ត្បូង
នាម
អត្ថន័យ (3)
-
1
នាម
ក្បាល
ឧទាហរណ៍ ព្រះករុណាជាម្ចាស់ជីវិតលើត្បូង; ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំដោយត្បូង។
-
2
នាម
ឈ្មោះទិសប្រទល់ចំគ្នានឹងទិសខាងជើង, ទិសទក្សិណ
ឧទាហរណ៍ ខាងត្បូង, ឯត្បូង។
-
3
នាម
កែវថ្មវិសេសច្រើនប្រភេទមានពេជ្រ, មរកត, កណ្ដៀង, និល, ទទឹមជាដើម
ឧទាហរណ៍ អ្នកជីកត្បូង, អ្នកលក់ត្បូង, ជាងច្នៃត្បូង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)