វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 744 / 1268
-
លោហសាស្ត្រ នាម
ការសិក្សាពីលក្ខណៈផលិតកម្មបម្រើបម្រាស់ទម្រង់នៃលោហៈនិងសំលោហៈ។
-
លោហាករ នាម
អណ្ដូងឬរណ្ដៅរ៉ែលោហៈ។
-
លោហិត នាម
ក្រហម។
-
លោហិតចន្ទន៍ នាម
ចន្ទន៍ក្រហម។
-
លោហិតធារា នាម
ទឈាមគឺឈាមដែលហូរស្រោចសស្រាក់។
-
លោហិតនទី នាម
ស្ទឹងឈាមគឺឈាមច្រើនដែលហូរហាក់ដូចជាស្ទឹងព្រោះការច្បាំងកាប់សម្លាប់គ្នាយ៉ាងសម្បើមឬព្រោះការសម្លេះសត្វធំៗច្រើន។
-
លោហិតបក្ខន្ទិកាពាធ នាម
ជំងឺធ្លាក់ឈាមពីឧច្ចារមគ្គ, ជំងឺចុះឈាម; ជំងឺមួលឈាម។
-
លោហិតពស្ត្រ នាម
សំពត់ក្រហម។
-
លោហិតពស្ត្រា នាម
( ម . ព . លោហិតពស្ត្រ )។
-
លោហិតពិការ នាម
ឈាមពិការ
-
លោហិតព័ណ៌ នាម
សម្បុរក្រហម។
-
លោហិតភក្ខ នាម
សត្វដែលមានឈាមជាភក្សាគឺសត្វដែលខាំជញ្ជក់ស៊ីឈាមស្រស់ឬសត្វដែលស៊ីសាច់ជញ្ជក់ឈាមស្រស់
-
លោហិតភក្ស នាម
( ម . ព . លោហិតភក្ខ )។
-
លោហិតវិបរិត នាម
ឈាមប្រែប្រួល, ដំណើរប្រែឈាមខុសពីប្រក្រតី។
-
លោហិតាគារ នាម
មន្ទីរសម្រាប់យកឈាមមនុស្សមករក្សាទុកដើម្បីប្រើក្នុងពិធីពេទ្យ។
-
លោហិតាពាធ នាម
ជំងឺដែលកើតព្រោះឈាមធ្វើទុក្ខ។
-
លោហិតុប្បាទ នាម
( ព . ពុ .) ឈ្មោះអនន្តរិយកម្មមួយយ៉ាងដែលបុគ្គលជាសត្រូវញ៉ាំងព្រះលោហិតព្រះសម្មាសម្ពុទ្ធឱ្យឃ្លាតពីទីប្រក្រតីជាំក្នុងព្រះសរីរកាយប៉ុន្តែមិនបែកហូរចេញទេព្រោះមានធម្មតាថាសព៌ាង្គកាយរបស់ព្រះសព្វញ្ញុពុទ្ធរាល់ព្រះអង្គឥតមានបុគ្គលណាអាចធ្វើឱ្យបែកបានឡើយ; កម្មនេះដែលទេវទត្តប្រមៀលដុំថ្មទម្លាក់ពីលើភ្នំគិជ្ឈកូដ, ថ្មបែកខ្ទាតបំណែកមួយដុំមកត្រូវព្រះបាទព្រះសក្យមុនី ...។
-
លោហុស្សាហកម្ម នាម
បណ្ដុំនៃឧស្សាហកម្មនិងបច្ចេកទេសទាក់ទងនឹងការផលិតលោហធាតុ
-
លោហុស្សាហករ នាម
អ្នកវិទ្យាសាស្រ្តផ្នែកលោហុស្សាហកម្ម, អ្នកគ្រប់គ្រងអ្នកបច្ចេកទេសនិងកម្មករផ្នែកលោហុស្សាហកម្ម
-
លោហៈ នាម
ធាតុសាច់រឹងដែលរំលាយសម្រាំងចេញពីរ៉ែហើយគឺដែក, ស្ពាន់, ទង់ដែង, លង់ហិន, សំរឹទ្ធិ, ទង់ហ្វ៊ា; ...។
-
លោហៈឆ្លង នាម
ធាតុគីមីក្នុងតារាងខួបដែលមានស្រទាប់ d ឬ f មិនទាន់បំពេញដោយអេឡិចត្រុងគ្រប់ចំនួន។
-
លោហៈធ្ងន់ នាម
លោហៈដែលមានដង់ស៊ីតេធំជាង 4g/cm3។
-
លោហៈប្រសើរ នាម
លោហៈដែលមិនងាយរងអុកស៊ីដកម្មឬរលាយនៅក្នុងអាស៊ីដ
-
លោហៈស្រាល នាម
លោហៈដែលមានដង់ស៊ីតេតូចជាង 4g/cm3។
-
លោហៈអាល់កាឡាំង នាម
ពួកលោហៈដែលស្ថិតក្នុងក្រុមទី I នៃតារាងខួបនៃធាតុគីមីហើយមានសកម្មភាពគីមីខ្លាំងមានវ៉ាឡង់ I ងាយបង្កើតអ៊ីដ្រុកស៊ីដនិងបំភាយអ៊ីដ្រូហ្សែនពេលមានប្រតិកម្មជាមួយទឹក
-
លោហៈអាល់កាឡាំងដី នាម
ពួកលោហៈដែលស្ថិតក្នុងក្រុមទី II នៃតារាងខួបនៃធាតុគីមី។វាមានវ៉ាឡង់ II ហើយមានសកម្មភាពគីមីខ្សោយជាងលោហៈអាល់កាឡាំង
-
លោះ កិរិយាសព្ទនាម
( ព . បុ .) ចេញថ្លៃយករបស់ដែលបញ្ចាំឬយកមនុស្សមកធ្វើជាទាសៈឬទាសី
-
លោះលាយ គុណនាម
( ព . បុ .) ក្សេមក្សាន្ត, សុខស្រួល, សុខសប្បាយ; បរិបូណ៌។
-
លៅ នាម
ប្រហោងផ្លែប៉ូវថៅឬផ្លែដឹងសម្រាប់បញ្ចុះដង
-
លំ គុណកិរិយាគុណនាម
ដែលគ្រាន់តែសម្រួលបន្តិចៗមិនទាន់សម្រេចយកជាការ; ច្បោលឬច្បោលៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។