វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 410 / 1268
-
បីបាច់ កិរិយាសព្ទ
ថែរក្សាដោយយកចិត្តទុកដាក់។
-
បីបាច់រក្សា នាម
ថែរក្សាដោយការចាំបាច់។
-
បឹង នាម
ល្ហាលទឹកធំល្វឹងល្វើយក៏មានគ្រាន់តែធំជាងស្រះជាងត្រពាំងដែលធំៗក៏មាន, ខ្លះមានដីខ្ពស់ជាភ្លឺព័ទ្ធជុំវិញ, ខ្លះមានប្រឡាយឬជ្រលង; ព្រែកចួបនឹងស្ទឹងឬទន្លេសម្រាប់ទឹកហូរចេញចូល។
-
បឹងបួ នាម
បឹងតូចៗឬបឹងរាយរង ( ស . បឹងអ . ថ . ប៊ឹង " បឹង ", ប្វ័អ . ថ . បួ " ឈូក "; គួរយល់ថាបឹងបួគឺបឹងឈូក។
-
បឹម កិរិយាសព្ទ
បៅដោះ ( សម្ដីទំយើ )។
-
បឺត កិរិយាសព្ទ
ស្រូបផ្អឹបមាត់ដោយប្រឹងពេញកម្លាំងដង្ហើមយ៉ាងវែងដើម្បីឱ្យជក់ចេញឬឱ្យជក់ចូល, ស្រូបដោយកម្លាំងខ្យល់ដែលមូល
-
បឺះ ឧទានសព្ទ
សូរសំឡេងហៅឆ្កែធំឱ្យមក, បើកូនឆ្កែតូចៗហៅដោយសូរសម្ដីថាចូចៗ! ឬចូៗ!
-
បឺះៗ ឧទានសព្ទ
( ម . ព . បឺះ!)។
-
បុក កិរិយាសព្ទនាម
បុះពីលើទៅក្រោមដោយលើកទម្លាក់ឱ្យទង្គិចខ្លាំង
-
បុករុក នាម
រុកខ្លាំងរឿយៗ; សំរុកចូលឬចូលសំរុកទាំងអំណាច, សំរុកចូលឥតក្រែង។ល។
-
បុកល័ក្ដ នាម
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេគេលេងនៅពេលបុកល័ក្ដស្រម៉ក្នុងពិធីធ្វើធ្មេញក្នុងសម័យពីដើមដែលហៅតាមទម្លាប់ថាពិធីមង្គលធ្វើធ្មេញលេញល័ក្ដ ...។
-
បុកល័ខ នាម
( ម . ព . បុកល័ក្ដ )។
-
បុកស្រូវ នាម
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ
-
បុគ្គល នាម
ចិត្ត, វិញ្ញាណ; រាងកាយ, ខ្លួនប្រាណ; សត្វលោកទួទៅទាំងអស់ដែលមានចិត្តមានវិញ្ញាណ
-
បុគ្គលប្បញ្ញត្តិ នាម
ឈ្មោះគម្ពីរព្រះអភិធម្មត្រង់លំដាប់ទី៤សម្ដែងអំពីបញ្ញត្តិហៅថាសត្វថាបុគ្គលជាដើម។
-
បុគ្គលភាព នាម
ភាពចម្រុះនៃអ្វីៗដែលបង្ហាញពីចរិតលក្ខណៈរបស់បុគ្គលម្នាក់ៗរួមមានអាកប្បកិរិយានិស្ស័យសតិអារម្មណ៍និងស្មារតី។
-
បុគ្គលាធិដ្ឋាន នាម
ពាក្យដែលមានបុគ្គលជាទីតាំងគឺពាក្យដែលនិយាយសំដៅបុគ្គលអ្នកសម្រេចអំពើទាំងពួង, ទីទៃពីធម្មាធិដ្ឋាន " ពាក្យដែលមានធម៌ជាទីតាំងគឺពាក្យប្រាប់អំពើ ", ដូចជាអ្នកឱ្យជាបុគ្គលាធិដ្ឋាន, អំណោយជាធម្មាធិដ្ឋាន។
-
បុគ្គលិក គុណនាមនាម
ដែលចំពោះបុគ្គលឬសម្រាប់បុគ្គលម្នាក់ៗមិនមែនជាសាធារណៈទួទៅ
-
បុគ្គលិកទាន នាម
ទានដែលទាយកឱ្យចំពោះបុគ្គលគឺឱ្យសំដៅរូបបុគ្គលតាមស្ម័គ្រស្រឡាញ់គាប់ចិត្តបុគ្គលណាឱ្យសំដៅបុគ្គលនោះ។
-
បុគ្គលិកភាព នាម
ភាពនៃបុគ្គលិកគឺភាពនៃបុគ្គលម្នាក់ៗ។
-
បុគ្គលិកលក្ខណៈ នាម
លក្ខណៈរបស់បុគ្គលម្នាក់ៗ, លក្ខណៈឬគ្រឿងកំណត់ចំណាំរបស់បុគ្គល; លក្ខណៈជាគ្រឿងសម្គាល់ចំពោះមនុស្សឬសត្វ។
-
បុច្ឆនវិធី នាម
វិធីចោទសួរ។
-
បុច្ឆនសញ្ញា នាម
សញ្ញាក្នុងពាក្យសួរ, គ្រឿងសម្គាល់របស់ប្រយោគសួរ។ឈ្មោះវណ្ណយុត្តមួយយ៉ាងសម្រាប់ប្រើដាក់ខាងចុងប្រយោគសួរ (?)
