វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 412 / 1268
-
បុណ្យទិន នាម
ថ្ងៃបុណ្យ; ថ្ងៃដែលគេត្រូវឈប់សម្រាកមិនធ្វើការ ( ដោយសេចក្ដីគោរពណាមួយ ) ដូចយ៉ាងថ្ងៃសីលឬថ្ងៃព្រះប្រសូត្រ, ព្រះចូលបរិនិព្វានជាដើម ( ប្រើជាបុញ្ញទិនក៏បាន )។
-
បុណ្យបច្ច័យបួន នាម
បុណ្យដែលប្រារព្ធជូនដល់អ្នកមានគុណនូវបច្ច័យទាំងបួនរួមមានគ្រឿងស្លៀកដណ្ដប់ ( ចីពរ ), អាហារ ( បិណ្ឌបាត ), លំនៅ ( សេនាសនៈ ), ថ្នាំរម្ងាប់រោគ ( គិលានភេសជ្ជៈ ) ដើម្បីឱ្យពួកគាត់ត្រេកអរជ្រះថ្លាទទួលយកកុសលទាំងនោះហើយវេរប្រគេនដល់ព្រះសង្ឃ
-
បុណ្យផ្កា នាម
ពិធីបុណ្យពុទ្ធសាសនាដែលរៀបចំឡើងក្នុងបំណងប្រមូលបច្ច័យដើម្បីយកទៅកសាងអ្វីមួយ
-
បុណ្យព្រេង នាម
បុណ្យដែលបានធ្វើទុកមកពីជាតិមុន។
-
បុណ្យភ័ព្យ នាម
បុណ្យសំណាង។
-
បុណ្យសព នាម
បុណ្យដែលធ្វើឡើងនៅពេលមានមនុស្សទទួលមរណភាព ( ស្លាប់ ) ហៅបុណ្យខ្មោចក៏បាន។
-
បុណ្យសមុទ្រ នាម
បុណ្យដែលធ្វើឡើងនៅតាមខេត្តនានានៅជាប់សមុទ្រដើម្បីសម្ដែងនូវការដឹងគុណដល់សមុទ្រនិងបង្ហាញពីសក្ដានុពលនៃតំបន់ឆ្នេរដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃនៅចុងខែធ្នូជារៀងរាល់ឆ្នាំ
-
បុណ្យស័ក្ដិ នាម
អំណាចតេជះដែលបានដោយសារបុណ្យ ( យសស័ក្ដិឬការងារ )។
-
បុណ្យឫទ្ធិ នាម
ឫទ្ធិរបស់បុណ្យ។
-
បុណ្យឯករាជ្យជាតិ នាម
បុណ្យដែលគេប្រារព្ធឡើងដើម្បីរម្លឹកដល់ថ្ងៃទទួលបានឯករាជ្យពីអាណាព្យាបាលឬអាណានិគមបរទេសណាមួយ
-
បុត្ត នាម
( ម . ព . បុត្រ )។
-
បុត្តភាព នាម
ភាពជាកូន។
-
បុត្តលាភ
ការបានកូន។
-
បុត្តវិប្បយោគ នាម
ការព្រាត់ប្រាសចាកបុត្រ។
-
បុត្តា នាម
កូនប្រុសនិងកូនស្រីគឺកូនទាំងអស់ទាំងប្រុសទាំងស្រី ( សម្រាប់ប្រើក្នុងកាព្យ, ប្រសិនបើកវីត្រូវការប្រើ )
-
បុត្តាធីន នាម
អ្នកដែលអែបអាងកូន។
-
បុត្រ នាម
បុរសអ្នកបំពេញចិត្តមាតាបិតា, អ្នកជម្រះត្រកូលរបស់ខ្លួនឱ្យស្អាត ( កូនប្រុស )
-
បុត្រា នាម
កូនប្រុសទាំងឡាយ។
-
បុត្រាធីន នាម
អ្នកដែលពឹងផ្អែកផ្ដេកគំនិតកិច្ចការសព្វគ្រប់ទៅលើកូនប្រុស។
-
បុត្រានុគ្រោះ នាម
ការអនុគ្រោះកូនប្រុសឬអនុគ្រោះកូនទាំងប្រុសទាំងស្រី។
-
បុត្រាបុត្រី នាម
កូនប្រុសស្រីទាំងឡាយ។
-
បុត្រី នាម
កូនស្រី។ព្រះរាជបុត្រីឬព្រះរាជធីតាកូនស្រីរបស់ក្សត្រទ្រង់រាជ្យ ( ព្រះអង្គម្ចាស់ស្ត្រី )។
-
បុត្រីបុត្រា នាម
( ម . ព . បុត្រាបុត្រី )។
-
បុថុជ្ជន នាម
ជនមានកិលេសក្រាស់, ជនអ្នកមានសេចក្ដីសៅហ្មង, សត្វលោកក្រៅអំពីអរិយបុគ្គលទាំង៨ពួក
-
បុនជីវន នាម
ការរស់រានមានជីវិតឡើងវិញការកកើតឡើងវិញ។
-
បុននីតិសម្បទា នាម
នីតិសម្បទាសាជាថ្មី។
-
បុនប្បហារ នាម
ការបញ្ចុះតម្លៃទ្វេដង។
-
បុនប្បុនក្កម្ម នាម
កម្មដដែលៗគឺអំពើ, កិច្ចការ, ការរវល់ដដែលៗរបស់សត្វលោក; មានអត្ថន័យថាសត្វលោករមែងតែវិលកើតវិលស្លាប់ដដែលៗគឺកើតស្លាប់ស្លាប់កើតបន្តជាតិក្នុងវាលវដ្ដសង្សារ, ក្នុងកំណើតមួយៗក៏តែងតែមានការរវល់ដដែលៗ, អំពើដដែលៗនេះឯងហៅថាបុនប្បុនក្កម្ម ...។
-
បុនប្បុនក្ការ នាម
ដូចគ្នានឹងបុនប្បុនក្កម្មដែរ។
-
បុនភព នាម
ការចាប់ភពជាថ្មីការកើតឡើងជាថ្មី
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។