វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 259 / 1268
-
តែ ឈ.នាម
ឈ្មោះឈើពួកមួយស្លឹកស្ងួតក្រៀមសម្រាប់ឆុងទឹកក្ដៅផឹក។ស្លឹកតែគ្រប់ប្រភេទគេច្រើននាំយកមកពីប្រទេសចិនមកលក់ក្នុងប្រទេសយើង។ប្រទេសកម្ពុជាក្នុងសម័យសង្គមរាស្ត្រនិយមសព្វថ្ងៃនេះក៏បានបង្កើតដំណាំតែនាភ្នំនានាមានភ្នំគិរីវង់ជាដើមកំពុងតែលូតលាស់ចម្រើនតាមលំដាប់កាលឡើងហើយ, តាំងពីសម័យនេះរៀងទៅមុខដំណាំតែក៏មុខជានឹងចេះតែកើតកើនឡើងជាភិយ្យោភាព។
-
តែកតោក គុណកិរិយា
ដែលយោលដោយចង, ដាក់ព្យួរបន្តោក
-
តែង កិរិយាសព្ទគុណកិរិយា
រៀបចំ, ស្អិតស្អាង, តាំងបង្កើត
-
តែងតាំង កិរិយាសព្ទ
តាំងឱ្យមានមុខងារឬមុខតំណែងជាអ្វីៗ, រៀបចំលើកតម្កើងឱ្យមានឋានន្តរស័ក្ដិខ្ពង់ខ្ពស់, ... : តែងតាំងលោក ... ជារដ្ឋមន្ត្រីក្រសួងកសិកម្ម។ប្រើត្រឹមតែពាក្យតាំងក៏បាន
-
តែងតែ គុណកិរិយា
រមែងតែ, ធ្លាប់តែ
-
តែងតោង គុណកិរិយា
ដែលយោលដោយអាការប្រយោលយារចុះខ្លាំង។
-
តែងរឿង កិរិយាសព្ទ
តែងនិទានចេញពីគំនិតឯង។
-
តែងសេចក្ដីរុំៗ
តែងសេចក្ដីមិនលះមិនក្បោះក្បាយ។
-
តែតោ គុណកិរិយាគុណនាម
តោៗជ្រុលៗ
-
តែថា ឈ.
ប៉ុន្តែថា។
-
តែនតិ៍ នាម
( ម . ព . តង់ )។
-
តែបើ ឈ.
ប៉ុន្តែបើ។
-
តែម កិរិយាសព្ទនាម
បំណែកក្រដាសមានរូបភាពជាគ្រឿងសម្គាល់តាមបញ្ញត្តិរបស់រាជការគ្រប់ប្រទេសសម្រាប់ប្រើបិទលើសំបុត្រស្នាម។ល។សម្គាល់ថាបានចេញថ្លៃពន្ធរួចហើយ
-
តែមប្រិ៍ នាម
( ម . ព . តែម១)។
-
តែលតោល គុណនាម
ដែលណែលណោល, ហេលហាល, សាត់អណ្ដែតឥតទីពឹងឥតពំនាក់
-
តែលាវ នាម
ឈ្មោះនំឬដំណាប់ចម្រុះដូចជាសណ្ដែកដីល្ងត្រឡាចជាដើមដាក់ក្នុងកញ្ចប់តែមួយ។
-
តែវ៉ែ នាម
ឈ្មោះជំងឺមួយប្រភេទបណ្ដាលឱ្យទាញកបត់ឡើងឱ្យប្រកាច់កន្ត្រាក់កន្ត្រើន ( ច្រើនតែសុនខ )
-
តៃកុង នាម
អ្នកបើកបរយានយន្តដូចជារថយន្តនាវាឬអ្នកបញ្ជាគ្រឿងចក្រ
-
តៃក្វាន់ដូ នាម
កីឡាប្រយុទ្ធបែបកូរ៉េមួយប្រភេទដែលគូប្រយុទ្ធទាំងពីរវាយគ្នាដោយមិនប្រើអាវុធមានលំនាំស្រដៀងនឹងការ៉ាតេ
-
តៃហោង កិរិយាសព្ទ
( ម . ព . តាយហោង )។
-
តោ គុណកិរិយាគុណនាមនាម
ដែលកោងទោរ, កោងក្រដោ, ដែលមានអាការឱនៗកោងៗ
-
តោក នាម
ភាជនៈឈើឬស្មាច់មានជើងស្រដៀងនឹងតុស្ពាន់រាងកាច់ជ្រុងក្រឡូមជ្រៅជាងតុច្រើនដាំខ្យងឬដាំកញ្ចក់, បិទមាសសម្រាប់ដាក់ទ្រអ្វីៗដែលជាវត្ថុចេញមុខ។
-
តោកយ៉ាក គុណនាម
ដែលធ្លាក់ចុះជាអ្នកក្រីក្រលំបាក, ដែលទ័លក្ររហេមរហាមពន់ពេក
-
តោករខោក គុណកិរិយា
ដែលរតែករតោកឬយោលបោកគ្រវីគ្រវាត់រម៉ាំងរម៉ោក។
-
តោកអារក្ស នាម
តោកតូចឬតោកជំទើរមានរាងរាក់សម្រាប់រូបមេមត់កាន់ទង្គិចជាន់អារក្ស។
-
តោង កិរិយាសព្ទ
ឈោងចាប់ព្រយុងភ្ជាប់
-
តោងកន្ទុយ កិរិយាសព្ទ
( ព . ប្រ .) នៅពីក្រោយគេរហូតពឹងគេរហូត
-
តោងកន្ទុយក្បិន
( ព . ប្រ .) ធ្វើតាមតែគំនិតប្រពន្ធរហូត
-
តោងការ កិរិយាសព្ទ
ត្រូវការ
-
តោងក្រពាត់ នាម
ខ្សែចងក្រពាត់ដំរី
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។