វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 697 / 1268
-
រុក្ខចេតិយ នាម
ដើមឈើដែលមានគេគោរពរាប់អានថាជារបស់ស័ក្ដិសិទ្ធិ។
-
រុក្ខច្ឆាយា នាម
ម្លប់ឈើ។
-
រុក្ខជាតិ នាម
ជាតិឈើ, ឈើគ្រប់យ៉ាង។
-
រុក្ខជាតិឱសថ នាម
រុក្ខជាតិប្រើជាថ្នាំព្យាបាលរោគ
-
រុក្ខទិវា នាម
ថ្ងៃប្រារព្ធពិធីដាំដើមឈើជាផ្លួវការនៅប្រទេសកម្ពុជា
-
រុក្ខទេវតា នាម
ទេវតាដែលអាស្រ័យនៅនាដើមឈើ។
-
រុក្ខបាល នាម
អ្នករក្សាគ្រប់គ្រងការពារព្រៃឈើ
-
រុក្ខប្បទេស នាម
ព្រៃ, ដងព្រៃ។
-
រុក្ខផល នាម
ផ្លែឈើ។
-
រុក្ខផលាផល នាម
ផ្លែឈើតូចធំ។
-
រុក្ខមូល នាម
ទីប្របដើមឈើ។
-
រុក្ខមូលិក នាម
អ្នកកាន់ធុតង្គមួយប្រភេទតមមិននៅក្នុងទីប្រក់ទីបាំងត្រូវនៅអាស្រ័យតែក្នុងម្លប់ឈើ ( ព . ពុ .)។
-
រុក្ខរស នាម
រសដែលជាសារធាតុរបស់រុក្ខជាតិ។
-
រុក្ខរំពា នាម
រុក្ខជាតិដែលចាប់សត្វជាអាហារ
-
រុក្ខវប្បកម្ម នាម
ការដាំរុក្ខជាតិតាមបែបបច្ចេកទេសទំនើប។
-
រុក្ខវប្បករ នាម
អ្នកដំាដុះរុក្ខជាតិតាមបែបបច្ចេកទេសទំនើប។
-
រុក្ខវិថី នាម
ថ្នល់ទូលាយក្នុងទីក្រុងដែលមានដើមឈើរៀងជាជួរហូរហែអមតាមចិញ្ចើមផ្លូវ ( ប៉ុន្តែទីទៃពីមហាវិថីនិងវិថីឯទៀត )។
-
រុក្ខវិទូ នាម
អ្នកជំនាញខាងរុក្ខជាតិ។
-
រុក្ខវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីរុក្ខជាតិ។
-
រុក្ខសាខា នាម
មែកឈើ។
-
រុក្ខសាស្ត្រ នាម
វិទ្យាសាស្ត្រសិក្សាអំពីរុក្ខជាតិ។
-
រុក្ខា នាម
ឈើទាំងឡាយ។សម្រាប់ប្រើក្នុងកាព្យ )
-
រុក្ខារក្ស នាម
អ្នកដែលមានតួនាទីមើលថែរក្សាគ្រប់គ្រងនិងអភិរក្សព្រៃឈើ។
-
រុក្ខាវយវៈ នាម
អវយវៈរបស់ឈើ ( មានមែក, សន្លឹកជាដើម )។
-
រុក្ខាស័យ គុណនាម
ដែលរស់នៅអាស្រ័យនឹងដើមឈើដូចជាពពួកបញ្ញើក្អែក។
-
រុក្ខោសថ នាម
រុក្ខជាតិប្រើជាឱសថ។
-
រុង គុណនាម
( ព . បុ .) ធំ; ដែលចម្រើន។
-
រុងរាំង កិរិយាសព្ទគុណកិរិយា
កំចោករោកខ្លាំង, កញ្ជ្រោកបោកបាចខ្លាំង, សម្ដែងអាការតូងតាងឬគ្រុងគ្រាំងឱ្យគេផ្អើលរចល់, ឱ្យកើតអផ្សុក
-
រុងរឿង គុណនាម
ភ្លឺត្រចះ, ត្រចង់, ស្រស់ប៉ប្រៃ; ឆើត, ឆើតឆាយ; ល្អប្រព្រៃ; ថ្កុំថ្កើង, ថ្កើងថ្កាន, ប្រសើរ, ថ្លៃថ្លា
-
រុងរោចន៍ គុណនាម
ដែលរុងរឿង; ភ្លឺផ្លេក, ពណ្ណរាយ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។