វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 262 / 1268
-
ត្ងោក នាម
ប្រដាប់ឃុំខាំងមួយប្រភេទ ( ពួកឃ្នាង ) ធ្វើដោយកំណាត់ឈើឬកំណាត់គល់ឫស្សីមានកាំឬកង់សម្រាប់ដាក់មនុស្សត្រូវចោទជាបទឧក្រិដ្ឋដែលមិនទាន់កាត់ទោសនៅឡើយ ( ច្រើនប្រើតែក្នុងរជ្ជកាលសម័យបុរាណ )
-
ត្នោត នាម
ឈ្មោះដំណាំតចសារជាតិមួយប្រភេទជាដំណាំមានប្រយោជន៍សំខាន់ក្នុងប្រទេសខ្មែរយើង ( ព្រោះប្រកបការបានច្រើនយ៉ាង )
-
ត្នោតលៃ នាម
ដើមត្នោតខ្ពស់ស្រោង, ត្នោតខ្ពស់លើសគេទាំងពួង។
-
ត្បក កិរិយាសព្ទ
ខោកដោយក្រញរដៃ
-
ត្បទ ឈ.
( ព . បុ .) ( ម . ព . ដ្បិត )។
-
ត្បាញ កិរិយាសព្ទ
ខ្ទាស់ចេសអំបោះឬចេសសូត្រឱ្យកើតជាសំពត់ឬខ្ទាស់បន្ទោះអ្វីៗឱ្យកើតជាល្អីកញ្ជើជាដើម
-
ត្បាញអាយ គុណនាម
( ព . ប្រ .) ដែលមានគុណភាពមិនសូវល្អ, ដែលក្លែងក្លាយ
-
ត្បារ កិរិយាសព្ទ
មូរបង្វិល, ដុសខាត់រន្ធឬប្រហោងដោយតម្បារ
-
ត្បាល់ នាម
ប្រដាប់សម្រាប់ប្រើការខាងបុក, កិន, ជាន់, បក់ស្រូវជាដើម; ត្បាល់មានច្រើនប្រភេទ
-
ត្បាល់កិន នាម
ឈ្មោះឈើតូចមួយប្រភេទផ្លែមានសណ្ឋានស្រដៀងនឹងរាងត្បាល់កិន
-
ត្បាល់ដែក នាម
ឈ្មោះឈើមួយប្រភេទជាគូគ្នានឹងដើមអង្រែដែកសម្រាប់ប្រើជាថ្នាំតាមតម្រាពេទ្យបុរាណ
-
ត្បិត ឈ.ប.
( ម . ព . ដ្បិត )។
-
ត្បិតត្បៀត គុណកិរិយា
( ម . ព . ក្បិតក្បៀត )។
-
ត្បុត កិរិយាសព្ទ
គាបនឹងតម្បុត
-
ត្បុរ កិរិយាសព្ទ
សសុលចូល, មមុលចូល។
-
ត្បុល កិរិយាសព្ទ
( ម . ព . ត្បុរ )។
-
ត្បូង នាម
ក្បាល
-
ត្បូងខ្នើយ
ប៉ែកខាងដើមនិងខាងចុងរបស់ខ្នើយ។
-
ត្បូងខ្មោច នាម
ក្បាច់កញ្ជើ, ល្អីជាដើមដែលគេត្បាញលើកជាគោមឱ្យអណ្ដែតខ្ពស់ឡើង។
-
ត្បូងឃ្មុំ នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលបំបែកចេញពីខែត្រកំពង់ចាមក្នុងឆ្នាំ២០១៣។ក្នុងបុរាណសម័យជាខែត្រសម្រាប់ស្ដេចត្រាញ់ងារជាអ្នកឧកញ៉ាអជ៌ុន ( អរជូន )។
-
ត្បូងចិញ្ចៀន នាម
ក្បាលចិញ្ចៀនដែលដាំកែវថ្ម។
-
ត្បូងដឹង
ក្បាលដឹងជ្វា។
-
ត្បៀត កិរិយាសព្ទ
កៀបនឹងក្លៀកឬកៀបនឹងតម្បៀត, នឹងម្រាមដៃ។ប្រជ្រៀតគាបគ្នា។
-
ត្បែង នាម
ឈ្មោះឈើសន្តានខ្លុង, ត្រាច។
-
ត្មាត នាម
ឈ្មោះសត្វស្លាបធំបរិភោគសាកអសុភជាអាហារ; មានពីរប្រភេទគឺត្មាតភ្លើងមាឌធំមាំក្បាលក្រហមដូចភ្លើង, ត្មាតផេះមាឌតូចជាងត្មាតភ្លើងសម្បុរប្រផេះ។
-
ត្មិល គុណកិរិយា
ស្រឡះ ( និយាយបានតែពីដួលឬដាច់ធ្លាក់, ដាច់រលំ )
-
ត្មោង នាម
រំពាត់មានគល់ត្រមោង។
-
ត្មោល គុណនាមគុណកិរិយា
ដែលដួលស្រឡះគ្មានទាក់ទើសនឹងអ្វី
-
ត្មះ កិរិយាសព្ទ
តិះដៀលឱ្យអាម៉ាស់មុខ, ឱ្យអាប់មុខ។
-
ត្រ កិរិយាសព្ទ
ខាររវៃសរសៃអំបោះជាដើមដោយកន្ត្រហើយរុំដាក់ព័ទ្ធបំពង់ទុកសម្រាប់ត្បាញ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។