វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 743 / 1268
-
លោមព័ណ៌ នាម
សម្បុររោម។
-
លោមសារ នាម
កែវឬត្បូងមរកត
-
លោមា នាម
រោមទាំងឡាយ
-
លោលតា នាម
ភាវៈឬភាពលេះលោះឬឡេះឡោះ, ម្ង៉ិកម្ង៉ក់, សើវ៉ើ។
-
លោលភាព នាម
( ម . ព . លោលតា )។
-
លោលា គុណនាម
ដែលលេះលោះឬឡេះឡោះ, ម្ង៉ិកម្ង៉ក់, សើវ៉ើ ( ចំពោះតែស្រី )
-
លោលុប គុណនាម
ដែលល្មោភ, លោភលន់, រវះរវាម
-
លោលុបចារ កិរិយាសព្ទ
ប្រព្រឹត្តលោភលន់, រវះរវាម។
-
លោលុភ គុណនាម
( ម . ព . លោលុប )។
-
លោហ នាម
( ម . ព . លោហៈ )។
-
លោហកម្ម នាម
ការធ្វើលោហៈ, មុខរបរលោហៈ។
-
លោហកាន្ត នាម
មេដែក។
-
លោហការ នាម
អ្នកធ្វើលោហៈ, ជាងលោហៈ ( មានជាងដែកជាដើម )។
-
លោហការិកា នាម
( ម . ព . លោហៈ )។
-
លោហការិនី នាម
( ម . ព . លោហៈ )។
-
លោហការី នាម
( ម . ព . លោហការ )។
-
លោហកិច្ច នាម
( ម . ព . លោហកម្ម )។
-
លោហកុម្ភី នាម
ឈ្មោះនរកមានស្រះលោហៈធំមានទឹកពុះកញ្ជ្រោលជានិច្ច ...។
-
លោហកុម្ភៈ នាម
ឆ្នាំងលោហៈ ( មានឆ្នាំងស្ពាន់ជាដើម )។
-
លោហជាតិ នាម
ជាតិលោហៈ, លោហៈទាំងពួង។
-
លោហជាល នាម
សំណាញ់ឬបណ្ដាញលោហៈ។
-
លោហជិត នាម
ពេជ្រ។
-
លោហធាតុ នាម
ធាតុលោហៈ; រ៉ែលោហៈ។
-
លោហនាឡិ នាម
នាឡិឬបោយលោហៈ។
-
លោហភណ្ឌ នាម
របស់ដែលធ្វើដោយលោហៈ។
-
លោហភាជនៈ នាម
ភាជនៈលោហៈ។
-
លោហភាជន៍ នាម
( ម . ព . លោហភាជនៈ )។
-
លោហមល នាម
មន្ទិលលោហៈ, ច្រែះឬស្នឹមលោហៈ។
-
លោហម័យ គុណនាម
ដែលធ្វើដោយលោហៈ។
-
លោហវត្ថុ នាម
វត្ថុដែលធ្វើដោយលោហៈ; ជាតិលោហៈឯង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។