វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 94 / 1268
-
ខ្សែត្រៀម នាម
កងទ័ពជួរមុខនៅសមរភូមិដែលតែងតែត្រៀមប្រយុទ្ធ
-
ខ្សែទិន្នន័យ នាម
( ប . ព .) ទិន្នន័យដែលបញ្ជូនបន្តគ្នាម្ដងមួយបៃម្ដងមួយបៃ។
-
ខ្សែបណ្ដោយ នាម
កន្លះរង្វង់សន្មតនៃផែនដីដែលភ្ជាប់ប៉ូលទាំងពីរ។
-
ខ្សែបណ្ដោយគ្រិនវិច នាម
ខ្សែបណ្ដោយដែលកាត់តាមមន្ទីរសង្កេតហ្គ្រីនវិចនៃប្រទេសអង់គ្លេសហើយត្រូវបានសន្មតជាខ្សែបណ្ដោយដែលមានរយៈបណ្ដោយ០ដឺក្រេ។
-
ខ្សែបន្ទាត់ នាម
តំបន់ដែលជាដែនកំណត់ព្រំប្រទល់
-
ខ្សែបន្ទាត់ព្រំដែន នាម
ខ្សែឬគំនូសស្នាមដែលគូសខណ្ឌចែកដែនដីរវាងប្រទេសនិងប្រទេស, តំបន់ដែលជាដែនកំណត់ព្រំប្រទល់ពីប្រទេសមួយទៅប្រទេសមួយ
-
ខ្សែបម្រើ នាម
កីឡាករបាល់ទាត់បីឬបួននាក់រាយគ្នាជាខ្សែហើយមានតួនាទីបញ្ជូនបាល់ទៅខ្សែប្រយុទ្ធ។
-
ខ្សែបាតដៃ នាម
ស្នាមគំនូសពីកំណើតដែលមានលើបាតដៃមនុស្សនិងសត្វមួយចំនួន
-
ខ្សែបាស នាម
ឈ្មោះខ្សែអំបោះឆៅសម្រាប់ទាក់ចងរុំសាកសពតាមកិច្ចតាមក្បួនយោគី។
-
ខ្សែបូ នាម
សំពត់ព័ណ៌មានចងបូឬលាតដែលចងសន្ធឹងនៅមាត់ទ្វារធំឬនៅមាត់ច្រកនៃពិធីសម្ពោធបើកអគារថ្មីថ្មោងជាដើម។
-
ខ្សែប្រយុទ្ធ នាម
កីឡាករបាល់ទាត់ពីរឬបីនាក់រាយគ្នាជាខ្សែហើយមានតួនាទីទាត់បាល់ចូលទីក្រុមម្ខាងទៀត។
-
ខ្សែប្រយោល នាម
( ម . ព . ប្រយោល១)។
-
ខ្សែផ្ដេក នាម
ខ្សែដេកដែលមានសណ្ឋានស្របទៅនឹងអ័ក្សអាប់ស៊ីស។
-
ខ្សែពាន នាម
ខ្សែឬចម្រៀកស្បែកសម្រាប់ទាក់រហាត់ឬរ៉កឬក៏គ្រឿងចក្រឱ្យវិល។
-
ខ្សែពួរ នាម
ខ្សែម្យ៉ាងដែលធំហើយមាំសម្រាប់ចងក្រៀកអ្វីមួយធ្វើឬវេញដោយផ្ដៅជក់ដូងសរសៃធ្មៃឬសូត្រជាដើម
-
ខ្សែភាពយន្ត នាម
សំណុំរឿងរ៉ាវដែលមានទាំងរូបថតផ្ដិតជាប់នៅក្នុងចម្រៀកភាគក្រដាសរឹងរលោងវែងដូចជាខ្សែសម្រាប់បញ្ចាំងរបស់ភាពយន្តឬសំណុំរឿងរ៉ាវឬព្រឹត្តិការណ៍ដែលថតដោយកាម៉េរ៉ាក្នុងទម្រង់ជារូបភាពមានចលនាសម្រាប់ចាក់បញ្ចាំងក្នុងទូរទស្សន៍ឬនៅរោងកុន។
-
ខ្សែភ្លើង នាម
ខ្សែសម្រាប់ចម្លងចរន្តអគ្គិសនី
-
ខ្សែម៉ែត្រ នាម
ខ្សែដែលមានក្រិតជារង្វាស់ប្រវែងសម្រាប់វាស់ឱ្យដឹងប្រវែង។
-
ខ្សែយោង នាម
ខ្សែសម្រាប់ចងយឹតយោងរបស់អ្វីមួយដោយប្រើកម្លាំងទាំងស្រុងក្នុងការទាញ
-
ខ្សែរយៈ នាម
បណ្ដាញនៃមនុស្សមួយក្រុមដែលមានទំនាក់ទំនងទៅមកជាប់លាប់ស៊ីចង្វាក់គ្នា។
-
ខ្សែរឹត នាម
ខ្សែដែលយឺតធ្វើពីកៅស៊ូមានតម្ពក់នៅខាងចុងសងខាងប្រើសម្រាប់ចងរឹតអ្វីមួយឱ្យតឹងមិនឱ្យជ្រុះឬធ្លាក់ : ជួនហៅថាខ្សែយឺតផងដែរ
-
ខ្សែរូត នាម
បន្ទះក្រណាត់ពីរផ្នែកមានធ្មេញជ័រឬដែកសងខាងស៊ីគ្នាដែលមានភ្ជាប់ដោយតម្ពក់សម្រាប់រូតបិទឬបើកប្រឡោះនៃសម្លៀកបំពាក់កាបូបវ៉ាលិសជាដើម
-
ខ្សែលួស នាម
ខ្សែរាងមូលធ្វើពីលោហធាតុផ្សេងៗឬធ្វើពីសំណប្រាក់មាសប្រើសម្រាប់ចង
-
ខ្សែលោហិត នាម
ញាតិសន្តានរួមលោហិត។
-
ខ្សែសង្វារ នាម
( ម . ព . ខ្សែឆៀងនិងសង្វារ )។
-
ខ្សែសម្ពាធ នាម
ខ្សែបន្ទាត់ដែលគូសនៅលើផែនទីអាកាសធាតុតាងចំណុចទាំងឡាយដែលមានសម្ពាធបរិយាកាសស្មើគ្នា។
-
ខ្សែសយ នាម
សរសៃខ្សែមាសឬប្រាក់សម្រាប់ដេរប៉ាក់ជាគ្រឿងលម្អ។
-
ខ្សែសំឡេង នាម
បន្ទះសាច់ដុំយឺតមួយគូនៅផ្នែកមួយនៃបំពង់កមានតួនាទីក្នុងការបន្លឺសូរ
-
ខ្សែស្រប នាម
រង្វង់សន្មតដែលស្របនឹងខ្សែអេក្វាទ័រ។
-
ខ្សែស្រលៀង នាម
ខ្សែមានស្រលៀង ( ផ្ទុយគ្នាពីខ្សែលាម )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។