លោះ
អត្ថន័យ (2)
-
1
កិរិយាសព្ទ
( ព . បុ .) ចេញថ្លៃយករបស់ដែលបញ្ចាំឬយកមនុស្សមកធ្វើជាទាសៈឬទាសី
ឧទាហរណ៍ លោះរបស់បញ្ចាំ; លោះមនុស្សប្រើ (មានតែក្នុងសម័យពីដើម)។
-
2
នាម
( ព . បុ .) ឈ្មោះឈើដំណាំមួយប្រភេទស្លឹកធំៗស្រដៀងនឹងស្លឹកពង្រ, ផ្លែមូលសំបកក្រាសសាច់ជ្រាកមានសរសៃស្វិតជាប់នឹងគ្រាប់ខ្លះមានរសជូរខ្លះជូរអែម, សំបកផ្លែប្រើជាបន្លែស្លម្ជូរបាន។មានពាក្យតំណាលថាព្រះបាទសម្ដេចព្រះឧទ័យរាជា ( ក្សត្រិយ៍កម្ពុជរដ្ឋ ) ទ្រង់សព្វព្រះរាជហឫទ័យទ្រង់ប្រោសព្រះរាជទានឈ្មោះឱ្យហៅឈើបំពេញរាជ្យវិញ, ជាប់ដរាបមកដល់សព្វថ្ងៃនេះ; សៀមហៅកះទ៌្ចនឬសះទ៌្ចនអ . ថ . កៈថនឬសៈថនខ្មែរក៏ហៅកថនខ្លះដែរ; គួរហៅតាមសម្ដីខ្មែរថាបំពេញរាជ្យវិញ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)