វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 745 / 1268
-
លំគេញ គុណកិរិយាគុណនាម
ដែលញាប់រមេញ
-
លំចង់ នាម
ឈ្មោះឧប្បលមួយប្រភេទដើមសម្បុរស្វាយស្រគាំផ្កាសម្បុរខៀវស្វាយ ( នីលុប្បល )
-
លំញង គុណនាមនាម
ទងវង, ញ៉ែងញ៉ង, ល្វតល្វៃ, ( ច្រើនប្រើតែក្នុងកាព្យ )
-
លំញ័រ នាម
ភាពញ័រ, ការញ័រ
-
លំដាប់ នាម
របៀប, ថ្នាក់, ជាន់; សង្កាត់
-
លំដោយ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យលំដាប់ថាលំដាប់លំដោយលំដាប់ដែលត្រូវរៀងមុនរៀងក្រោយលំដាប់ហូរហែ : ដាក់តាមលំដាប់លំដោយឱ្យមានរបៀបរៀបរយ
-
លំទោន កិរិយាសព្ទ
បង្អោនឬបន្ទន់កាយវាចាឱ្យទន់ភ្លន់ឱ្យសុភាព : លំទោនកាយបន្ទន់កាយ
-
លំនាច នាម
ការនាចនៃទឹក
-
លំនាំ នាម
ទំនង; បែបបទ, បែបភាព; ទ្រង់, ទ្រង់ទ្រាយ; ដំណើរ
-
លំនាំសមសារ នាម
លំនាំសមរម្យ, ដំណើរឫកពា; បែបភាពនៃរាងកាយ
-
លំនឹង នាម
ភាពនឹង, ការឋិតនៅនឹង
-
លំនៅ នាម
ទីឬកន្លែងដែលនៅឬសម្រាប់នៅ
-
លំនៅឋាន នាម
( ម . ព . លំនៅ )។
-
លំបាក កិរិយាសព្ទ
ពិបាក, ធ្វើបានដោយកម្រ
-
លំបិន ប.
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យលំបាកថាលំបាកលំបិនពិបាកពិបិន, លំបាកត្រដាបត្រដួស។
-
លំបេក ប.
ពាក្យបរិវាររបស់ពាក្យលំបាកថាលំបេកលំបាកលំបាកក្រៃពេក, លំបាកត្រដេបត្រដាប។
-
លំប៉ា កិរិយាសព្ទ
( ម . ព . ឡាំប៉ា )។
-
លំផក នាម
ប្រដាប់ធ្វើដោយសំពត់ស្មាច់មានកំពូលស្រួចវែងឆ្លឹមសម្បុរសបិទចម្រៀកក្រដាសថងយន់ត្រង់កណ្ដាប់មាត់ឬមិនបិទក៏មាន, សម្រាប់ពួកមន្ត្រីពាក់សីសៈក្នុងកាលដែលមានព្រះរាជពិធីហែធំៗឬសម្រាប់ឱ្យកុលបុត្រដែលកោរសក់រួចហើយពាក់ហែចេញទៅបួស
-
លំផូង នាម
កែវប្រដាប់ចង្កៀងសម្រាប់ដាក់បាំងខ្យល់ទាំងជួយកាត់ផ្សែងនាំឱ្យមានពន្លឺភ្លើងភ្លឺថ្លាល្អផង
-
លំពង់ នាម
ដើមថ្មីគឺដើមដែលទើបដុះលូតថ្មី
-
លំពស់ នាម
ឈ្មោះឈើតូចមួយប្រភេទដើមស្ទើរជាវល្លិស្លឹកស្រួចស្តើង
-
លំពាន់ នាម
ឈ្មោះប្រទាលមួយប្រភេទសន្តានតិណជាតិស្លឹកសំប៉ែតប្រើជាថ្នាំរម្ងាប់រោគ។
-
លំពាស់ នាម
លំនាំដែលទន់, ពត់, បត់ឬរលាស់បាន
-
លំពាំង នាម
ទំនើង, អំណាចខ្លួន, អំពើចិត្ត
-
លំពើន កិរិយាសព្ទ
( ព . បុ .) គេចវេះឬចៀសវាងលាក់ខ្លួនក្នុងវេលាដែលមានភ័យស្លុតស្លន់
-
លំពែង នាម
គ្រឿងសស្ត្រាសម្រាប់ចាក់សម្រាប់ពួយមានមុខទាំងពីរខាងមានចុងស្រួចរូបសណ្ឋានដូចព្រះខ័នតែដងវែង
-
លំពែងព្រះរាម នាម
ឈ្មោះប្រទាលផ្ញើប្រាណមួយប្រភេទស្លឹកវែងស្រួចក្រាស់ដុះជាគុម្ពចាប់ឫសតោងជាប់នឹងដើមឈើច្រើនដុះអាស្រ័យនឹងដើមត្នោតដែលមានគាវចាស់ឬគាវងាប់នៅស្រោបដើម។
-
លំពែងស្នែងក្របី នាម
ឈ្មោះលំពែងមួយប្រភេទផ្លែមានសណ្ឋានស្រដៀងនឹងស្នែងក្របី ( តោមរ )។
-
លំពែងអរឹស នាម
ឈ្មោះរោគមួយប្រភេទពួករោគក្ដាមខ្សៀ, រោគអណ្ដើកច្រើនធ្វើទុក្ខចុកសៀត។
-
លំហ នាម
( ម . ព . លម្ហ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។