វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 750 / 1268
-
ល្បះបដិសេធ នាម
ល្បះដែលក្នុងនោះគេប្រើអវិជ្ជមានបទ ( មិន ... ទេឬឡើយ, អត់ ... ទេឬឡើយ,...) ដើម្បីសំដែងគំនិតអវិជ្ជមានដូចជាលោកនាយកមិននៅទេ។វាអត់ទៅសាលាទេ។
-
ល្បះផ្សំ នាម
( ម . ព . ល្បះល្បាយ )។
-
ល្បះមុខការរបស់ខ្លួន នាម
ការលះបង់ចោលមុខការរបស់ខ្លួន។
-
ល្បះល្បាយ នាម
ល្បះដែលកើតឡើងដោយសារការផ្សំរវាងឃ្លាគោលនិងឃ្លារណប។ឃ្លារណបភ្ជាប់នឹងឃ្លាគោលដោយសារឈ្នាប់ឃ្លា
-
ល្បះសង្កត់ន័យ នាម
ល្បះដែលគេផ្តោតអារម្មណ៍លើធាតុណាមួយ ( ប្រធាន, កម្មបទ, កម្មទេសកាល ) នៃល្បះ
-
ល្ពេញល្ពៅ គុណនាម
ទ្រទេសទ្រទន់, ស្រលួតស្រឡះស្រស់បស់
-
ល្ពៅ នាម
ឈ្មោះនំចំហុយមួយប្រភេទរាងសំប៉ែតបួនជ្រុងធ្វើពីល្ពៅលាយច្របល់ជាមួយម្សៅខ្ទិះដូងនិងស្ករសរួចខ្ចប់ស្លឹកចេកចំហុយ។
-
ល្មម គុណកិរិយា
គួរដល់ការ; សម, សមគួរ; ធួន; គ្រប់គ្រាន់, មិនលើសមិនខ្វះ, មិនតិចមិនច្រើន
-
ល្មមតែ គុណកិរិយា
សមតែ, គួរតែ; បានត្រឹមតែ
-
ល្មមមាត់ គុណនាម
ដែលចេះតែល្មមនឹងមាត់ចង់ថាអ្វីក៏ថាតាមចិត្តឥតមានគិតពីខុសត្រូវ
-
ល្មមមាត់ឈ្លានពាន គុណនាម
ដែលចេះតែល្មមមាត់ស្ដីថាឥតក្រែងរអែងច្បាប់
-
ល្មមល្មៃ គុណនាម
ល្វតល្វៃ, ទន់ភ្លន់សមរម្យ
-
ល្មមឱ្យគេថាបាន គុណនាម
គួរឬសមឱ្យគេថាបាន។
-
ល្មាក់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យល្មមថាចេះល្មាក់ល្មមទេចេះល្មមដែរទេ, ចេះមិនច្រើនប៉ុន្មានទេ។
-
ល្មាស គុណនាម
ដែលមានសម្បុរពភ្លក់ឡើងអាចម៍អណ្ដើករកកល់ពុកព្រោះសើមអួអាប់
-
ល្មាសស្បែក គុណនាម
ដែលឡើងសម្បុរស្បែកជាំពភ្លក់ដូចជាឡើងអាចម៍អណ្ដើក
-
ល្មាំង នាម
( ម . ព . រមាំង )។
-
ល្មិច នាម
( ម . ព . ល្មេច )។
-
ល្មីល្មើ គុណកិរិយាគុណនាម
ដែលមានអាការល្ងីល្ងើព្រោះកំពុងដេកលក់មិនទាន់ស្កប់ហើយភ្ញាក់ឡើងទាំងបង្ខំ
-
ល្មុង នាម
ឈ្មោះខ្លាមួយប្រភេទដូចគ្នានឹងខ្លារខិនដែរប៉ុន្តែមាត្រធំជាងឬខ្លារខិនយ៉ាងធំ
-
ល្មុត នាម
ឈ្មោះឈើដំណាំប្រើផ្លៃទុំជាអាហារ, មានពីរប្រភេទគឺល្មុតសែដាផ្លែថ្លោសៗមានច្រើនបែប; ល្មុតខ្មែរ ( ស . លះមុតសីដាឬលះមុតទៃយអ . ថ . ល៉ៈមុតស៊ីដាឬថៃ " ល្មុតសៀម ") ដើមធំស្លឹករង្វើលៗផ្លែសណ្ឋានស្រដៀងនឹងផ្លែព្កុលតែធំជាងវេលាទុំជោរឡើងសម្បុរក្រហមក្រមៅសាច់ផុសៗបន្តិចមានរសផ្អែមស្រាលច្រើនមានគ្រាប់តែមួយៗ; ល្មុតបារាំងឬល្មុតទេសដើមតូចជាងល្មុតសែដាស្លឹកញឹកជិតផ្លែមានច្រើនបែបខ្លះរាងមូលសាច់ស, ខ្លះរាងទ្រវែងសាច់ក្រហមស្ទើរ, ផ្លែធំៗប៉ុនស៊ុតមាន់ឬស៊ុតទាក៏មានទ្រើសជាងនុះក៏មានតូចៗចុះពីនុះមកក៏មាន, ផ្លែទុំសាច់ជ្រាយមានរសផ្អែមឈ្ងុយ ( បែបដែលមានផ្លែរាងទ្រវែងសាច់ស្ទើរក្រហមនោះអ្នកស្រុកខ្លះច្រឡំហៅថាសែដាក៏មាន )។
-
ល្មូន នាម
ការលូន, ដំណើរពន្លឿនសព៌ាង្គកាយដែលមានពោះដិតលើផ្ទៃខាងក្រោមឱ្យជ្រុលទៅមុខដោយប្រឹងរង្កៀកការរំកិលខ្លួនដែលមានទ្រូងដិតលើផ្ទៃខាងក្រោមឱ្យលឿនជ្រុលទៅមុខដោយជើងទធាក់ឬដោយការរលាស់ផ្នត់ខ្លួន។
-
ល្មួច នាមគុណនាម
អំពើលួច; ដែលរកស៊ីដោយអំពើលួច
-
ល្មួត គុណនាម
ដែលស្អិតជាប់គ្នាល្អួត
-
ល្មើស កិរិយាសព្ទ
ប្រព្រឹត្តលើសរំលងលើច្បាប់, ច្រឡើសបំពានលើបញ្ញត្តិ
-
ល្មឿង គុណនាម
ដែលមានសម្បុរលឿងលាយចម្រុះដោយខៀវឆ្លុះរលើប
-
ល្មឿយ គុណនាម
ដែលទន់ល្មៃ, ទន់ដូចសំឡី
-
ល្មៀត នាម
( ម . ព . រមៀត )។
-
ល្មេច នាម
សត្វទឹកពួកអដ្ឋិចម្មជាតិមួយប្រភេទសន្តានអណ្ដើក។ស្រុកខ្លះហៅល្មិច។
-
ល្មេញល្មើ គុណនាម
ល្ងីល្ងើ, ស្ទើរឆ្កួត, ពាក់កណ្ដាលឆ្កួត
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។