វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 409 / 1268
-
បិតុឃាតិកា នាម
( ម . ព . បិតុឃាតកៈ )។
-
បិតុច្ឆា នាម
ម្ដាយមីងឬម្ដាយធំ ( ខាងបិតា ), ច្រើនហៅម្ដាយមីង; ( រ . ស .)
-
បិតុភាព នាម
ភាពជាឪពុក។
-
បិតុលា នាម
( ម . ព . បិតុលៈ )។
-
បិតុលានី នាម
ម្ដាយធំឬម្ដាយមីង ( ខាងបិតា ), ច្រើនហៅម្ដាយធំ; ( រ . ស .)
-
បិតុលៈ នាម
មា, ឪពុកមាឬឪពុកធំ ( ខាងបិតា ), ច្រើនហៅឪពុកធំ; ( រ . ស .)
-
បិត្តបូរ នាម
( ម . ព . បាយបត្តបូរ )។
-
បិត្តាស័យ នាម
ប្រមាត់, ទឹកប្រមាត់។
-
បិត្តុម្មត្តកៈ នាម
ឆ្កួតប្រមាត់។
-
បិទ កិរិយាសព្ទ
ខ្ទប់, រាំង, ធ្វើឱ្យជិត
-
បិទខ្ទប់ កិរិយាសព្ទ
ហាមឃាត់ប្រជាជនក្នុងតំបន់ឬប្រទេសណាមួយមិនឱ្យចល័តឆ្លងចេញចូល
-
បិទទ្វារ កិរិយាសព្ទ
( ព . ប្រ .) ផ្អាកឬបញ្ឈប់សកម្មភាពការធ្វើពាណិជ្ជកម្មស្ថាប័នក្រុមហ៊ុនជាដើម
-
បិទពួន នាម
ឈ្មោះល្បែងខ្ទប់មុខរត់ពួនគឺល្បែងលេងដោយអ្នកម្ខាងឈរខ្ទប់មុខអ្នកម្ខាងរត់ពួនរួចហើយទើបស្រែកថាបើកគ្របបាយ ...! ហើយបើកមុខឡើងដើររក, កាលបើរកឃើញក៏ស្ទុះចូលទៅចាប់ស្លឹកត្រចៀកស្រែកថាញៀច! ( ល្បែងពួកក្មេង )។
-
បិទភ្ជាប់ កិរិយាសព្ទ
( ប . ព .) បញ្ចេញទិន្នន័យដែលបានចម្លងទុកឬកាត់ទុកភ្ជាប់មកត្រង់ទ្រនិច។
-
បិទមាត់ កិរិយាសព្ទ
និយាយបំភ័យឬសូកប៉ាន់ឱ្យព្រមស្ងៀមស្ងាត់លែងបង្ហើបពីដំណើរនោះតទៅ ( ព . ប្រ .)។
-
បិទមាត់ត្រឡប់ភ្នែក កិរិយាសព្ទ
កំហែងគំរាមបន្លំបំបិទមាត់ឬសូកប៉ាន់នាយអាយបំបិទដំណើរអាក្រក់មិនឱ្យលេចឮឡើងបានហាក់ដូចគេបិទមាត់បិទភ្នែកបុគ្គលដែលទើបផុតរលត់ ( ព . ទ . បុ .)។
-
បិទមាត់បិទក កិរិយាសព្ទ
( ម . ព . បិទមាត់ )។
-
បិទមុខ គុណនាមនាម
ឈ្មោះអណ្ដើកមួយប្រភេទមានស្នូកស្រុងលឹបមកខាងមុខ
-
បិយវាចា នាម
សម្ដីគួរឱ្យស្រឡាញ់, សម្ដីសុភាព។
-
បិយវិប្បយោគ នាម
ការព្រាត់ប្រាសចាកបុគ្គលឬរបស់ជាទីស្រឡាញ់។
-
បិសាច នាម
អមនុស្សជាអាបាយិកសត្តដែលកើតនៅក្នុងមនុស្សលោកមានច្រើនពួកមានអមនុស្សដែលលិទ្ធជញ្ជក់ឈាមស្រស់ឬដែលជញ្ជក់យករសគំរង់សាកសពជាដើម
-
បិសាចុម្មត្តកៈ នាម
( ម . ព . យក្ខុម្មត្តកៈ )។
-
បី កិរិយាសព្ទគុណនាម
ចំនួនលេខដែលនៅត្រង់ចន្លោះពីរនិងបួនគឺមួយផ្សំនឹងពីរឬពីរផ្សំនឹងមួយ (៣)។
-
បីដូច ធ.
ប្រហែលដូច, ហាក់ដូចគឺទុកដាក់ថានេះដូចជានោះឬនោះដូចជានេះ
-
បីឌាយាយី កិរិយាសព្ទ
( ម . ព . យាយី១)។
-
បីតិ នាម
សេចក្ដីត្រេកអរព្រឺព្រួចផ្សព្វផ្សាយអណ្ដែតអណ្ដូង, សេចក្ដីឆ្អែតចិត្តដោយអំណរដ៏វិសេស។
-
បីត្រកង នាម
( ព . ប្រ .) លើកតម្កើង, កាន់ជើង, កាន់ទ្រង់។
-
បីទ្រ នាម
( ព . ប្រ .) ជួយឧបត្ថម្ភគាំទ្រ។
-
បីបម កិរិយាសព្ទ
បីថ្នមដោយស្ងួនគ្រង។
-
បីបមថ្នមពរ នាម
រាប់អានទំនុកបម្រុងដោយស្ងួនគ្រង, ដោយថ្នាក់ថ្នម។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។