វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 93 / 1268
-
ខ្សួល ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យខ្សឹក
-
ខ្សួស នាម
ឈ្មោះឈើតូចមួយប្រភេទដើមស្ទើរជាវល្លិ។
-
ខ្សៀ នាម
ប្រដាប់សម្រាប់ជក់ថ្នាំឬអាភៀនមានសណ្ឋានផ្សេងៗ។
-
ខ្សៀក ឧទានសព្ទ
សូរឮតិចៗដោយប្រហារអ្វីៗនឹងអាវុធដ៏មុតឬដោយខ្យល់បក់; ដោយអូសខ្សែតូចឆ្មារយ៉ាងឆាប់រហ័ស; ដោយពស់លូនយ៉ាងរហ័ស
-
ខ្សៀគ្រក់ នាម
ឈ្មោះខ្សៀមួយយ៉ាងមានដាក់ទឹកខាងក្នុងបឺតទៅឮសូរគ្រក់ៗ
-
ខ្សៀវ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យខ្សឹប
-
ខ្សេវ គុណនាមនាម
ឈ្មោះឈើមួយប្រភេទគេច្រើនប្រើធ្វើជាក្ដារក្រាល។
-
ខ្សែ នាម
ប្រដាប់សម្រាប់ចងធ្វើឬវេញដោយផ្ដៅដោយជក់ដូងឬសរសៃធ្មៃ, សូត្រជាដើម។
-
ខ្សែក នាម
គ្រឿងអលង្ការដែលធ្វើពីមាសប្រាក់ជាដើមដោយមានរចនាជាក្បាច់ក្បូរផ្សេងៗឬមានដាំត្បូងសម្រាប់ពាក់លម្អនៅក
-
ខ្សែកម្ពស់ នាម
ខ្សែកោងបិទជិតនៅលើផែនទីភ្ជាប់ចំណុចទាំងអស់ដែលមានរយៈកម្ពស់ស្មើគ្នានៃសណ្ឋានដី។
-
ខ្សែកាប នាម
ខ្សែលួសមួយសំណុំដែលស្រោបដោយជ័រកៅស៊ូឬប្លាស្ទិចប្រើសម្រាប់នាំចរន្តអគ្គិសនីឬសញ្ញាណអគ្គិសនីឬសូរស័ព្ទជាដើម
-
ខ្សែការពារ នាម
កីឡាករបាល់ទាត់បីឬបួននាក់រាយគ្នាជាខ្សែហើយមានតួនាទីការពារអ្នកចាំទី។
-
ខ្សែកោង នាម
( គណិត .) ធ្នូឬខ្សែធ្នូឬក៏រូបរាងផ្សេងៗទៀតដែលតាងអនុគមន៍ណាមួយ
-
ខ្សែក្រពាត់ នាម
( ម . ព . តោងក្រពាត់ )។
-
ខ្សែក្រវាត់ នាម
ប្រដាប់សម្រាប់ក្រវាត់ចង្កេះធ្វើដោយសំពត់, ដោយស្បែក, ដោយអំបោះ, ឬដោយលោហជាតិផ្សេងៗមានមាសនិងប្រាក់ជាដើម។
-
ខ្សែក្រវាត់ក្រុង នាម
តំបន់ដែលព័ទ្ធជុំវិញក្រុងឬទីប្រជុំជន។គេច្រើននិយាយថា " ក្រវាត់ក្រុង "
-
ខ្សែក្រវាត់សុវត្ថិភាព នាម
ឧបករណ៍សម្រាប់ពាក់រឹតចង្កេះនិងខ្លួនដើម្បីការពារសុវត្ថិភាពពេលធ្វើដំណើរតាមរថយន្តយន្តហោះរថភ្លើងល្បឿនលឿនពេលធ្វើការក្នុងការដ្ឋានសំណង់ឬឡើងភ្នំជាដើម
-
ខ្សែក្រវាត់សេដ្ឋកិច្ច នាម
ផ្លូវសេដ្ឋកិច្ចភ្ជាប់ពីតំបន់មួយទៅតំបន់មួយ
-
ខ្សែគាថា នាម
ខ្សែអំបោះនីឡុងឬលោហៈមានរុំភ្ជាប់សន្លឹកលោហៈដែលមានចារបញ្ចុះគាថាយ័ន្តមន្តអាគមប្រើដាក់តាមខ្លួនឬពាក់ជាប់នឹងខ្លួនតាមជំនឿ
-
ខ្សែចង្កេះ នាម
គ្រឿងអលង្ការឬខ្សែគាថាសម្រាប់ពាក់នៅត្រង់ចង្កេះ
-
ខ្សែច្រវាក់តម្លៃ នាម
( សេ . ហិ .) ដំណើរការឬស៊េរីនៃសកម្មភាពដែលត្រូវបានប្រើប្រាស់សម្រាប់បង្កើតនិងបន្ថែមតម្លៃទៅលើការផលិតឬការកែច្នៃផលិតផលនៅគ្រប់ដំណាក់កាលនៃខ្សែច្រវាក់ផលិតកម្មទាំងមូល
-
ខ្សែច្រវាក់ផលិតកម្ម នាម
( សេ . ហិ .) ដំណាក់នានាដែលត្រូវការសម្រាប់បំប្លែងវត្ថុធាតុដើមទៅជាផលិតផលពាក់កណ្ដាលសម្រេចឬផលិតផលសម្រេចសម្រាប់អ្នកប្រើប្រាស់
-
ខ្សែឆៀង នាម
គ្រឿងអលង្ការដែលធ្វើពីមាសប្រាក់ជាដើមដោយមានរចនាជាក្បាច់ក្បូរផ្សេងៗឬមានដាំត្បូងសម្រាប់ពាក់ឆៀងពីស្មាម្ខាងទៅចង្កេះប៉ែកម្ខាងទៀត
-
ខ្សែជីវិត នាម
រយៈកាលបន្តបន្ទាប់គ្នានៃជីវិត។
-
ខ្សែជើង នាម
គ្រឿងអលង្ការដែលធ្វើពីមាសប្រាក់ជាដើមដោយមានរចនាជាក្បាច់ក្បូរផ្សេងៗឬមានដាំត្បូងសម្រាប់ពាក់លម្អនៅកជើង
-
ខ្សែឈរ នាម
បន្ទាត់ត្រង់ដែលស្របនឹងអ័ក្សកូអរដោនេហើយកែងនឹងផ្ចិតផែនដី
-
ខ្សែដៃ នាម
គ្រឿងអលង្ការដែលធ្វើពីមាសប្រាក់ជាដើមដោយមានរចនាជាក្បាច់ក្បូរផ្សេងៗឬមានដាំត្បូងសម្រាប់ពាក់លម្អនៅកដៃ
-
ខ្សែតី នាម
រំពាត់វេញជាខ្សែមានដងប្រើសម្រាប់វាយដេញសត្វពាហនៈឬធ្វើទារុណកម្មមនុស្ស : នៅសម័យដើមខ្សែតីច្រើនធ្វើពីផ្ដៅស្បែកគោឬស្បែកក្របីមូរហើយហាលឱ្យក្រៀម : ជួនហៅរំពាត់ខ្សែតីក៏បាន
-
ខ្សែត្រង់ នាម
បន្ទាត់ដែលមានសណ្ឋានត្រង់
-
ខ្សែត្រូពិក នាម
ខ្សែស្របដែលមានរយៈទទឹង២៣ដឺក្រេ២៧មីនុតនៅសងខាងខ្សែអេក្វាទ័រ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។