានចង្កេះ
-
ខោក កិរិយាសព្ទ
បោកដោយដៃក្ដាប់ឬដោយសរពើអ្វីៗ
-
ខោខុងម៉ូវ នាម
ខោខ្លីត្រឹមជង្គង់មួយប្រភេទមានរាងស្រដៀងខោថ្នេរប្រាំ
-
ខោខូវប៊យ នាម
ខោមួយប្រភេទធ្វើពីសាច់ក្រណាត់អំបោះក្រាស់ម្យ៉ាង
-
ខោខ្លី នាម
ខោមួយប្រភេទមានជើងខ្លីត្រឹមឬលើជង្គង់
-
ខោជើងវែង នាម
ខោមួយប្រភេទមានជើងស្រុងជាងខោខ្លីធម្មតាហើយដែលអាចវែងរហូតដល់កជើង
-
ខោថ្នេរប្រាំ នាម
ខោមួយបែបរាងគ្រលុងច្រើនមានជើងខ្លីត្រឹមក្បាលជង្គង់ស្លៀកដោយមូរចង្កេះចូលក្នុង។អ្នកខ្លះហៅខោចែវថ្នេរប្រាំ
-
ខោទ្រនាប់ នាម
ខោខ្លីតូចស្ដើងហើយយឺតឬខោដែលគេស្លៀកជាប់នឹងសាច់សម្រាប់ទ្រាប់ពីខាងក្នុងខោឬសំពត់
-
ខោរ នាម
ឈ្មោះស្វាមួយពួកសម្បុរខ្មៅជាងស្វាក្រិសរូបធំមុខខ្លី
-
ខោល នាម
ក្របីឬគោដែលមានស្នែងខ្លីឬខុបខ្វេរចុះក្រោម
-
ខោស នាម
រុក្ខជាតិមួយប្រភេទច្រើនដុះនៅព្រៃភ្នំដើមធំខ្ពស់ស្លឹកស្រដៀងនឹងស្លឹកស្វាយតែស្ដើងជាង, សាច់ខាងក្នុងនៃផ្លែវាគេអាចយកមកបុកលម្អិតជាម្សៅចម្អិនធ្វើជាអាហារបាន។
-
ខោស្លីប នាម
ខោទ្រនាប់ក្នុង។
-
ខោអាវ នាម
ក្រណាត់ដែលគេវាស់កាត់ទៅតាមខ្នាតរួចដេរសម្រាប់ស្លៀកនិងពាក់ដើម្បីបិទបាំងរាងកាយ
-
ខៅតាក នាម
បាយដំណើបដែលគេហាលឱ្យក្រៀមទុកបង្ការប្រើក្នុងគ្រាក្រ ( មានប្រើតែក្នុងកាលពីដើម ); ពាក្យនេះហៅក្លាយមកជាកាតាកក៏មាន។
-
ខំ កិរិយាសព្ទ
ឱហាតសង្វាត, ប្រឹងប្រែង
-
ខះ គុណនាមប.
កក, ស្ងួត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។