វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 733 / 1268
-
លើកគ្នា កិរិយាសព្ទ
នាំគ្នាច្រើននាក់។
-
លើកចោល កិរិយាសព្ទ
បោះចោល; ចោលមិនយកជាការ, ចោលលែងត្រូវការ។
-
លើកជើង កិរិយាសព្ទ
សរសើរឬបញ្ជោរនាំឱ្យឡើងទឹកចិត្តឬឱ្យបានចិត្ត, ឱ្យលង់ឬឱ្យស៊ុនគំនិត
-
លើកដាក់ កិរិយាសព្ទ
លើកឱ្យអង្គុយហើយដាក់ផ្ដេកទៅវិញ
-
លើកតម្កើង កិរិយាសព្ទ
ធ្វើឱ្យថ្កើង
-
លើកថ្ងៃ នាម
អធិកវារៈ, ឆ្នាំដែលត្រូវបន្ថែមមួយថ្ងៃ
-
លើកទឹកចិត្ត កិរិយាសព្ទគុណនាម
ផ្ដល់កម្លាំងចិត្ត, ជំរុញទឹកចិត្ត
-
លើកទុក កិរិយាសព្ទ
បញ្ឈប់ទុក, ស្លេះទុក; លើកលែង។
-
លើកទុកដោយអន្លើ ធ.
លើកទុកដោយឡែក។
-
លើកទោស កិរិយាសព្ទ
ពោលទោស។
-
លើកទោសចោល កិរិយាសព្ទ
លែងប្រកាន់ទោស, បដិសេធទោស។
-
លើកទ័ព កិរិយាសព្ទ
នាំកងទ័ពចេញទៅឬត្រឡប់មក។
-
លើកបំណន់ កិរិយាសព្ទ
តាំងរៀបពិធីឬតាំងរបៀបបន់ស្រន់។
-
លើកពេល នាម
ប្ដូរពេលវេលាទៅធ្វើនៅពេលក្រោយ ( សម្រាប់ការប្រជុំឬការណាត់គ្នាធ្វើអ្វីមួយជាដើម )
-
លើកមនុស្ស កិរិយាសព្ទ
តម្កើងមនុស្ស
-
លើកមុខ កិរិយាសព្ទ
នាំឱ្យពេញមុខ, ឱ្យមានសេចក្ដីសរសើរ
-
លើកយក កិរិយាសព្ទ
នាំយក
-
លើករាសី កិរិយាសព្ទ
( ម . ព . រាសី )។
-
លើករួច កិរិយាសព្ទ
លើកបាន។
-
លើករឿង កិរិយាសព្ទ
តែងរឿងប្រតិដ្ឋចេញពីគំនិតខ្លួន។
-
លើកលែង កិរិយាសព្ទ
ឈប់លែង; បដិសេធចោល; វៀរលែង។
-
លើកលែងតែ គុណកិរិយា
វៀរលែងតែ
-
លើកល៉ៈ កិរិយាសព្ទ
រំលងចោលខ្លះមិនឱ្យសព្វគ្រប់
-
លើកវិគ្គហៈ នាម
( ម . ព . ចងវិគ្គហៈ )។
-
លើកសង្រែក នាម
លើកគ្រឿងបំណន់ដាក់ក្នុងសង្រែកព្យួរ ( ធ្វើតាមជំនឿរបស់អ្នកត្រូវការ )។
-
លើកសណ្ដ កិរិយាសព្ទ
និយាយលើកជើងឬនិយាយបញ្ជោរ។
-
លើកសត្វ កិរិយាសព្ទ
លើកគ្នាច្រើននាក់ចូលលុកព្រៃបង្អើលសត្វដើម្បីបាញ់ឬឱ្យជាប់ដោយនេសាទុបករណ៍។
-
លើកសព កិរិយាសព្ទ
គាស់សព ( ព . ខ្ព .) ( ព . សា .) លើកខ្មោច )។
-
លើកសពសង្ការ កិរិយាសព្ទ
( ម . ព . លើកសពសំស្ការ )។
-
លើកសពសំស្ការ កិរិយាសព្ទ
លើកសពសង្ខារគឺគាស់សពហើយធ្វើឈាបនកិច្ច ( ព . ខ្ព .) ( ព . សា .) លើកខ្មោចស្រោចឆ្អឹង )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។