វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 90 / 1268
-
ខ្លុះ កិរិយាសព្ទ
ទម្លុះច្រមុះក្របីគោ, ដើម្បីនឹងដាក់ខ្សែកន្លុះ; ទម្លុះច្រមុះរួចទៅហើយដល់យកខ្សែកន្លុះដោតក៏ហៅថាខ្លុះដែរ
-
ខ្លូត នាមគុណនាម
ផ្លែត្រសក់, ឪឡឹក, ត្រឡាច, ល្ពៅ, ឃ្លោកឬននោងខ្ចីៗដែលធំជាងក្ដឹបតូចជាងចាស់
-
ខ្លួន នាម
សព៌ាង្គរាងកាយ, ចិត្ត។
-
ខ្លួនប្រាណ នាម
( ពាក្យសម្រួលមាត់ ) ខ្លួន, ខ្លួនដែលមានជីវិត។
-
ខ្លេវៗ ឧទានសព្ទ
សូរឮដោយហួច, ដោយផ្លុំស្លឹក
-
ខ្លែង នាម
ឈ្មោះសត្វស្លាបមួយប្រភេទសម្បុរក្រហមក្រមៅត្រង់កមានសម្បុរសចំពុះខុបក្រញាំជើងចំណាប់មាំអាចចាប់សត្វតូចៗស៊ីបាន។
-
ខ្លែងពណ៌ នាម
ឈ្មោះឈើមួយប្រភេទដើមស្ទើរជាវល្លិស្លឹកមូលស្រដៀងនឹងស្លឹកជើងគោតែឆែកជាពីរផ្លែសំប៉ែតរាងវែងបន្តិច
-
ខ្លោង នាម
របស់ដែលជាចម្បងលើគេ; ប្រធាន, មេ, គោលចារឹក; មនុស្សឬសត្វដែលមានអានុភាពជាធំជាងគេ
-
ខ្លោងទ្វារ នាម
បង្គោលមួយគូមានធ្នឹមធ្វើដោយឥដ្ឋឬឈើភ្ជាប់នឹងកំពែងឬរបងមានចន្លោះជាផ្លូវសម្រាប់ដើរចេញចូលបាន
-
ខ្លោច គុណនាម
ដែលឆ្អិនមិនស្រួលមិនល្អដោយដុត, ដោយអាំង, ដោយលីង, ដោយរោលមិនស្រួលភ្លើងឆេះតែខាងក្រៅមិនឆ្អិនខាងក្នុងឬឆេះទាំងក្នុងទាំងក្រៅ
-
ខ្លោចចិត្ត គុណនាម
ដែលអាណិតយ៉ាងខ្លាំង, ដែលអាណិតរកអ្វីធៀបមិនបាន
-
ខ្លោចផ្សា គុណនាម
សង្រេងសង្រៃខ្លាំងហាក់ដូចជាឆេះខ្លោចហើយផ្សាក្នុងចិត្ត។
-
ខ្លោញៗ គុណកិរិយា
ពាក្យសម្រាប់ចម្រើនពាក្យនិយាយ, ពាក្យទៅមកឱ្យប្លែកឡើង
-
ខ្លោត គុណនាម
ធំលៀនក្រឡោត
-
ខ្លៅ គុណនាម
ដែលល្ងង់ព្រោះឥតចំណេះដោយមិនបានសិក្សារៀនសូត្រ
-
ខ្លៅល្ងង់
( ម . ព . ល្ងង់ខ្លៅ )។
-
ខ្លះ គុណនាមគុណកិរិយាសព្វនាម
ពាក្យសម្រាប់និយាយចំពោះពាក្យដែលបំបែកចេញពីចំនួនដើមតាំងពីពីរឡើងទៅ
-
ខ្វក ឧទានសព្ទ
សូរសម្រែកក្អែក
-
ខ្វក់ ប.ឧទានសព្ទ
សូរបន្លៀកនៃត្រី, សម្រែកមាន់ទឹក។
-
ខ្វង នាម
ឈ្មោះល្ហុងមួយប្រភេទស្លឹកតូចជាងល្ហុងខ្មែរមានជ្រុងស្រួចៗមានជ័រសដូចទឹកដោះ, កាត់ដើមដាំដុះ, អ្នកស្រុកស្រែច្រើនដាំធ្វើជារបងដោយងាយដុះងាយកើត
-
ខ្វង់ គុណនាម
ពាក្យសម្រាប់ចម្រើនពាក្យមូលឱ្យប្លែកឡើង; ពាក្យនេះនិយាយបានតែរង្វង់អ្វីៗដែលខ្វៀនខ្វេរចូលមូលមានសណ្ឋានដូចគូទខ្យងខ្ចៅនោះទើបហៅថាខ្វង់បាន
-
ខ្វល់ គុណនាម
វិលវល់, ច្របល់
-
ខ្វល់ខ្វាយ កិរិយាសព្ទ
ខ្នះខ្នែង, ស្រវាស្រទេញ
-
ខ្វាក ឧទានសព្ទ
សូរឮដោយហូតអាវុធវែងពីស្រោមមានដាវជាដើមឬសូរឮដោយហែកសំពត់, ហែកក្រដាស, សូរឮដោយសត្វក្រសារស្រែក
-
ខ្វាក់ គុណនាម
ដែលបាត់ចក្ខុប្រសាទ, ដែលងងឹតមើលមិនឃើញ
-
ខ្វាក់ប្រស្រី
( សំនួន .) ( ព . ទ្រ .) ហាក់ដូចជាខ្វាក់ភ្នែក
-
ខ្វាក់មាន់ គុណនាម
ដែលមានភ្នែកងងឹតមើលមិនសូវឃើញតែក្នុងវេលាយប់ ( ដូចមាន់ )
-
ខ្វាង នាម
ថ្លាងកទាល់មាត់តូចធ្វើដោយដីឥដ្ឋស្រុកអាយអ្នកស្រុកច្រើនប្រើដាក់អង្ករ, ដាក់ម្លូជាដើម។
-
ខ្វាច កិរិយាសព្ទ
ក្រចៅ, កកាយដោយក្រចក។
-
ខ្វាច់ ឧទានសព្ទ
សូរឮដោយស្ដោះទឹកមាត់, ដោយខ្ទាតទឹក, ខ្ទាតភក់ដែលធ្លាក់ចុះឬខ្ទាតចេញពីរន្ធ, ពីប្រហោង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។