វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 735 / 1268
-
លឿនសម្ដី គុណនាម
ដែលច្រើននិយាយជ្រុលហួសលើសហេតុ; ជាងពាក្យ
-
លឿម នាម
លោហជាតិឬប្រាក់, មាសដែលគេធ្វើឱ្យមានរូបស្តើងមូលតូចសំប៉ែតមានប្រហោងកណ្ដាលសម្រាប់ដោតប៉ាក់ការវិចិត្រផ្សេងៗ
-
លឿយ កិរិយាសព្ទ
អារសើយយកស្បែកចេញ
-
លៀង កិរិយាសព្ទ
ចិញ្ចឹម, ចិញ្ចឹមរក្សា
-
លៀងភា នាម
សត្វចតុប្បាទព្រៃមួយប្រភេទរូបរាងស្រដៀងនឹង ( សត្វ ) កែះតែមាត្រតូចជាង។
-
លៀងលោម កិរិយាសព្ទ
រៀបពិធីបូជាលោមអង្វរអារក្ស។
-
លៀងអារក្ស កិរិយាសព្ទ
រៀបពិធីមានបាយចំណីព្រមទាំងឱ្យលេងភ្លេងផងបូជាអារក្ស។
-
លៀត កិរិយាសព្ទ
សៀតទ្រាប់ឬស៊កត្រង់ចន្លោះកណ្ដាលកុំឱ្យត្រដុសគ្នា ( ប្រើតាមទម្លាប់ដោយស្រុក, អ្នកខ្លះថាសៀត, ស៊ក )។
-
លៀន កិរិយាសព្ទ
លេចចេញ, ចេញបន្លឹមពីក្នុងទីដែលលឹបឬដែលកប់
-
លៀប នាម
ឈ្មោះឈើពួកជ្រៃ, មាន២ប្រភេទគឺលៀបធំមានស្លឹកធំ, លៀបតូចមានស្លឹកតូច; ត្រួយខ្ចីលៀបទាំង២ប្រភេទនេះមានរសចត់បន្តិចៗប្រើជាអន្លក់ឬរបោយបាន។
-
លៀម កិរិយាសព្ទនាម
ចងកណ្ដាប់មាត់ពែង, ប៉ាន់ជាដើមដោយចម្រៀកដំបារលោហជាតិឬប្រាក់, មាស
-
លៀវ នាម
ដងសាវក្ដោង, ខ្សែសាវក្ដោង។ខ្មែរហៅចំពោះតែខ្សែសាវក្ដោងតូច
-
លៀស នាម
សត្វមួយប្រភេទពួកគ្រំសំបកទាំងពីរខាងជាប្រអប់ខាងគូទតូចខាងមាត់រីកកំពាងរស់នៅក្នុងភក់ឬដីខ្យាច់ក្នុងទឹក។
-
លេខ នាម
គំនូសប្រាប់ចំនួនសំខ្យា
-
លេខកកម្ម នាម
ការឬមុខការរបស់ស្មៀន។
-
លេខកកិច្ច នាម
ការរវល់របស់ស្មៀន។
-
លេខកដ្ឋាន នាម
ទីធ្វើការរបស់ស្មៀន, កន្លែងស្មៀន, ការិយាល័យស្មៀន។
-
លេខកស្ថាន នាម
( ម . ព . លេខកដ្ឋាន )។
-
លេខកៈ នាម
អ្នកសរសេរ, ស្មេរ, ស្មៀន។
-
លេខគណិត នាម
( ម . ព . គណិតសាស្ត្រ )។
-
លេខចតុព្វិធ នាម
លេខ៤យ៉ាងគឺលេខបូក, លេខសង, លេខគុណ, លេខចែក។
-
លេខចុណ្ណិកា នាម
ដីស; ជក់សម្រាប់គូរ, សម្រាប់លាបថ្នាំ។
-
លេខទោ គុណនាម
( ម . ព . អាមេណ្ឌិតសញ្ញា )។
-
លេខនព្វន្ត នាម
( ម . ព . លេខផា )។
-
លេខនា នាម
ការសរសេរ; ឯកសារឬកំណត់ត្រាពាណិជ្ជកម្ម, គណនីឬសៀវភៅធនាគារណាមួយ។
-
លេខនាវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាពីលក្ខណៈរូបរាងនិងទម្រង់នៃសំណេរដោយដៃដើម្បីស្វែងរកអ្នកសរសេរបង្ហាញពីចិត្តសាស្ត្រក្នុងពេលសរសេរនិងវាយតម្លៃពីលក្ខណៈនៃបុគ្គលិកលក្ខណៈរបស់អ្នកសរសេរ។
-
លេខនី នាម
ស្លាបប៉ាកកា; ប៉ាកកៃ។
-
លេខនីករណ្ឌ នាម
ប្រអប់ដាក់ស្លាបប៉ាកកា, ប្រអប់ស្លាបប៉ាកកា។
-
លេខនីទណ្ឌ នាម
ដងប៉ាកកា។
-
លេខបត្រ នាម
ក្រដាសសរសេរ; សៀវភៅសម្រាប់សរសេរ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។