វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 739 / 1268
-
លោកជននី នាម
មាតារបស់លោកគឺនាងឧមាឬលក្ស្មី ( តាមលទ្ធិព្រាហ្មណ៍។
-
លោកជេដ្ឋ នាម
អ្នកប្រសើរឬចម្បងជាងសត្វលោកគឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថាព្រះព្រហ្ម។
-
លោកជេស្ឋ នាម
( ម . ព . លោកជេដ្ឋ )។
-
លោកត្ថចរិយា នាម
ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់លោក ( ចរិយារបស់ពុទ្ធាទិបណ្ឌិត )។
-
លោកត្រ័យ នាម
លោកបីគឺមនុស្សលោក, ទេវលោក, ព្រហ្មលោក; មានន័យដទៃផ្សេងថាមេឃឬឋានសួគ៌, ផែនដី, ឱកាសកណ្ដាល ( ចន្លោះមេឃនិងដី ) ឬបាតាល។
-
លោកថា នាម
រឿងរ៉ាវសម្រាប់លោក, រឿងព្រេង។
-
លោកទ្រង់បាត្រ នាម
ភិក្ខុសាមណេរដែលនិមន្តបិណ្ឌបាត។
-
លោកធម៌ នាម
ធម៌សម្រាប់លោកគឺអាការ, សណ្ដាប់ធ្នាប់ឬធម្មតារបស់សត្វលោក; តាមពុទ្ធសាសនាថាមាន៨យ៉ាងគឺ១លាភៈការបាន; ២អលាភៈការខានបានឬខាតបង់; ៣យសៈការមានយសស័ក្ដិ; ៤អយសៈការមិនមានយសស័ក្ដិឬការថ្លោះធ្លាក់យសស័ក្ដិ; ៥និន្ទាការតិះដៀល; ៦បសំសាការសរសើរ; ៧សុខៈការបានសុខ; ៨ទុក្ខៈការបានទុក្ខ។
-
លោកធម្មតា នាម
ធម្មតារបស់លោកគឺការមិនទៀងរបស់លោក។
-
លោកធាតា នាម
អ្នកបង្កើតលោកគឺព្រះព្រហ្មឬព្រះសិវៈ ( តាមលទ្ធិព្រាហ្មណ៍ )។
-
លោកធាតុ នាម
ចក្រវាល, ទំហំលោកក្នុងមណ្ឌលចក្រវាលមួយៗ។
-
លោកធាត្ឫ នាម
( ម . ព . លោកធាតា )។
-
លោកនាថ នាម
អ្នកដែលជាពំនាក់របស់សត្វលោកគឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថាព្រះព្រហ្មព្រះសិវៈ, ព្រះនារាយណ៍។
-
លោកនាយក នាម
អ្នកដឹកនាំសត្វលោក ( ព្រះសព្វញ្ញុពុទ្ធ )។
-
លោកនិន្នាទ នាម
សូរសព្ទគឹកកងក្នុងលោក; ដំណើរល្បីលេចឮសាយសុសក្នុងលោក។
-
លោកនិយម នាម
ធម្មតារបស់លោក។
-
លោកនិស្សរណធម៌ នាម
ធម៌ជាគ្រឿងរលាស់ខ្លួនចេញចាកលោក ( លោកុត្តរធម៌ )។
-
លោកនិស្សិត នាម
ដែលអាស្រ័យនៅក្នុងលោក, មនុស្សឬអ្វីៗទាំងអស់ដែលមាននៅក្នុងលោក។
-
លោកនីតិ នាម
( ម . ព . ពលរដ្ឋវិជ្ជា )។
-
លោកន្តគូ នាម
អ្នកដល់នូវទីបំផុតលោក ( ព្រះខីណាស្រព )។
-
លោកន្តទស្សី នាម
អ្នកឃើញទីបំផុតលោកគឺអ្នកឃើញព្រះនិញ្វន ( ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត )។
-
លោកន្តរ នាម
ទីឬប្រទេសជាចន្លោះលោក; ឈ្មោះនរកនៅត្រង់ចន្លោះលោក ( ហៅលោកន្តរនរកក៏បាន )។
-
លោកន្តរនរក នាម
រណ្ដៅនៅក្នុងចន្លោះនៃលោកជាឈ្មោះរណ្ដៅនរកដែលសត្វជាបុថុជ្ជនប្រភេទខ្លះប្រកាន់ឧច្ឆេទទិដ្ឋិជឿស៊ប់ថាគ្មានបុណ្យគ្មានបាបសួគ៌នរកអ្វីទេសត្វស្លាប់ទៅក៏សូន្យឈឹងឥតមានជាតិកំណើតតទៅទៀតឡើយ, នរកនេះកើតមានព្រោះលទ្ធិនោះឯង។ល។ ( ព . ពុ .)
-
លោកន្តរិកសត្វ នាម
សត្វដែលកើតក្នុងលោកន្តរនរក។
-
លោកបថ នាម
ផ្លូវលោកគឺសណ្ដាប់ធ្នាប់, បែបបទ, ទំនៀមរបស់សត្វលោក; ទំនៀមស្រុកទេស។
-
លោកបទ នាម
( ម . ព . លោកបថ )។
-
លោកបាល នាម
អ្នករក្សាលោកគឺមហារាជ៤អង្គជាអ្នកគ្រប់គ្រងរក្សាលោក។
-
លោកបិតា នាម
( ម . ព . លោកជនក )។
-
លោកបិតាមហា នាម
ជីតារបស់សត្វលោកគឺមហាព្រហ្ម ( តាមលទ្ធិព្រាហ្មណ៍ )។
-
លោកប្បត្តិ នាម
ពង្សាវតារលោក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។