ល្មុត
អត្ថន័យ (2)
-
1
នាម
ឈ្មោះឈើដំណាំប្រើផ្លៃទុំជាអាហារ, មានពីរប្រភេទគឺល្មុតសែដាផ្លែថ្លោសៗមានច្រើនបែប; ល្មុតខ្មែរ ( ស . លះមុតសីដាឬលះមុតទៃយអ . ថ . ល៉ៈមុតស៊ីដាឬថៃ " ល្មុតសៀម ") ដើមធំស្លឹករង្វើលៗផ្លែសណ្ឋានស្រដៀងនឹងផ្លែព្កុលតែធំជាងវេលាទុំជោរឡើងសម្បុរក្រហមក្រមៅសាច់ផុសៗបន្តិចមានរសផ្អែមស្រាលច្រើនមានគ្រាប់តែមួយៗ; ល្មុតបារាំងឬល្មុតទេសដើមតូចជាងល្មុតសែដាស្លឹកញឹកជិតផ្លែមានច្រើនបែបខ្លះរាងមូលសាច់ស, ខ្លះរាងទ្រវែងសាច់ក្រហមស្ទើរ, ផ្លែធំៗប៉ុនស៊ុតមាន់ឬស៊ុតទាក៏មានទ្រើសជាងនុះក៏មានតូចៗចុះពីនុះមកក៏មាន, ផ្លែទុំសាច់ជ្រាយមានរសផ្អែមឈ្ងុយ ( បែបដែលមានផ្លែរាងទ្រវែងសាច់ស្ទើរក្រហមនោះអ្នកស្រុកខ្លះច្រឡំហៅថាសែដាក៏មាន )។
-
2
នាម
ឈ្មោះខ្នុរមួយប្រភេទផ្លែទុំសាច់ក្លែបជ្រាយបន្តិចជាងខ្នុរណាំងប៉ុន្តែជ្រាយមិនដល់ខ្នុរបាយស្រាទេមានរសផ្អែមឆ្អិត
ឧទាហរណ៍ ខ្នុរល្មុតក្នុងប្រទេសកម្ពុជាពុំសូវសម្បូរប៉ុន្មានទេគួរពួកកសិករឆ្លៀតដាំឱ្យកើតចម្រើនឡើង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)