វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 699 / 1268
-
រុល កិរិយាសព្ទ
ត្បុលជម្រុល
-
រុំ កិរិយាសព្ទ
ក្រសោបព័ទ្ធជិតជុំវិញ, ចងព័ទ្ធ, មូរព័ទ្ធ
-
រុំកោះ គុណកិរិយាគុណនាម
ដែលស្រមកច្រើនជាន់ច្រើនស្រទាប់; ដែលជំពាក់ឆ្វាក់ស្រមូល
-
រុំបុគ្គល គុណកិរិយាគុណនាម
រុំមតករូបដោយសំពត់ស្នប ( បើសពឥស្សរជនហៅហោ, គេនិយាយថាហោសព )។
-
រុំសុំ កិរិយាសព្ទ
រុំដោយជិតដិត។
-
រុះ កិរិយាសព្ទ
រង្គោះជ្រុះ
-
រុះរើ កិរិយាសព្ទ
រុះផងរើចេញផង។
-
រុះរោយ កិរិយាសព្ទ
ជ្រុះ, ធ្លាក់ចុះចាកដើម, មែក,...); ( ព . ប្រ .) ក្រៀមក្រំ, លែងស្រស់ថ្លា
-
រូ ធ.
( ព . បុ .) ដូច, ដូចជា, បីដូច; ស្មើនឹង
-
រូង កិរិយាសព្ទ
ជីកលុងឬកកាយទៅខាងឱ្យកើតជារន្ធធំ
-
រូងរាម គុណនាម
រូងនិងរនាម
-
រូត កិរិយាសព្ទគុណកិរិយា
ចាប់ច្បូតប្រមូល
-
រូតរះ កិរិយាសព្ទគុណកិរិយា
ស្រូតរួត; រវៀសរវៃ, ម្នីម្នា
-
រូប នាម
ធម្មជាតដែលប្រែប្រួលឬវិនាសដោយហេតុផ្សេងៗមានក្ដៅនិងត្រជាក់ជាដើម; អ្វីៗដែលប្រាកដដល់ភ្នែក; រាង, សណ្ឋាន, ទ្រង់, ទ្រង់ទ្រាយ; អង្គ, ខ្លួន, ខ្លួនប្រាណ; លំអ
-
រូបកល្យាណ គុណនាម
លំអរូប។
-
រូបកាយ នាម
ពួកនៃរូបធម៌, កងនៃរូបធម៌, បានដល់រូបទាំងពួងមាន២៨ ( តាមគម្ពីរព្រះអភិធម្ម )។
-
រូបការ នាម
អ្នកធ្វើរូប, ជាងគូរឬឆ្លាក់រូប។
-
រូបការក៍ នាម
( ម . ព . រូបការ )។
-
រូបការិកា នាម
( ម . ព . រូបការ )។
-
រូបការិនី នាម
( ម . ព . រូបការ )។
-
រូបការី នាម
( ម . ព . រូបការក៍ )។
-
រូបក្ខន្ធ នាម
កងរូប, ប្រជុំរូប។
-
រូបគុណ នាម
( ម . ព . រូបកល្យាណ )។
-
រូបឆោម គុណនាម
ទ្រង់ទ្រាយរូប។
-
រូបឆោមលោមព័ណ៌ នាម
ទ្រង់ទ្រាយរូបនិងសម្បុររោម ( សម្បុរស្បែក )។
-
រូបជីវិនី នាម
ស្រីអ្នកចិញ្ចឹមជីវិតដោយសាររូប ( ស្រីពេស្យា )។
-
រូបជ្ឈាន នាម
ឈានដែលមានរូបធម៌ជាអារម្មណ៍។
-
រូបតា នាម
មូលតាមួយបែបដែលឥតមានអត្ថិភាពជាពាក្យឯករាជ្យក្នុងភាសា ( លោកអៀវកើសហៅថា « កន្ទេចពាក្យ ») សម្រាប់ភ្ជាប់ជាមួយពាក្យប្ញសឬជាមួយប្ញសដើម្បីបង្កើតនិងពាក្យបំបែកពាក្យ។
-
រូបតាង នាម
រូបជំនួស។
-
រូបតំណាង នាម
( ម . ព . រូបតាង )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។