វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 695 / 1268
-
រិម នាម
( ម . ព . រឹម )។
-
រិល នាម
( ម . ព . រឹល )។
-
រិស្ត នាម
បាប, សេចក្ដីលាមក, ដំណើរអាក្រក់; គ្រោះកាច
-
រិះ កិរិយាសព្ទ
គិតពិចារណា, គិតគ្នេរ, គិតច្រើន; គិតកាញ់ល្អិតល្អោចច្រើនពេក
-
រិះគន់ កិរិយាសព្ទ
គន់មើលដោយរិះគឺគន់មើលរិះរកទោសរកកំហុសគេឬរកដំណើរទាស់ឆ្គង។
-
រិះគិត កិរិយាសព្ទ
គិតហើយគិតទៀតរឿយៗ, ត្រិះរិះ។
-
រិះរក កិរិយាសព្ទ
ពិចារណារក, គិតគ្នេររក។
-
រិះរេ កិរិយាសព្ទ
គិតគ្នេរគ្នាន់លៃលកដោយរេគំនិតរកឱ្យបានងាយឱ្យបានស្រួល។
-
រី ឈ.
ពាក្យសម្រាប់ប្រើនាំមុខនាមនាមដែលជាប្រធានឬប្រើផ្ដើមសេចក្ដីក្នុងប្រយោគមួយៗ
-
រីក កិរិយាសព្ទ
បើក, លាត, លា, ស្រទាប់ឬត្របក; បែកញែកកំពាងមិនក្ដោប
-
រីកចម្រើន កិរិយាសព្ទគុណនាម
កើនឡើងលើសមុនលូតលាស់ជឿនលឿន។
-
រីកចិត្ត គុណនាម
( ព . ប្រ .) ស្រស់ចិត្ត។
-
រីកថ្លើម គុណនាម
ធំចិត្ត, ឡើងចិត្ត, ព្រហើន។
-
រីកមុខ គុណនាម
ស្រស់មុខ។
-
រីករាយ កិរិយាសព្ទ
ស្រស់ស្រាយ; សប្បាយចិត្ត, ស្រើបស្រួលចិត្ត
-
រីង កិរិយាសព្ទ
ហួត, ខះ
-
រីងរៃ គុណនាម
ស្គមរីងរ៉ាំរ៉ៃប៉ផ្ដឺតប៉ផ្ដក់
-
រីងស្ងួត គុណកិរិយា
រីងត្រាតែស្ងួត
-
រីត កិរិយាសព្ទ
គ្រលីតឱ្យរាបសាច់
-
រីតិ នាម
ទំនៀម, សណ្ដាប់; បែប
-
រីតិ៍ នាម
( ម . ព . រីតិ )។
-
រីនឹង ឈ.
ទោះនឹង, បើនឹង
-
រីឯ ឈ.
ចំណែកឯ, ចំណែកខាង
-
រឹង គុណនាម
ទីទៃពីទន់គឺដែលក្រទាំង, មិនទ្រុឌ, មិនជត, មិនពាប់, មិនពៀច, មិនរវ៉ែតរវ៉ត, មិនរង៉ិករង៉ក់។ល។
-
រឹងខ្លួន
អៀនខ្លួនមិនហ៊ានចូលទៅរកព្រោះមានសេចក្ដីឆ្គង។
-
រឹងឆ្កឺត គុណនាម
រឹងឆ្កឹងក្រអឺត។
-
រឹងដូចសាក្យ
( ព . ទ . បុ .) រឹងត្អឹងដោយប្រកាន់ជាតិប្រកាន់ត្រកូលដូចជាជនពួកសាក្យ។
-
រឹងត្អឹង គុណនាម
ដែលរឹងតម្អឹងមិនព្រមតាម
-
រឹងទទឹង
ទទឹងទាស់ដោយរឹងមិនព្រមតាម។
-
រឹងប៉ឹង គុណកិរិយាគុណនាម
រឹងមាំ, ម៉ឺងម៉ាត់, ពេញកម្លាំង
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។