វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 79 / 1268
-
ខិល គុណនាម
រប៉ិលរប៉ូច,
-
ខិលមាត់ គុណនាមគុណកិរិយា
( ម . ព . មាត់ខិល )។
-
ខីណភាព នាម
ភាពនៃវត្ថុដែលអស់ទៅ, ការអស់រលីង, ដំណើរដែលអស់ឥតមានសេសសល់។
-
ខីណាសវបុគ្គល នាម
( ម . ព . ខីណាស្រព )។
-
ខីណាស្រព នាម
ព្រះអរិយបុគ្គលដែលអស់អាសវៈហើយ ( ព្រះអរហន្ត )។
-
ខីរជាតិ នាម
ជាតិនៃទឹកដោះ, ទឹកដោះស្រស់ដែលទើបនឹងរឹតនៅថ្មីៗ។
-
ខឹកៗ ឧទានសព្ទ
សូរសំណើចតិចៗរឿយៗ
-
ខឹង កិរិយាសព្ទនាម
កម្រើកចិត្តដោយទោមនស្សព្រោះមានអារម្មណ៍មិនគាប់ចិត្តមកប៉ះពាល់ត្រូវទ្វារទាំង៦មានចក្ខុទ្វារជាដើមនាំឱ្យក្ដួលក្ដៅចិត្តឡើង។
-
ខឹងងំ កិរិយាសព្ទ
ខឹងជាប់ជានិច្ចមិនរំងាប់។
-
ខឹងសម្បា កិរិយាសព្ទ
( ម . ព . សម្បា )។
-
ខឹមខាត់ នាម
ខ្សែក្រវាត់ចង្កេះធ្វើដោយប្រាក់ឬមាសមានក្បាលរចនាដាំត្បូងផ្សេងៗ
-
ខុងជឺនិយម នាម
ប្រព័ន្ធគំនិតសំខាន់នៅក្នុងទស្សនវិជ្ជាចិនចេញពីការបង្រៀនរបស់ខុងជឺនិងសាវ័ករបស់គាត់ដែលយកចិត្តទុកដាក់ចំពោះគោលការណ៍ស្ដីពីចរិយាត្រឹមត្រូវជំនាញនៃការគ្រប់គ្រងរដ្ឋគតិបណ្ឌិតស័ក្ដិសិទ្ធិនិងទំនាក់ទំនងសង្គមត្រឹមត្រូវ
-
ខុងម៉ូវ នាម
ផ្នៀងនង្គ័ល។
-
ខុងៗ ឧទានសព្ទ
សូរក្អកខ្លាំងៗ
-
ខុទ្ទកភាព នាម
ភាពដែលតូច, ដំណើរដែលតូចតាច, តំណូច។
-
ខុទ្ទកភាសិត នាម
ភាសិតខ្លីៗដែលបង្កប់នូវតថភាព, ពាក្យទូន្មានខ្លីៗ។
-
ខុទ្ទកសត្វ នាម
( ម . ព . បាណកសត្វ )។
-
ខុទ្ទកាល័យ នាម
កន្លែងឬលំនៅតូច; ការិយាល័យនៅទីស្ដីការនៃរដ្ឋមន្ត្រីនីមួយៗ
-
ខុន នាម
ឈ្មោះកូនចត្រង្គដែលសន្មតថាជាស្ដេច
-
ខុនណាង នាម
ស្រីជាភរិយាមន្ត្រី
-
ខុនហ្នឹង នាម
ដំណើរដាច់ស្រេចទៅលើមួយៗ
-
ខុប គុណនាម
ងចូល, កោងចូល
-
ខុយ គុណកិរិយា
ដែលខុសមិនចំតម្រង់
-
ខុរៗ ឧទានសព្ទ
សូរឮដោយស្រមុក
-
ខុល គុណនាម
ផ្អួរ, ខ្មួរ
-
ខុស គុណកិរិយាគុណនាម
ទីទៃពីត្រូវគឺដែលមិនត្រូវ, ដែលកន្លង
-
ខុសមាត់
និយាយស្ដីខុសត្រណមឬខុសពីពាក្យប្ដេជ្ញា។
-
ខុសមុខ កិរិយាសព្ទ
ខុសបែបគ្នា; មិនត្រូវមុខ។
-
ខូង គុណនាម
ផត, ទ្រុឌ
-
ខូច កិរិយាសព្ទគុណនាម
ដែលមានកិរិយាអាក្រក់, មានពុតត្បុត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។