វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 736 / 1268
-
លេខផា នាម
( ព . សា .) ( បុរាណច្រើនប្រើក្នុងក្បួនហោរ )។
-
លេខភណ្ឌ នាម
ប្រដាប់សម្រាប់ប្រើការសរសេរមានប៉ាកកានិងខ្មៅដៃជាដើម
-
លេខយោង នាម
លេខសម្គាល់សំណេរដែលដកស្រង់មកយោងក្នុងអត្ថបទឬដាក់នៅរឹមទំព័រខាងក្រោម។
-
លេខយ័ន្ត នាម
( ព . បុ .) លេខដែលគេសរសេរចុះក្នុងយ័ន្តត្រង់កន្លែងដែលត្រូវចុះលេខ។
-
លេខរៀង គុណនាម
លេខដែលរៀងតាមលំដាប់។
-
លេខវិជ្ជា នាម
វិជ្ជាសម្រាប់គិតចំនួន, វិជ្ជានព្វន្ត។
-
លេខវិញ្ញូ នាម
អ្នកចេះលេខវិជ្ជា, អ្នកពូកែខាងវិជ្ជានព្វន្ត។
-
លេខវិទ នាម
( ម . ព . លេខវិញ្ញូ )។
-
លេខវិទូ នាម
( ម . ព . លេខវិទ )។
-
លេខវិទ្យា នាម
( ម . ព . លេខវិជ្ជា )។
-
លេខហារ នាម
លេខចែក។
-
លេខហារិន នាម
បុរសអ្នកនាំសំបុត្រ, អ្នករត់សំបុត្រ, បុរសប្រៃសណីយ៍។
-
លេខហារិនី នាម
( ម . ព . លេខហារិន )។
-
លេខហារី នាម
( ម . ព . លេខហារិន )។
-
លេខអស្ដា នាម
លេខ៨។
-
លេខអស្តា នាម
លេខ៨។
-
លេខអាតូម នាម
លេខដែលបញ្ជាក់ពីចំនួនប្រូតុងនៅក្នុងណ្វៃយ៉ូនៃអាតូមមួយបញ្ជាក់ពីទីតាំងរបស់ធាតុក្នុងតារាងខួបគីមីនិងបញ្ជាក់ពីចំនួនអេឡិចត្រុងនៅជុំវិញណ្វៃយ៉ូរបស់អាតូមណឺត។
-
លេខា កិរិយាសព្ទ
( រ . ស .) គូរ
-
លេខាធិការ នាម
ស្មៀនធំរបស់អធិបតីក្រសួង, ស្មៀនអ្នកត្រួតត្រាលើពួកស្មៀន, ចាងហ្វាងស្មៀន។សព្វថ្ងៃប្រើជាថ្នាក់ឋានន្តរនៃអ្នករាជការរដ្ឋបាលក្នុងក្របខ័ណ្ឌជាន់កណ្ដាលស្មើគ្នានឹងលេខានុការឬស្មៀនធម្មតាហៅថាលេខាធិការឬហៅឱ្យពេញទាំងអស់ថាលេខាធិការនៃការិយាល័យនិងខេត្ត។
-
លេខាធិការដ្ឋាន នាម
មុខងារឬការិយាល័យរបស់លេខាធិការ។
-
លេខាធិការិកា នាម
( ម . ព . លេខាធិការ )។
-
លេខានុការ នាម
ស្មៀនរងពីលេខាធិការមក។
-
លេខានុការិកា នាម
( ម . ព . លេខានុការ )។
-
លេខិកា នាម
( ម . ព . លេខកៈ )។
-
លេខ្យបត្រ នាម
( ម . ព . លេខបត្រ )។
-
លេង កិរិយាសព្ទ
ប្រព្រឹត្តអំពើជាល្បែង, ប្រព្រឹត្តក្នុងល្បែងកម្សាន្តចិត្ត; ប្រព្រឹត្តក្នុងល្បែងភ្នាល់ឬប្រណាំង
-
លេងកល កិរិយាសព្ទ
ប្រើកលឧបាយជន្លជន្លេញ, ចេញកលឧបាយ។
-
លេងកាព្យ កិរិយាសព្ទ
ញៀនជាប់ចិត្តក្នុងការតែងកាព្យ។
-
លេងកំណាព្យ កិរិយាសព្ទ
ធ្វើសំបុត្រស្នាមជាកំណាព្យឆ្លើយឆ្លងផ្ញើទៅវិញទៅមករឿយៗ។
-
លេងខ្លួន កិរិយាសព្ទ
ស្អិតស្អាងតែងខ្លួនឬធ្វើខ្លួនមិនសូវស្រាក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។