វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 267 / 1268
-
ត្រលាំង គុណនាម
មែនពិត, ប្រាដក, ជាក់ស្ដែង
-
ត្រលិន គុណនាមគុណកិរិយាប.
ដែលមានអាការលៀនចេញបន្តិចមើលទៅឃើញកំប្លិម
-
ត្រលុច គុណនាម
ដែលមានសាច់, ដែលធាត់សាច់ណែន
-
ត្រល់ នាម
ប្រដាប់ធ្វើដោយពក ( ឫស្សីពក ) ឬឈើបង្រុះសម្រាប់ដាក់ខ្នារដែលការអំបោះឬសូត្រហើយ ( គ្រឿងតម្បាញ )។
-
ត្រសក់ នាម
( ម . ព . តាសក់ )។
-
ត្រសង កិរិយាសព្ទគុណកិរិយា
ដើរជាពួកជាក្រុម, បណ្ដើរគ្នាច្រើនហូរហែមិនដាច់
-
ត្រសាប់ កិរិយាសព្ទ
ធ្វើឱ្យមានស្នាប់គឺវាចរាយអ្វីៗឱ្យមានស្នើរមានស្រទាប់
-
ត្រសាយ គុណនាម
ដែលមានបរិមណ្ឌលសាយចេញទៅខាង
-
ត្រសាល់ នាម
ឈ្មោះគ្រឿងអលង្ការស្ត្រីក្នុងសម័យបុរាណធ្វើដោយភ្លុក, ស្នែង, ឈើ, មានសណ្ឋានស្រដៀងនឹងត្បាល់, សម្រាប់ពាក់ត្រចៀក ( សព្វថ្ងៃខ្មែរយើងលើកលែងប្រើហើយ )។
-
ត្រសុក កិរិយាសព្ទគុណកិរិយា
ចាប់ញាត់ទៅក្នុងទីសុកមម៉ុក, រុញចូលទៅដូចគេចាប់ញាត់
-
ត្រសុកមម៉ុក គុណនាម
( ម . ព . សសុកមម៉ុក )។
-
ត្រសុល កិរិយាសព្ទ
រុលមមុលចូលជ្រក
-
ត្រសុស គុណនាម
ម៉ដ្ឋប៉ផូរ, ផូរផង់, ក្បុស
-
ត្រសុំ គុណនាម
ដែលមានបរិមណ្ឌលល្អមូលជុំគ្នា
-
ត្រសូល គុណនាម
មូលសរលើប
-
ត្រសៀក គុណកិរិយា
ដែលបក់រំភើយតិចៗរឿយៗ
-
ត្រសេះ នាម
ឈ្មោះបក្សីមួយប្រភេទចំពុះរឹងចោះឈើបាន។
-
ត្រសែត គុណកិរិយា
ដែលអណ្ដែតហើយសាត់ទៅព្ធដ៏អាកាស
-
ត្រសោម គុណនាម
ដែលមានបរិមណ្ឌលមូលសំយាកសំយាយហើយត្រង់កណ្ដាលខ្ពស់ដូចគេពូន ( ម . ប្រ .)។
-
ត្រសោល គុណនាម
ដែលរីកត្រសុំសមរម្យល្អ
-
ត្រស់ នាម
ឈ្មោះឈើរនាមមួយប្រភេទត្រួយមានរសចត់, ប្រើជាថ្នាំរមាស់កមក៏បាន។
-
ត្រស្តិ នាម
ឈ្មោះព្រះរាជពិធីមួយប្រភេទធ្វើក្នុងវេលាយប់១៤រោចខែផល្គុន; ក្នុងរជ្ជកាលពីបុរាណហៅថាពិធីបញ្ជាន់ត្រស្ដិ, សម័យឥឡូវហៅថាពិធីភាណយក្ខឬពិធីសូត្រភាណយក្ខ។ពាក្យថាត្រស្តិនេះក្លាយមកពីភាសាសំស្ក្រឹតថាត្រុដកិ . " កាត់, ផ្ដាច់ "; ត្រុដិន . " ដំណើរកាត់, ការផ្ដាច់ "; ក្នុងព្រះរាជពិធីនេះសំដៅយកសេចក្ដីថា " ដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី "; មានទំនងជាលំអានឱ្យយល់បានថាកាលពីក្នុងសម័យបុរាណលោកហៅព្រះរាជពិធីនេះថាពិធីត្រុដិឬពិធីបញ្ជាន់ត្រុដិព្រោះសព្វថ្ងៃនេះបណ្ដាជនក្នុងខែត្រសៀមរាបនៅហៅភ្លេង, ចម្រៀងមួយប្រភេទថាភ្លេងត្រុដិ, ច្រៀងត្រុដិ ( ត្រុត ), គេលេងតែក្នុងឱកាសចូលឆ្នាំថ្មី, សហេតុឱ្យយល់ច្បាស់ថាត្រុដិនេះហើយក្លាយមកជាពាក្យថាត្រស្ដិ។ពិធីបញ្ជាន់ត្រស្ដិនេះពីបុរាណជាន់ដើមចួនណាលោកហៅថាពិធីសម្ពច្ឆរច្ឆិន្នឬសម្ពច្ឆរច្ឆិន្នពិធី " ពិធីផ្ដាច់ឆ្នាំ "។
-
ត្រស្តិសង្ក្រាន្ត នាម
ពិធីត្រស្តិនិងសង្ក្រាន្តដែលក្សត្រិយ៍ពីបុរាណរួមគ្នាក្នុងកាលតែមួយ។
-
ត្រហេបត្រហប គុណកិរិយា
ដែលមានសភាពឬអាការហត់ហេបៗហបៗឬម្ហេបម្ហប
-
ត្រឡក នាម
ឈ្មោះឈើធំមួយប្រភេទពួកត្រឡាត់។
-
ត្រឡប់ កិរិយាសព្ទ
( ម . ព . ត្រលប់ )។
-
ត្រឡប់ជា កិរិយាសព្ទ
កែប្រែជា, បែរជា។
-
ត្រឡាច នាម
ឈ្មោះវល្លិស្រុកមួយប្រភេទមានផ្លៃប្រើជាបន្លែក៏បានធ្វើតំណាប់ក៏បានជាដំណាំមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសឥណ្ឌូចិន
-
ត្រឡាចវារទៅទើបល្ពៅវារមក
( ព . ទ . បុ .) មានអត្ថន័យថាបើលុះតែស្ត្រីហុចការណ៍បើកផ្លូវមករកបុរសមុនទើបបុរសហ៊ានទាក់ទងទៅរក; ឬថាបើលុះតែអ្នកគ្រប់គ្រងកូនស្រីបើកផ្លូវឱ្យមុនទើបអ្នកគ្រប់គ្រងកូនប្រុសហ៊ានចូលមកដណ្ដឹងដោយទុកចិត្តថាប្រាដកជាគេនឹងឱ្យ ( ស្រីដណ្ដឹងប្រុស )។
-
ត្រឡាត់ នាម
( ម . ព . ត្រលាត់ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។