វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 87 / 1268
-
ខ្នោះ នាម
ឈ្មោះគ្រឿងដាក់ក្ដីម្យ៉ាងធ្វើដោយឈើឬដែកសម្រាប់ដាក់ភ្ជាប់ជើងដៃ
-
ខ្នៅ នាម
ស្នាមដែលដៅ ( ម . ប្រ .)។
-
ខ្នះខ្នែង កិរិយាសព្ទ
ខំសង្វាត
-
ខ្ព នាម
សំណុំផ្កាដូង, ផ្កាស្លាជាដើម
-
ខ្ពង់ នាម
ខ្នងភ្នំឬខ្នងទួល
-
ខ្ពង់ខ្ពស់ គុណនាម
ខ្ពស់ដូចខ្នងភ្នំ, ថ្កើងថ្កាន, ប្រសើរ
-
ខ្ពង់មេឃ នាម
ផ្ទៃមេឃដែលខ្ពស់ស្រឡះ។
-
ខ្ពង់រាប នាម
ខ្នងភ្នំឬខ្នងទួលដែលមានផ្ទៃដីរាបស្មើទូលាយវែងឆ្ងាយ។
-
ខ្ពប កិរិយាសព្ទនាម
ឡើងដើមឈើដោយឱប
-
ខ្ពបសមុទ្រ នាម
( ភូមិ .) តំបន់ទឹកសមុទ្ររាក់ស្ងប់ដាច់ចេញពីសមុទ្រដោយពំនូកខ្សាច់កោះរបាំងឬផ្កាថ្មហើយមានច្រកចេញចូលទៅសមុទ្របាន។
-
ខ្ពស់ គុណនាម
ដែលមានជំហរបញ្ឈរវែងច្រើនឡើងលើ។
-
ខ្ពាក ឧទានសព្ទ
សូរឮដោយរបស់រាវឬវត្ថុទន់ធ្លាក់ខ្លាំងមកទាំងដុំ
-
ខ្ពាក់ៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យធ្លាក់, ជ្រុះឱ្យប្លែកឡើង
-
ខ្ពាប់ ឧទានសព្ទ
សូរឮដោយវាយដោយកាប់
-
ខ្ពុក ឧទានសព្ទ
សូរឮដោយរបស់តូចធ្លាក់
-
ខ្ពុរ កិរិយាសព្ទ
បៀមទឹកអង្រង់លាងមាត់
-
ខ្ពុរមាត់ កិរិយាសព្ទ
បៀមទឹកអង្រង់គ្រលុកៗក្នុងមាត់។
-
ខ្ពើម កិរិយាសព្ទ
ណាយចិត្តនឹងអាហារមិនស្អាត, នឹងវត្ថុស្មោកគ្រោកឬក្លិនមិនគាប់ចិត្ត។ជ្រេញចិត្ត, រអាចិត្ត។
-
ខ្ពើមរអើម កិរិយាសព្ទ
ខ្ពើមរកកល់ឆ្អើម។
-
ខ្ពោក ឧទានសព្ទ
សូរឮដោយដួល, ដោយធ្លាក់, ដោយជ្រុះរបស់អ្វីៗដែលមានអាការៈទន់
-
ខ្មង នាម
ខួរក្នុងឆ្អឹង, ឬឆ្អឹងខ្នងត្រីរ៉ស់ត្រីឆ្ដោ
-
ខ្មាញ់ គុណនាមគុណកិរិយានាម
ដែលចូលធ្លុងគ្នាល្អ
-
ខ្មាន់ នាម
កងទាហានកាន់ធ្នូ, ជាងកោរកាត់កេសា; កងទាហានកាន់ធ្នូហៅថាខ្មាន់ធ្នូ, ជាងកោរកាត់កេសាស្ដេចហៅខ្មាន់ព្រះកេស។
-
ខ្មាន់កាំភ្លើង នាម
អ្នកកាន់កាំភ្លើង, អ្នកបាញ់កាំភ្លើង
-
ខ្មាយ គុណនាម
ដែលមិនរឹតមិនរើទេសះជាក៏មិនទាន់សះជាដែរ
-
ខ្មាស គុណនាមនាម
គុយ្ហប្រទេសគឺអង្គជាតប្រុសស្រីជាពាក្យប្រើជាជំនួសដើម្បីមិនឱ្យហៅអង្គជាតចំពេកតែច្រើនហៅថាកេរខ្មាស។
-
ខ្មាសមាត់ កិរិយាសព្ទ
ញញើតមិនហ៊ានបញ្ចេញវាចាព្រោះនឹកខ្មាសអៀនឬបញ្ចេញវាចារួចទៅហើយក៏នឹកខ្មាសអៀនជាខាងក្រោយ។
-
ខ្មាំង គុណនាមនាម
ដែលមានចិត្តជាសត្រូវ, ដែលចេញអាការៈជាសត្រូវ
-
ខ្មាំងមិល គុណកិរិយាគុណនាម
ដែលមានអាការៈរនិងរនាំងទាំងកំរោល
-
ខ្មាំងមឹល គុណកិរិយាគុណនាម
( ម . ព . ខ្មាំងមិល )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។