-
បុច្ឆនៈ គុណនាម
ដែលសម្គាល់សំណួរ
-
បុច្ឆា នាម
ពាក្យសួរ។
-
បុច្ឆាសព្វនាម សព្វនាម
សព្វនាមសម្រាប់ផ្ដើមជាសំណួរមានពាក្យថា « ស្អី, អ្វីជាដើម »។
-
បុញ្ញ នាម
គុណជាតជាគ្រឿងជម្រះសន្តានចិត្តឬដែលកើតពីចិត្តជ្រះថ្លាគឺបុណ្យ, កុសល, អំពើល្អ។ពាក្យបុញ្ញនេះសម្រាប់តែប្រើខាងដើមពាក្យឯទៀតៗដូចជា។
-
បុញ្ញកម្ម នាម
អំពើដែលជាបុណ្យ។
-
បុញ្ញកិរិយា នាម
ការធ្វើបុណ្យ, អំពើដែលជាបុណ្យ។
-
បុញ្ញកិរិយាវត្ថុ នាម
ទីតាំងឬទីកើតនៃបុណ្យ, កន្លែងដែលនាំឱ្យកើតបានជាបុណ្យជាកុសល; មាន១០យ៉ាងគឺ១ទានមយៈបុណ្យកើតមានព្រោះការឱ្យទាន; ២សីលមយៈ ... ព្រោះការរក្សាសីល; ៣ភាវនាមយៈ ... ព្រោះការចម្រើនធម៌ដែលគួរចម្រើនឱ្យកើតមានក្នុងចិត្ត; ៤អបចាយនមយៈ ... ព្រោះការគោរពកោតក្រែងឱនលំទោនជឿស្ដាប់បុគ្គលគួរគោរព; ៥វេយ្យាវច្ចមយៈ ... ព្រោះការខ្នះខ្នែងខ្វល់ខ្វាយចាត់កិច្ចការបុណ្យឬបម្រើក្នុងការធ្វើបុណ្យ; ៦ធម្មទេសនាមយៈ ... ព្រោះការសម្ដែងឬពន្យល់ធម៌ឱ្យគេស្គាល់ឬបង្រៀនឱ្យគេបានចេះធម៌ផង; ៧ធម្មស្សវនមយៈ ... ព្រោះការស្ដាប់ធម៌ដោយគោរពគឺស្ដាប់ដោយយកចិត្តទុកដាក់; ៨បត្តិទានមយៈ ... ព្រោះការឱ្យចំណែកបុណ្យគឺជូនឬឧទ្ទិសចំណែកបុណ្យដែលខ្លួនបានហើយឱ្យទៅអ្នកដទៃ; ៩បត្តានុមោទនាមយៈ ... ព្រោះការត្រេកអរទទួលយកចំណែកបុណ្យដែលគេឱ្យមកខ្លួន; ១០ទិដ្ឋុជុកម្មមយៈ ... ព្រោះការធ្វើសេចក្ដីយល់ឃើញរបស់ខ្លួនឱ្យត្រូវត្រង់តាមផ្លូវពិតគឺធ្វើប្រាជ្ញាជាសម្មាទិដ្ឋិឱ្យកើតមានក្នុងសន្តានចិត្ត។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។