វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 85 / 1268
-
ខ្ទីត គុណនាម
ងទៅខាងក្រោយបន្តិច
-
ខ្ទឹង នាម
ឈ្មោះឈើមួយប្រភេទសំបកនិងស្លឹកប្រហែលនឹងសុរភី, ផ្លែធ្វើប្រេងបាន, ផ្កាសម្បុរសក្រអូប។
-
ខ្ទឹម នាម
ឈ្មោះប្រទាលមួយប្រភេទប្រើជាគ្រឿងអាហារឬជាថ្នាំបាន
-
ខ្ទុត កិរិយាសព្ទ
( ព . អា .) កម្រើកគូទហើយទង្គិចញយៗ។
-
ខ្ទុតដី នាម
ឈ្មោះបក្សីមួយប្រភេទរូបតូចប៉ុនចាបពូកតែកន្ទុយវែងច្រើនស្វែងរកអាហារផ្ទាល់នឹងដីមានអាការកម្រើកកន្ទុយដូចជាខ្ទុតដីរឿយៗ; ពាក្យរាបសាហៅថាសត្វប៉ាក់ប៉ើក។
-
ខ្ទុះ នាម
ឈាមកកសឬក្រហមខាប់ដែលកើតឡើងនៅមុខដំបៅឬនៅមុខបូស
-
ខ្ទួយ នាម
ឈ្មោះសត្វតូចមានទ្រនិចនៅចុងកន្ទុយបើវាទិចមានពិសបណ្ដាលឱ្យឈឺពើតចាប់ខ្លាំង។
-
ខ្ទើត កិរិយាសព្ទ
ប្រឹងឡើង, ចំកោងឡើង, មិនងាយចុះទៅក្រោមដោយបោះដោយវាយ
-
ខ្ទើយ នាម
មនុស្សមានភេទស្ទើរប្រុសស្ទើរស្រី
-
ខ្ទេច គុណនាម
ល្អិតដោយវាយ, ដោយដំឱ្យបែក។
-
ខ្ទេចខ្ទាំ គុណនាមគុណកិរិយា
( ព . ប្រ .) ដែលបែកបាក់ខ្ទេច; ដែលខូចខាតវិនាសអន្តរាយ
-
ខ្ទេចខ្ទី គុណកិរិយាគុណនាម
ដែលខ្ទេចណាស់។
-
ខ្ទែង គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យដើរឱ្យវិសេសឡើង។
-
ខ្ទែត គុណនាម
កាងក្រទា
-
ខ្ទោកៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យញាក់, ពាក្យចាប់, ពាក្យពើតឱ្យវិសេសឡើង
-
ខ្ទះ នាម
ឆ្នាំងធ្វើដោយដែក, ដោយស្ពាន់, ដោយទង់ដែងមានមាត់កំផាសសម្រាប់ចម្អិនអាហារមានបែបផ្សេងៗខុសគ្នា
-
ខ្ទះត្នោត នាម
ខ្ទះធំៗសម្រាប់រំងាស់ទឹកត្នោតធ្វើស្ករ។
-
ខ្ទ័រ កិរិយាសព្ទគុណកិរិយា
ញ័រលាន់រំពងសង្កៀរត្រចៀក។
-
ខ្នង នាម
ចំណែករាងកាយមនុស្សនិងសត្វត្រង់ប៉ែកខាងក្រោយពីត្រឹមស្មាទាំងពីរចុះទៅដល់ចង្កេះ
-
ខ្នងគម នាម
ខ្នងកំពកកំពូលដែលស្រដៀងនឹងបូកគោ
-
ខ្នន់ គុណនាម
ដែលមានផ្នត់អង្កាញ់
-
ខ្នប់ នាម
អ្វីៗនៅក្នុងកប់នៅឡើយ
-
ខ្នល់ នាម
ឈ្មោះរបស់សម្រាប់កល់
-
ខ្នល់ជើង នាម
( ព . បុ .) ខ្នើយជើង, កែបជើង
-
ខ្នាច នាម
ថ្លុកកន្លែងជ្រូកស្រុក, ជ្រូកព្រៃ, ក្របី, រមាសដេក
-
ខ្នាច់ នាម
កំណាច់ឈើឬឫស្សីផ្ដៅដែលកាច់មិនឱ្យដាច់ពីគ្នាទុកចំណាំចំនួនដែលរាប់
-
ខ្នាត នាម
កំណត់រង្វាស់
-
ខ្នាន នាម
របស់ដែលផ្គូ, ដែលតម្កើងដោយគ្រឿងរចនាផ្សេងៗឬដោយសន្មតិនាម
-
ខ្នាន់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យខ្នាប់
-
ខ្នាន់ខ្នាប់ គុណនាម
ពាសពេញ, ណែនណាន់, ដេរដាស
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។