វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 411 / 1268
-
បុញ្ញក្ខេត្ត នាម
ស្រែបុណ្យ
-
បុញ្ញតេជះ នាម
អំណាចឬអានុភាពនៃបុណ្យ, តេជះដែលកើតអំពីបុណ្យ។
-
បុញ្ញនិធិ នាម
កំណប់បុណ្យ ( បុណ្យដែលជាប់ជាស្នាមចិត្តមិនរលុបទុកដូចជាកំណប់ក្នុងចិត្ត )
-
បុញ្ញរាសី នាម
គំនរបុណ្យ ( បុណ្យដែលមានច្រើនក្រាស់ក្នុងសន្តានចិត្ត )
-
បុញ្ញលាភ នាម
ការបានបុណ្យ, ដំណើរបានបុណ្យ; ការបានទ្រព្យធនឬអ្វីៗព្រោះបុណ្យឱ្យផល
-
បុញ្ញវតី គុណនាមនាម
( ម . ព . បុញ្ញវន្ត )។
-
បុញ្ញវន្ត គុណនាមនាម
ដែលមានបុណ្យអ្នកមានបុណ្យ, អ្នកមានសំណាង។
-
បុញ្ញវន្តី គុណនាមនាម
( ម . ព . បុញ្ញវន្ត )។
-
បុញ្ញវិបាក នាម
ផលនៃបុណ្យ
-
បុញ្ញវុឌ្ឍិ នាម
សេចក្ដីចម្រើនដោយបុណ្យ។
-
បុញ្ញសម្បទា នាម
ការដល់ព្រម, ការបរិបូណ៌ដោយបុណ្យ។
-
បុញ្ញសម្ភារ នាម
ការសន្សំបុណ្យ, ការសាងសន្សំកុសល។ច្រើនប្រើសំដៅយកតេជះឬអំណាចបុណ្យស័ក្ដិជាដើម
-
បុញ្ញសិរី នាម
សិរី, ស្រីសួស្ដីដែលកើតអំពីបុណ្យ, លំអបុណ្យ
-
បុញ្ញឫទ្ធិ នាម
ឫទ្ធិដែលកើតអំពីបុណ្យ, ឫទ្ធិរបស់បុណ្យ, សេចក្ដីសម្រេចដោយបុណ្យ
-
បុញ្ញានិសង្ស នាម
អានិសង្សបុណ្យគឺការសម្រេចសេចក្ដីសុខសេចក្ដីចម្រើនរុងរឿងដោយសារបុណ្យបង្ហូរផលផ្ដល់មកឱ្យ។
-
បុញ្ញានុភាព នាម
អានុភាពរបស់បុណ្យឬអានុភាពដែលកើតអំពីបុណ្យ, អំណាចនៃបុណ្យ។
-
បុញ្ញាភិនីហារ នាម
ការកសាងបុណ្យ, សេចក្ដីប្រាថ្នាដ៏ក្លៀវក្លាចំពោះទៅរកបុណ្យ; បុណ្យដែលអាចឱ្យសម្រេចសេចក្ដីបានតាមប្រាថ្នា
-
បុញ្ញាភិសង្ខារ នាម
ធម៌ឬសភាវៈដែលបុណ្យតាក់តែងឱ្យកើតមានឡើងគឺអ្វីៗជាគ្រឿងលំអរុងរឿងក្នុងលោកដែលបុណ្យកុសលរបស់សត្វលោកតាក់តែងឬបង្កើតឱ្យមានឡើង។
-
បុញ្ញាភិសន្ទៈ នាម
ការហូរជូនមកជានិច្ចនៃបុណ្យ, អានិសង្សបុណ្យ។
-
បុញ្វសាឍ នាម
ឈ្មោះនក្សត្រទី២០; ខែអាសាឍមុន; ខ្មែរធ្លាប់ប្រើតែបឋមាសាឍឬប្រថមាសាឍ )។
-
បុណ្ឌរិក នាម
ឈូក - សស្វាយ - សខ្លាធំ។
-
បុណ្ណកាល នាម
កាលនៃអ្វីមួយដែលពេញលក្ខណៈឬពេញបរិបូរ។
-
បុណ្ណភាព នាម
ភាពពេញលេញបរិបូណ៌ឬភាពគ្រប់គ្រាន់។
-
បុណ្យ នាម
គុណជាតជាគ្រឿងជម្រះសន្តានចិត្ត; កុសល, អំពើល្អ, សេចក្ដីសុខ។
-
បុណ្យកតញ្ញូ នាម
បុណ្យដែលប្រារព្ធឡើងដើម្បីសម្ដែងនូវការគោរពដឹងគុណនិងតបស្នងសងគុណចំពោះមាតាបិតាជីដូនជីតាចាស់ព្រឹទ្ធាចារ្យជាដើម
-
បុណ្យខួប នាម
បុណ្យដែលប្រារព្ធឡើងដើម្បីរម្លឹកព្រឹត្តិការណ៍ឬឧទ្ទិសដល់ជនណាម្នាក់ក្នុងរយៈពេលកំណត់ណាមួយ
-
បុណ្យខ្មោច នាម
( ម . ព . បុណ្យសព )។
-
បុណ្យចម្រើនព្រះជន្ម នាម
បុណ្យដែលប្រារព្ធឡើងដើម្បីចម្រើនអាយុសង្ខារនិងរម្លឹកដល់ថ្ងៃខែឆ្នាំប្រសូតរបស់បុគ្គលណាម្នាក់ដូចជាព្រះមហាក្សត្រឪពុកម្ដាយចាស់ព្រឹទ្ធាចារ្យជាដើម
-
បុណ្យដារលាន នាម
បុណ្យដែលប្រារព្ធឡើងដើម្បីសម្ដែងនូវការដឹងគុណចំពោះទឹកដីអាកាសធាតុជាដើមដែលបានអនុគ្រោះដល់ការបង្កបង្កើនផលឱ្យទទួលបានទិន្នផលល្អ។បុណ្យដារលាននេះអ្នកស្រុកខ្លះហៅថាបុណ្យភូមិបុណ្យពូនភ្នំស្រូវបុណ្យដារភូមិបុណ្យដំបូងទានហើយគេច្រើនប្រារព្ធនៅខែធ្នូឬខែមករាបន្ទាប់ពីប្រមូលផលស្រូវរួចរាល់
-
បុណ្យទន្លេ នាម
បុណ្យដែលប្រារព្ធឡើងនៅតាមខេត្តនានានៅជាប់ទន្លេដើម្បីសម្ដែងនូវការដឹងគុណដល់ទឹកទន្លេនិងបង្ហាញពីសក្ដានុពលខេត្តតាមដងទន្លេដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃនៅខែមីនាជារៀងរាល់ឆ្នាំ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។