វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 698 / 1268
-
រុចិរ គុណនាម
រុងរឿង; ល្អ, សមរម្យ; ជាទីពេញចិត្ត; ពីរោះ, ... ( ព . កា .)។
-
រុចិរបុប្ផា គុណនាម
( ម . ព . រុចិរបុស្ប )។
-
រុចិរបុស្ប នាម
ផ្កាដែលមានព័ណ៌រុងរឿង។
-
រុចិរព័ណ៌ នាម
ព័ណ៌, សម្បុរដ៏រុងរឿង។
-
រុចិរភាសា គុណកិរិយា
សម្ដីពីរោះ។
-
រុចិរវណ្ណ នាម
( ម . ព . រុចិរព័ណ៌ )។
-
រុចិរវាចា នាម
( ម . ព . រុចិរភាសា )។
-
រុចិរសព្ទ នាម
សូរ, សំឡេងពីរោះ។
-
រុចិរាភា គុណនាម
ពន្លឺរុងរឿង។
-
រុចិរោភាស គុណនាម
( ម . ព . រុចិរាភា )។
-
រុចីរ គុណនាម
( ម . ព . រុចិរ )។
-
រុច្ចនកម្ម គុណនាម
អំពើត្រូវចិត្ត។
-
រុច្ចនដ្ឋាន គុណនាម
កន្លែងត្រូវចិត្ត។
-
រុច្ចនភាព គុណនាម
ភាវៈគាប់ចិត្ត, ដំណើរពេញចិត្ត។
-
រុច្ចនាការ គុណនាម
អាការគាប់ចិត្ត។
-
រុច្ចនៈ នាម
សេចក្ដីគាប់ចិត្ត, ពេញចិត្ត, ត្រូវចិត្ត, ត្រូវអារម្មណ៍។ប្រើជាបទសមាស, ដូចជា។
-
រុជា នាម
ជំងឺ, រោគ
-
រុញ កិរិយាសព្ទ
ច្រានទៅមុខ, ច្រានជម្រុល
-
រុញច្រាន កិរិយាសព្ទ
( ព . ប្រ .) ជំរុញ
-
រុញសម្ដី
( ព . ប្រ .) ពោលពាក្យស្ទាក់ផ្លូវស្ទាក់ដំណើរឬផ្ទញ់ផ្ទាល់។
-
រុញអង្រែ កិរិយាសព្ទ
( ម . ព . ទល់អង្រែ )។
-
រុណ្ណ នាម
កិរិយាយំ។
-
រុណ្ណការណ៍ នាម
ហេតុដែលនាំបណ្ដាលឱ្យយំ។
-
រុណ្ណភាព នាម
ភាវៈឬដំណើរយំ។
-
រុណ្ណាការ នាម
អាការយំ
-
រុត កិរិយាសព្ទ
គ្របសង្គ្រុបដោយអង្រុត ( ដើម្បីចាប់ត្រី )
-
រុតរក កិរិយាសព្ទ
( ព . ប្រ .) ចរច្រប់រក, ត្រាច់ចររក។
-
រុន នាម
កក់មួយប្រភេទដើមមូលស្លឹកធំៗ, សំបកឬខ្នងមានប្រយោជន៍ប្រើការធ្វើជាខ្នួចឬត្បាញធ្វើកន្ទេលជាដើម; រុនមាន២ប្រភេទគឺរុនទឹកដុះក្នុងទីមានទឹកឬដាំលើគោកមានដីសើមក៏រស់; រុនភ្នំដុះក្នុងទីក្បែរជ្រោះភ្នំដើមធំវែងសាច់រឹងប្រើធ្វើជាដំបងបាន
-
រុម្មិណ្ដេ នាម
( ម . ព . លុម្ពិនី )។
-
រុយ នាម
សុខុមសត្វមួយប្រភេទមានស្លាបហើរបាន, ចូលចិត្តរោមអសោចិ៍, រុយមានច្រើនប្រភេទគឺរុយខៀវរុយសម្បុរខៀវ; រុយដង្កូវរុយដែលបែងជុះចេញដង្កូវល្អិតៗ; រុយបាយរុយមាត្រតូចជាងរុយដង្កូវចូលចិត្តរោមបាយសម្លនំចំណី; រុយស្វារុយតូចៗពួកមមាចច្រើនរោមគោក្របី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។