វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 82 / 1268
-
ខ័ឌ្គ នាម
គ្រឿងសស្ត្រាមួយប្រភេទផ្លែមានមុខទាំងពីរខាងមានសណ្ឋានដូចផ្លែលំពែងប៉ុន្តែធំវែងជាងផ្លែលំពែងដងខ្លីច្រើនជាងដងលំពែងមានស្រោមសម្រាប់ស៊កសៀតចង្កេះបានដោយមានខ្សែចងស្រាក់ភ្ជាប់នឹងស្រោមនោះ; ខ្មែរហៅគ្រឿងសស្ត្រានេះតាមសំនៀងសៀមថាខ័ន ( ព្រះខ័នឬព្រះខាន់ ) ព្រោះសៀមសរសេរខររគ៍ ( អ . ថ . ខា៎ន់ ) ដោយបំប្លែងអំពីពាក្យសំស្ក្រឹតថាខឌ្គ។យើងហៅថាព្រះខ័នយូរណាស់ហើយ
-
ខ័ន នាម
( ម . ព . ខ័ឌ្គ )។
-
ខ្ចក គុណនាម
ដែលមានដំណើរខ្ញើចៗមិនរាបមិនស្មើ
-
ខ្ចង់ច្រមុះ នាម
ផ្នែកនៃក្ដោងច្រមុះដែលមានសណ្ឋានរឹងខ្ពស់ឡើងពីផ្ទៃមុខ
-
ខ្ចប់ កិរិយាសព្ទ
រុំឬវេចជាកញ្ចប់, ធ្វើឱ្យមានជាកញ្ចប់
-
ខ្ចរ កិរិយាសព្ទ
ខ្ទរ, ខ្ទរខ្ទារ, លេចឮពេញពាស
-
ខ្ចរខ្ចាយ កិរិយាសព្ទ
សុសសាយ, ផ្សាយទូទៅ
-
ខ្ចាត់ កិរិយាសព្ទ
ព្រាត់ព្រាយ, បែកខ្ញែក; ឃ្លាតចេញ
-
ខ្ចាត់ខ្ចាយ កិរិយាសព្ទ
រាត់រាយ, រោយរាយ
-
ខ្ចាយ កិរិយាសព្ទ
ខ្ទាតចេញ
-
ខ្ចាយមេក្រមី
( ព . ប្រ .) បែកខ្ចាយសាយដំណឹងកេរ្តិ៍ឈ្មោះអាក្រក់លេចឮសុសសព្វទិសទី។
-
ខ្ចាស់ នាម
ឈ្មោះឈើមួយប្រភេទស្លឹកប្រហែលនឹងចន្ទន៍ផ្លែប្រហែលនឹងមក្លឿមានរសជាតិចត់ប្រើស៊ីជាជំនួសស្លាបាន
-
ខ្ចី កិរិយាសព្ទគុណនាម
យកអ្វីៗពីគេមកប្រើហើយឱ្យទៅវិញ
-
ខ្ចូវ នាម
រុក្ខជាតិមួយប្រភេទច្រើនដុះនៅព្រៃភ្នំដើមធំខ្ពស់មានខ្លឹម, សាច់ហាប់ជិតស្និទ្ធជាប់ល្អប្រើជាគ្រឿងទព្វសម្ភារៈផ្សេងៗបាន។
-
ខ្ចើច គុណកិរិយាគុណនាម
ដែលមានដំណើរខើចជើងមិនស្មើគ្នារាងខ្ពស់ម្ខាងទាបម្ខាង
-
ខ្ចោត គុណកិរិយា
ដោយមានជើងចោតម្ខាងឬទាំងពីរខាងហើយដើរជាន់ដីដោយចុងជើងកែងជើងផុតពីដី
-
ខ្ចោប កិរិយាសព្ទ
វេច, ក្ដោប, ធ្វើឱ្យជាកញ្ចោប
-
ខ្ចោះ គុណនាម
អាក់អួល, មិនជារបៀបរៀបរយ
-
ខ្ចៅ នាម
ឈ្មោះសត្វតូចសណ្ដាននឹងខ្យង។
-
ខ្ជាក ឧទានសព្ទ
សូរឮដោយធ្លាក់, ដោយគ្រវាត់, ដោយបោក
-
ខ្ជាក់ កិរិយាសព្ទ
ទម្លាក់បញ្ចេញអ្វីៗពីមាត់
-
ខ្ជាង នាម
ឈើឬឫស្សីដែលចងជាទោងអបទូកមិនឱ្យឃ្លោង
-
ខ្ជាន់ៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យនិយាយឱ្យវិសេសឡើង
-
ខ្ជាប់ គុណនាម
ឋិតថេរ, មាំមួន, ជាប់លាប់។ប្រើជាកិរិយាវិសេសន៍ក៏បាន
-
ខ្ជាប់ខ្ជួន គុណកិរិយាគុណនាម
ខ្ជាប់ណាស់, មាំមួនណាស់, ដោយយកចិត្តទុកដាក់ដោយប្រុងប្រយ័ត្នមិនធ្វេសប្រហែស
-
ខ្ជាយ នាម
ឈ្មោះប្រទាលមួយប្រភេទសន្តាននឹងរមៀតសម្រាប់ផ្សំធ្វើគ្រឿងសម្ល។
-
ខ្ជាំ គុណនាមគុណកិរិយា
មិនស្អាតដោយមានសំរាមឬអ្វីៗស្មោកគ្រោគរាយឥតសណ្ដាប់។
-
ខ្ជាំងៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យពោល, ពាក្យស្ដីពាក្យនិយាយឱ្យប្លែកឡើង
-
ខ្ជិល គុណនាម
ដែលមិនចូលចិត្តធ្វើការឬធុញទ្រាន់ស្អប់ការងារ។
-
ខ្ជីខ្ជា គុណនាម
ជួនកាលមានប្រើជាគុណសព្ទដែរដូចពាក្យថា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។