លោកន្តរនរក
អត្ថន័យ
-
1
នាម
រណ្ដៅនៅក្នុងចន្លោះនៃលោកជាឈ្មោះរណ្ដៅនរកដែលសត្វជាបុថុជ្ជនប្រភេទខ្លះប្រកាន់ឧច្ឆេទទិដ្ឋិជឿស៊ប់ថាគ្មានបុណ្យគ្មានបាបសួគ៌នរកអ្វីទេសត្វស្លាប់ទៅក៏សូន្យឈឹងឥតមានជាតិកំណើតតទៅទៀតឡើយ, នរកនេះកើតមានព្រោះលទ្ធិនោះឯង។ល។ ( ព . ពុ .)
ឧទាហរណ៍ លទ្ធិពុទ្ធនិយមថាសត្វជាបុថុជ្ជនណាដែលប្រកាន់ជឿថាស្លាប់ទៅសូន្យឥតមានជាតិកំណើតតទៅទៀតទេ, បុថុជ្ជននោះកាលបើស្លាប់ក៏តែងតែកើតក្នុងលោកន្តរនរកភ្លើងប្រល័យកប្បក៏ពុំឆេះរំលាយនរកនោះឡើយ (ព.បុ. ហៅនិញ្វននរក)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)