បុញ្ញកិរិយាវត្ថុ
អត្ថន័យ
-
1
នាម
ទីតាំងឬទីកើតនៃបុណ្យ, កន្លែងដែលនាំឱ្យកើតបានជាបុណ្យជាកុសល; មាន១០យ៉ាងគឺ១ទានមយៈបុណ្យកើតមានព្រោះការឱ្យទាន; ២សីលមយៈ ... ព្រោះការរក្សាសីល; ៣ភាវនាមយៈ ... ព្រោះការចម្រើនធម៌ដែលគួរចម្រើនឱ្យកើតមានក្នុងចិត្ត; ៤អបចាយនមយៈ ... ព្រោះការគោរពកោតក្រែងឱនលំទោនជឿស្ដាប់បុគ្គលគួរគោរព; ៥វេយ្យាវច្ចមយៈ ... ព្រោះការខ្នះខ្នែងខ្វល់ខ្វាយចាត់កិច្ចការបុណ្យឬបម្រើក្នុងការធ្វើបុណ្យ; ៦ធម្មទេសនាមយៈ ... ព្រោះការសម្ដែងឬពន្យល់ធម៌ឱ្យគេស្គាល់ឬបង្រៀនឱ្យគេបានចេះធម៌ផង; ៧ធម្មស្សវនមយៈ ... ព្រោះការស្ដាប់ធម៌ដោយគោរពគឺស្ដាប់ដោយយកចិត្តទុកដាក់; ៨បត្តិទានមយៈ ... ព្រោះការឱ្យចំណែកបុណ្យគឺជូនឬឧទ្ទិសចំណែកបុណ្យដែលខ្លួនបានហើយឱ្យទៅអ្នកដទៃ; ៩បត្តានុមោទនាមយៈ ... ព្រោះការត្រេកអរទទួលយកចំណែកបុណ្យដែលគេឱ្យមកខ្លួន; ១០ទិដ្ឋុជុកម្មមយៈ ... ព្រោះការធ្វើសេចក្ដីយល់ឃើញរបស់ខ្លួនឱ្យត្រូវត្រង់តាមផ្លូវពិតគឺធ្វើប្រាជ្ញាជាសម្មាទិដ្ឋិឱ្យកើតមានក្នុងសន្តានចិត្ត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)