វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 256 / 1268
-
តុលា នាម
ជញ្ជីង, ត្រាជូ។
-
តុលាការ នាម
ការថ្លឹង, ការស្ទង់មិនឱ្យមានល្អៀង; ឬអ្នកស្ទង់តម្រង់សេចក្ដី។
-
តុលាការកំពូល នាម
សាលាជម្រះក្ដីខ្ពស់បំផុតដែលមានសមត្ថកិច្ចសម្រេចលើបណ្ដឹងសាទុក្ខជាដើម។
-
តុលាការតេឡេ នាម
( សំនួន .) តុលាការដែលមិនឯករាជ្យ។
-
តុលាការយុត្តិធម៌អន្តរជាតិ នាម
ស្ថាប័នស្វែងរកយុត្តិធម៌របស់អង្គការសហប្រជាជាតិ
-
តុល្យ គុណនាមនាម
( ម . ព . ឌុននិងតុល្យាធិករណៈ ( ព . វ .)។
-
តុល្យការ នាម
ការស្មើភាគគ្នា, ការថ្លឹងឱ្យមានទម្ងន់ស្មើគ្នា; បញ្ជីគិតគូរគ្នេរគ្នាន់ឱ្យដឹងមុខចំណូលចំណាយ
-
តុល្យភាព នាម
( ម . ព . តុល្យការ )។
-
តុល្យាការ នាម
អាការៈថ្លឹងមើលឱ្យដឹងនូវភាគស្មើគ្នា, តារាងឬបញ្ជីគិតគូរឱ្យដឹងនូវកិច្ចការផ្សេងៗ
-
តុល្យាធិករណៈ គុណនាមនាម
ដែលស្មើគ្នា, ដែលប៉ុនគ្នា, ដូចគ្នា។
-
តុសិត នាម
ឈ្មោះឋានកាមាវចរសួគ៌ជាន់ទី៤, មានព្រះបាទសន្តុសិតទេវរាជជាអធិបតីគ្រប់គ្រង; ព្រះពោធិសត្វ, ព្រះពុទ្ធបិតា, ព្រះពុទ្ធមាតានិងអស់លោកអ្នកមានបុណ្យវិសេសឯទៀតៗតែងចាប់កំណើតកើតនៅអាស្រ័យក្នុងឋាននេះជាញឹកញយ; ព្រះបរមពោធិសត្វរាល់អង្គ, ក្នុង១ជាតិមុននឹងបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ, សុទ្ធតែចាប់កំណើតកើតនៅក្នុងឋានតុសិតនេះសិន, លុះដល់កាលកំណត់ទើបច្យុតមកចាប់ព្រះជាតិជាទីបំផុតហៅថាបច្ឆិមជាតិក៏បានត្រាស់ដឹងជាព្រះពុទ្ធក្នុងបច្ឆិមជាតិនេះ។
-
តុស្ដី នាម
សេចក្ដីត្រេកអរ ( តម្រេក ), អំណរ ( ព . កា .)។
-
តុំយ៉ាំ នាម
ឈ្មោះសម្លមួយប្រភេទជាទូទៅមានរសហឹរប្រើគ្រឿងទេសដូចស្ងោរជ្រក់ដែរប្លែកតែដាក់ម្ទេសក្រហមក្រៀមនិងម្សៅតុំយ៉ាំ។
-
តុះ កិរិយាសព្ទ
ទញ់, ទាល់, គិតអ្វីមិនលេច
-
តូង គុណកិរិយាគុណនាម
( ព . ប្រ .) ខឹងតូងគឺខឹងច្រឡោត។
-
តូងតាង ឧទានសព្ទ
( ម . ព . តុងតាំង )។
-
តូច គុណនាម
ទីទៃពីធំគឺមានសំណុំសំនួនស្ដួចស្ដៀវរៀវឆ្មារនឹងរាប់ជាធំមាំមួនពុំបាន។ ( ព . សា .) ថាទូច; ពាក្យទំយើថានូច ( តាមទម្លាប់ដោយស្រុក )។
-
តូចចិត្ត កិរិយាសព្ទ
អាក់អន់ស្រពន់ចិត្ត
-
តូចតាច គុណនាម
ល្អិតល្អោចកំប៉ិកកំប៉ុកមិនសូវសំខាន់។
-
តូចទាប គុណនាម
ដែលតូចតាចអន់ថយ ( ច្រើនប្រើសំដៅឋានៈក្នុងសង្គម )
-
តូចបំផុត គុណនាម
តូចបង្អស់ជាងគេ។
-
តូចមុខ
( ព . ប្រ .) អាប់មុខ, មិនពេញមុខ។
-
តូតឹម នាម
វត្ថុសត្វរុក្ខជាតិឬបាតុភូតធម្មជាតិដទៃទៀតដែលគេគោរពយ៉ាងខ្លាំងថាជាសញ្ញារបស់ក្រុមមនុស្សឬសង្គមណាមួយហើយជាញឹកញាប់ត្រូវបានគេប្រើនៅក្នុងពិធីសាសនាផ្សេងៗរបស់ពួកគេ
-
តូតឹមនិយម នាម
ជំនឿសាសនាដែលផ្អែកលើប្រព័ន្ធស្មុគស្មាញមួយដូចជាជឿលើគំនិតសញ្ញានិងការប្រតិបត្តិដោយផ្អែកលើទំនាក់ទំនងដែលបានសន្មតរវាងបុគ្គលក្រុមសង្គមនិងវត្ថុធម្មជាតិដែលគេស្គាល់ថាជាតូតឹម។
-
តូន នាម
( ម . ព . តោន )។
-
តូប នាម
ខ្ទមមានល្វែងតែ១មានជញ្ជាំងជុំវិញមើលទៅឃើញកន្តូប
-
តូមៗ ឧទានសព្ទ
( ម . ព . តួមៗ)។
-
តូយ៌តន្ត្រី នាម
គ្រឿងភ្លេងដេញដំផ្លុំកូត។
-
តូរ្យតន្ត្រី នាម
( ម . ព . តូយ៌តន្ត្រី )។
-
តួ នាម
រូប, រាង, សព៌ាង្គកាយ, ខ្លួន
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។