វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 747 / 1268
-
លះលែងរវែងបង់ កិរិយាសព្ទ
( ម . ព . រវែងបង់ )។
-
ល៉ោម កិរិយាសព្ទ
( ម . ព . ឡោម )។
-
ល័ក្កចាន់ នាម
ក្អមឬថូទឹកច្រើនតែធ្វើដោយឈើក្រឡឹងឬដោយបន្ទោះត្បាញខ្មុកម្រ័ក្សណ៍មានខ្សែសម្រាប់យួរឬស្ពាយបាន, សម្រាប់ដាក់ទឹកប្រើក្នុងវេលាដើរដំណើរ, ជាបរិក្ខាររបស់បព្វជិត
-
ល័ក្ខខ័ណ្ឌ នាម
( ម . ព . លក្ខខណ្ឌ )។
-
ល័ក្ខណ៍ នាម
( ម . ព . លក្ខណ៍ )។
-
ល័ក្ដ នាម
ជ័រខះរឹងកើតអំពីសត្វល្អិតពួកមួយមានសម្បុរក្រហមសម្រាប់ប្រើការជ្រលក់សូត្រអម្បោះជាដើម
-
ល័ក្ដជុំកន្លង់ នាម
ស្រម៉ល័ក្ដដែលដុះព័ទ្ធស្រោបរុំជុំវិញមែកឈើ។
-
ល័ក្សណ៍ នាម
( ម . ព . ស្ត្រីគ្រប់លក្ខណ៍ )។
-
ល័ខ នាម
( ម . ព . ល័ក្ដ )។
-
ល័ព្ធ គុណនាម
ដែលបានហើយ, ដែលស្រេចហើយ
-
ល្កក់ គុណកិរិយាគុណនាម
ដែលលូតលាស់ល្ហក់
-
ល្កម គុណនាម
ដែលផុយខ្លាំង
-
ល្ខោន នាម
ទម្រង់សិល្បៈទស្សនីយភាពដែលសម្ដែងអំពីរឿងអ្វីមួយតាមរយៈពាក្យសម្ដីនិងសកម្មភាពតួអង្គនៅក្នុងសាច់រឿង
-
ល្ខោនខោល នាម
ខ្មែរហៅចំពោះតែល្ខោនដែលអ្នករាំសុទ្ធតែប្រុស។
-
ល្ខោនចាប់ឆាយ នាម
ល្ខោនកាឡៃគឺល្ខោនដែលលេងចម្រុះបែបច្រើនយ៉ាងលាយច្របល់គ្នាតាមសម័យនិយម។
-
ល្ខោននិយាយ នាម
ទម្រង់សិល្បៈដែលតួសម្ដែងនិយាយឆ្លើយឆ្លងគ្នាក្នុងឆាកឬឈុតនីមួយៗនៃរឿងដែលអមដោយភ្លេងនិងចម្រៀង
-
ល្ខោនបាសាក់ នាម
ទម្រង់សិល្បៈទស្សនីយភាពដែលតួសម្ដែងប្រើក្បាច់ហួនជាគោលពោលប្រាប់ឈ្មោះតួអង្គនៃរឿងដោយខ្លួនឯងស្លៀកសម្លៀកបំពាក់មានលក្ខណៈភ្លឺផ្លេកបែបបុរាណអមដោយតន្រ្តីបុរាណ។ល្ខោនបាសាក់នេះយកឈ្មោះតាមស្រុកមួយគឺស្រុកបាសាក់ខេត្តឃ្លាំងទល់មុខនឹងខេត្តព្រះត្រពាំងនៃទឹកដីកម្ពុជាក្រោម
-
ល្ខោនព្រះរាជទ្រព្យ នាម
ទម្រង់សិល្បៈទស្សនីយភាពដែលសម្ដែងឡើងដោយប្រើក្បាច់របាំបុរាណខ្មែរជារឿងល្ខោនមានលក្ខណៈសក្ការៈអភិរក្សនិយមមានសោភណភាពនិងប្រណីតភាពខ្ពស់តំណាងឱ្យវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរ។ល្ខោននេះខ្លះហៅថាល្ខោនក្បាច់បុរាណខ្មែរ
-
ល្ខោនរម៉ិង នាម
( ព . សា .) ល្ខោនសាមញ្ញ, ល្ខោនរយ។
-
ល្ខោនស្បែក នាម
( ម . ព . របាំស្បែក )។
-
ល្គង នាម
( ម . ព . រគង )។
-
ល្គាយ គុណកិរិយាគុណនាម
ដែលមានលំនាំដំណើរគាយទន់ភ្លន់សមរម្យ
-
ល្គាយល្គង គុណកិរិយាគុណនាម
ដែលមានលំនាំដំណើរគាយទន់ភ្លន់ញ៉ែងញ៉ងគគាត ( ច្រើនប្រើតែខាងលំនាំដំណើររបស់ដំរី )
-
ល្គឹក នាម
ដំណើរមោះមៃ, មោះហ្មង, ហ្មងឆ្គង; ការភ្លាត់ទាស់ដំណើរ, ទាស់ច្បាប់
-
ល្គឹកណាតែ
គាប់ណាតែ; គាប់តែ
-
ល្គឹកតែ កិរិយាសព្ទ
( ម . ព . ល្គឹកណាតែ )។
-
ល្គឹកឮ
បើឮ, ទោះបីឮ ( ព . បុ .)
-
ល្គេន គុណកិរិយា
ដែលវារ, លូន, ដួលមានលំនាំរាបសាទន់ភ្លន់
-
ល្ង នាម
ដំណាំមួយប្រភេទដើមតូចស្រួយដុះបែកខ្នែងជាមែក, ផ្កាព័ណ៌សក៏មានព័ណ៌ស្វាយក៏មានខ្លះ, ផ្លែស្កះ, គ្រាប់ល្អិតសំបកខាងក្រៅខ្មៅសាច់ខាងក្នុងសសម្រាប់លីងប្រើការជាម្ហូបក្រៀមឬប្រើការធ្វើនំក្រៀមឬក៏ស្លប្រេង
-
ល្ងង់ កិរិយាសព្ទ
មិនចេះ, មិនយល់
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។