វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 700 / 1268
-
រូបថត នាម
រូបដែលផ្ដិតចាកកញ្ចក់ថត។
-
រូបធម៌ នាម
រូបទាំងពួង។
-
រូបធាតុ នាម
សារធាតុដែលមានម៉ាសហើយតាំងទីក្នុងលំហ។
-
រូបធាតុនិយម នាម
ទ្រឹស្ដីដែលយល់ថារូបធាតុគឺជាតថភាពដំបូងពោលគឺរូបធាតុនិងដំណើរបាតុភូតទាំងអស់អាចឱ្យគេពន្យល់បានថាជាការបង្ហាញឱ្យឃើញឬជាលទ្ធផលនៃរូបធាតុ
-
រូបនាម នាម
រូបនិងនាម ( ព . អ .)។
-
រូបបរិវត្ត គុណនាម
ដែលអាចប្រែរូបរាងបាន។
-
រូបបរិវត្តន៍ នាម
បម្រែរូប, ដំណើរការផ្លាស់ប្ដូររូប, ការក្លាយរូបរាង
-
រូបបាជីវា
( ម . ព . រូបជីវិនី )។
-
រូបបំព្រួញ នាម
រូបតាងរូបសង្ខេប
-
រូបផ័ន នាម
រូបព័ណ៌។
-
រូបព័ណ៌ នាម
សម្បុររូបឬរូបរាងនិងសម្បុរ, លក្ខណៈរបស់រូប។
-
រូបព្រហ្ម នាម
ព្រហ្មមានរូប, ព្រហ្មដែលកើតក្នុងរូបភាព ( ព . ផ្ទ .) អរូបព្រហ្ម )។
-
រូបភព នាម
កន្លែងកើតនៃព្រហ្ម ( ព . ផ្ទ .) អរូបភព )។
-
រូបភាព នាម
រូបវិចិត្រដោយព័ណ៌; បែបរូបផ្សេងៗ។
-
រូបមន្ត នាម
គន្លឹះវិធីតួលេខនិម្មិតសញ្ញាឬមធ្យោបាយដែលតំណាងឱ្យក្បួនច្បាប់ដើម្បីរកដំណោះស្រាយអ្វីមួយ
-
រូបមន្តគីមី នាម
បណ្ដុំនៃនិមិត្តសញ្ញាគីមីដែលបង្ហាញអំពីវត្តមាននិងសមាមាត្ររបស់អាតូមនៅក្នុងសមាសធាតុ។
-
រូបរាង នាម
សណ្ឋានរបស់រូប។
-
រូបវន្ត គុណនាម
ដែលមានរូបប្រាកដដល់ភ្នែក
-
រូបវន្តបុគ្គល នាម
បុគ្គលដែលមានសមត្ថភាពតាមផ្លូវច្បាប់ដែលអាចក្លាយជាប្រធាននៃសិទ្ធិនិងកាតព្វកិច្ច។ប្រធាននៃសិទ្ធិនិងកាតព្វកិច្ចកើតឡើងនៅពេលដែលបុគ្គលនោះចាប់កំណើតហើយរលត់ទៅវិញនៅពេលដែលបុគ្គលនោះបានស្លាប់។សិទ្ធិនិងករណីយកិច្ចរបស់បុគ្គលនោះអាចអនុវត្តទៅបានដោយមានសមត្ថភាពទាំងបីគឺសមត្ថភាពទទួលសិទ្ធិសមត្ថភាពនៃឆន្ទៈនិងសមត្ថភាពនៃសកម្មភាព
-
រូបវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាទាក់ទងនឹងរូបធាតុកម្លាំងថាមពលនិងចលនា។
-
រូបវិទ្យាក្លាស៊ិក នាម
ផ្នែកមួយនៃរូបវិទ្យាដែលផ្អែកទៅលើការសន្មតនៃមេកានិកញូតុន។
-
រូបវិទ្យាទំនើប នាម
ផ្នែកមួយនៃរូបវិទ្យាដែលផ្អែកលើទ្រឹស្ដីធៀបនិងមេកានិកកង់ទិក។
-
រូបវិទ្យាទ្រឹស្ដី នាម
ផ្នែកមួយនៃរូបវិទ្យាដែលពណ៌នាពីបាតុភូតធម្មជាតិតាមគំរូគណិតវិទ្យា។
-
រូបវិបរិយាយ នាម
ការកាឡារូប, ការប្លែងរូប, ផ្លាស់រូប។
-
រូបវិបរ្យាយ នាម
( ម . ព . រូបវិបរិយាយ )។
-
រូបសណ្ឋាន នាម
ទ្រង់ទ្រាយរបស់រូប។
-
រូបសព្ទ នាម
ទម្រង់របស់ពាក្យ។ដោយភាសាជាសូរទម្រង់នេះជាសូរដែលស្តាប់ឮប៉ុន្តែវាក៏អាចជារូបដែលគេមើលឃើញតាមរយៈសំណេរផងដែរ។ក្នុងពាក្យកម្លាយឬពាក្យសមាសគេអាចវិភាគរូបសព្ទជាចំណែកៗ
-
រូបសព្ទវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីពាក្យដោយរួមបញ្ចូលទាំងទម្រង់និងរចនាសម្ពន្ធរបស់ពាក្យជាដើម
-
រូបសម្បទា នាម
( ម . ព . រូបសម្ប័ទ )។
-
រូបសម្បន្ន គុណនាម
ដែលប្រកបដោយលំអនៃរូប។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។