រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ខែ

នាម

អត្ថន័យ

  1. 1

    នាម

    រាសី​ដែល​ចែក​ចេញ​ពី​ក្នុង​ឆ្នាំ​នីមួយ​ៗ​តាម​ដំណើរ​ព្រះ​ចន្ទ​ឬ​ដំណើរ​ព្រះ​អាទិត្យ​មាន​១២​រាសី; ក្នុង​រាសី​នីមួយ​ៗ​មាន​២៨, ២៩, ៣០​ឬ​៣១​ថ្ងៃ​ហៅ​ថា​ខែ​។​ឯខែ​ទាំង​១២​មាន​ចន្ទ​គតិ​គឺ​មិគសិរ​ទី​១, បុស្ស​ទី​២, មាឃ​ទី​៣, ផគ្គុណ​ទី​៤, ចេត្រ​ទី​៥, ពិសាខ​ទី​៦, ជេស្ឋ​ទី​៧, អាសាធ​ទី​៨, ស្រា​ពណ៍​ទី​៩, ភទ្របទ​ទី​១០, អស្សុជ​ទី​១១, កត្តិក​ទី​១២។​កាល​ណា​បើ​ដាក់​ថ្ងៃ​ខែ​ជា​លេខ​ត្រូវ​សរសេរ​លេខ​១​ជា​ជំនួស​ខែ​មិគសិរ​លេខ​២​ជា​ជំនួស​ខែ​បុស្ស​។​ល​។​ខែ​អាសាធ​ជួនកាល​មាន​២​ដង​មុន​ឈ្មោះ​បឋ​មាសាធ​ក្រោយ​ឈ្មោះ​ទុតិយាសាធ; បើ​យក​លេខ​ប្រើ​ជា​ជំនួស​ខែ​បឋ​មាសាធ​ត្រូវ​ដាក់​លេខ​៨​ក្រោម​សូន្យ (᧠), ខែ​ទុតិយាសាធ​ត្រូវ​ដាក់​លេខ​៨​ពីរ​តម្រួត​លើ​គ្នា (᧰)។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម