វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 264 / 1268
-
ត្រចៀកប្រើស នាម
ពាក្យសម្រាប់ហៅកូនចេកតូចៗដែលទើបបែកសន្លឹកត្រង់ៗទៅលើ, ដោយដំណើរប្រៀបប្រដូចនឹងត្រចៀកសត្វប្រើស
-
ត្រចៀកពាង គុណនាម
( សំនួន .) ដែលហៅមិនឮដែលធ្វើពុតជាមិនឮ។ ( និយាយថាត្រចៀកប៉ោតក៏បាន )។
-
ត្រចៀកព្នង នាម
ឈ្មោះនំបង់ខ្លាញ់មួយប្រភេទធ្វើដោយម្សៅខ្សាយមានសណ្ឋានស្រដៀងនឹងទងត្រចៀកព្នងដែលចោះរេះ
-
ត្រចៀកស
( សំនួន .) ដែលឆាប់រអើលឆាប់ភ័យខ្លាចឬដែលឆាប់ជឿសម្ដីគេ
-
ត្រចៀកស្រាល
( សំនួន .) ដែលឆាប់ជឿសម្ដីគេដោយមិនយកមកគិតពិចារណា
-
ត្រចះ គុណនាម
ស្រឡះ, ច្បាស់, ( ភ្លឺ )
-
ត្រជាក់ គុណនាម
ទីទៃពីក្ដៅគឺឥតកម្ដៅ។
-
ត្រជាក់ត្រជំ គុណនាម
( ព . ប្រ .) ដែលប្រកបដោយសេចក្ដីសុខសេចក្ដីចម្រើន, កើតកាលវាលគុម្ព, ធូរដៃ, ធូរជើង, កបកើតកូនចៅ
-
ត្រជាក់ភ្នែក គុណកិរិយា
( សំនួន .) ដោយឃើញអ្វីៗស្រទន់ស្រួលមើល
-
ត្រជំ ប.
ពាក្យសម្រាប់និយាយផ្សំត្រជាក់
-
ត្រឈឹង ប.
ពាក្យបរិវារសម្រាប់និយាយផ្សំនឹងពាក្យត្រឈៃ
-
ត្រឈៃ គុណនាម
សន្ធៃ, ជិតឈឹង, ជិតស្និទ្ធ ( និយាយតែពីម្លប់ឈើ )
-
ត្រដក់ នាម
ឈ្មោះសត្វស្លាបពួករនាលតែមានរូបសណ្ឋានធំខ្ពស់ចង្គ្រោងជាងរនាលមានសម្បុរប្រផេះចំពុះធំវែង, កវែងខាងក្រោមមានសណ្ឋានស្រដៀងនឹងថង់គេច្រើនហៅថាយាម, ក្បាលរលីងកណ្ដាល, មានមច្ឆជាតិជាចំណី។មានមួយប្រភេទផ្សេងទៀតហៅត្រដក់គម្រង់ស៊ីគម្រង់សាកសពផ្សេងៗ។
-
ត្រដក់ត្រសុំ កិរិយាសព្ទ
សន្សំលាក់លៀបក្បិតក្បៀតទុកសំចៃ
-
ត្រដរ កិរិយាសព្ទ
ខំប្រឹង, ខំស្ទុះឡើងដោយកម្លាំងយ៉ាងតិច
-
ត្រដរខ្យល់ កិរិយាសព្ទ
ដង្ហក់ក្នុងអាការៈហៀបនឹងដាច់ខ្យល់ហៀបនឹងស្លាប់
-
ត្រដាង កិរិយាសព្ទ
លាលាត, សន្ធឹង
-
ត្រដាងដៃ កិរិយាសព្ទ
កាងដៃ, កាងស្លាបសន្ធឹងស្រទាង។
-
ត្រដាងស្លាប កិរិយាសព្ទ
( ម . ព . ត្រដាងដៃ )។
-
ត្រដាច គុណនាមគុណកិរិយា
ដែលរីកសាយទៅខាងមានជាលំអានធំ
-
ត្រដាបត្រដួស កិរិយាសព្ទគុណកិរិយា
លំបាក, ទន់ទាប, ដុនដាប, ស្ទើរស្លាប់ស្ទើររស់
-
ត្រដាល់ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យត្រដុស
-
ត្រដិត គុណកិរិយាគុណនាមនាម
ឈ្មោះវល្លិរំអិលមួយប្រភេទច្រើនដុះនៅដីទួលត្រជាក់ក្បែរគល់ឈើធំឬនៅដំបូកជាដើម, ដើមខ្ចីនិងស្លឹកវាបើយកមកច្របាច់លាយនឹងទឹកចេញជារំអិលអន្លាយមានជាតិរមាស់បន្តិចៗប្រើធ្វើជាថ្នាំត្រជាក់បាន។
-
ត្រដឹង គុណនាមគុណកិរិយា
ដែលខ្ពស់ស្ដឹង, ដែលអណ្ដែតស្ដឹង
-
ត្រដឹម គុណនាមគុណកិរិយា
ខ្ពស់ត្រដួចសន្លឹម
-
ត្រដុស កិរិយាសព្ទ
ដុសរឿយៗ, កកិត
-
ត្រដួច គុណនាមគុណកិរិយា
ដែលខ្ពស់ឆ្ងាយសន្លឹមទៅខាងលើ
-
ត្រដេ ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យត្រដរ
-
ត្រដេប ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យត្រដាប
-
ត្រដេវ នាម
ឈ្មោះសត្វស្លាបពួកចចាតពួករងាវកកធ្វើរន្ធក្នុងដីជាលំនៅ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។