វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 737 / 1268
-
លេងភ្លេង កិរិយាសព្ទ
វាយដេញដំផ្លុំកូតភ្លេងតន្ត្រីព្រមមូលគ្នា។
-
លេងសម្ដី កិរិយាសព្ទ
ប្រើសម្ដីម៉េតប្រាយឬលែបខាយ។
-
លេងសើច កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យសើចសប្បាយ, លេងសប្យាយ; យកជាការមិនបាន
-
លេងសំនួន កិរិយាសព្ទ
ប្រើសំនួន។
-
លេងឫក កិរិយាសព្ទ
ប្រើឫកពាខ្ពស់ហួសបែបភាព។
-
លេងឱ្យពេញដៃ កិរិយាសព្ទ
ទរឱ្យពេញដៃ, ឱ្យអស់យ៉ាង។
-
លេច កិរិយាសព្ទគុណនាមនាម
ចេញពីទីកំបាំង
-
លេចទឹកលេចត្រី នាម
( ព . ទ . បុ .) ការកំបាំងតែហើបចេញឮដល់មនុស្សម្នាក់ហើយច្រើនតែលេចឮតទៅទៀត ( ស្រដៀងគ្នានឹងក្អែកមួយជាក្អែកដប់ដែរ )។
-
លេចធ្លោ កិរិយាសព្ទគុណនាម
( ព . ប្រ .) លេចចេញច្បាស់ជាងគេ, មានប្រជាប្រិយភាពជាងគេ, លេចមុខលេចមាត់ខ្លាំងជាងគេ
-
លេចមុខលេចមាត់ កិរិយាសព្ទ
( សំនួន .) មានមុខមានមាត់មានកេរ្តិ៍ឈ្មោះចាប់ផ្ដើមល្បី
-
លេចឮ កិរិយាសព្ទ
លេចដំណឹងឮដល់។
-
លេញ នាម
ឈ្មោះត្រីស្រកាមួយប្រភេទរូបតូចសម្បុរសរាងដំបារជាពួកត្រីរៀល
-
លេញលេង កិរិយាសព្ទ
លេងជន្លជន្លេញគឺចំអែចំអន់លេងហើយលេងទៀតដដែលៗ
-
លេញ្ជា កិរិយាសព្ទ
រំជែលេងសាំទាំច្រំដែលនាំឱ្យខឹង
-
លេឌ្ឌុបាត នាម
ការធ្លាក់ចុះនៃដុំដី; ចម្ងាយទីមួយទំហឹងបោះដុំដីពេញកម្លាំងដៃ
-
លេណ នាម
( ម . ព . លេណដ្ឋាន )។
-
លេណដ្ឋាន នាម
រូងភ្នំ; ទីសម្រាប់ពួន; រូងដែលគេជីកសម្រាប់ចូលលាក់ខ្លួនពួនអាត្មាការពារភ័យអន្តរាយ
-
លេណ្ឌុបាត នាម
( ម . ព . លេឌ្ឌុបាត )។
-
លេប កិរិយាសព្ទ
គ្រលៀវឱ្យចូលតាមបំពង់ក
-
លេបកម្ម នាម
( ម . ព . លិម្បកម្ម )។
-
លេបការ នាម
( ម . ព . លិម្បការ )។
-
លេបការិកា នាម
( ម . ព . លេបការ )។
-
លេលា នាម
( ម . ព . លលានិងលលាតែ )។
-
លេលាប់ គុណកិរិយាគុណនាម
( ព . បុ .) ដែលលែនលន, លីតលាន, ស្មោះងារ, ខ្ជីខ្ជា
-
លេស គុណនាម
តិច, តិចតួច; តូច, ឆ្មារ។
-
លេសភាព នាម
ភាវៈនៃលេស, ដំណើរលេស។
-
លេសមត្ត
ការយកលេសជាប្រមាណ, ជាដុំកំភួន; ដំណើរត្រឹមតែលេស។
-
លេសមាត្រ នាម
( ម . ព . លេសមត្ត )។
-
លេសាបទេស នាម
ការអាងលេស, ដំណើរយកលេសជាអាង។ល។
-
លេះ កិរិយាសព្ទ
( ម . ព . លែះ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។