វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 255 / 1268
-
តឺង គុណកិរិយា
ដែលខឹងខ្លាំង, ច្រឡោតខ្លាំង
-
តឺតរខឺត គុណនាម
ដែលមានរាងស្ដឺតកំប្រេវ
-
តុ នាម
ប្រដាប់មានជើងសម្រាប់ទ្រសម្រាប់រងអ្វីៗ
-
តុកកាគូ នាម
ប្រភេទសត្វស្លាបមានទីលំនៅក្នុងជម្រកច្រើនប្រភេទពីវាលទំនាបរហូតដល់កម្ពស់៩០០ម៉ែត្រដូចជាព្រៃពាក់កណ្ដាលស្រោងនិងព្រៃស្រោងព្រៃរបោះស្ងួតវាលភក់បឹងទន្លេសាបនិងវាលស្មៅតំបន់ទំនាបលិចទឹកជាដើម។
-
តុកកែ នាម
( ម . ព . តឹកកែ )។
-
តុកតុក នាម
( ម . ព . កង់បី២)។
-
តុកតុល នាម
ន័ង្គល ( ពាក្យបណ្ដៅ )
-
តុករង្វាន់ នាម
រង្វាន់ដែលរាជការឬឯកជនប្រគល់ជាពិសេសដល់ជនដែលមានគុណវុឌ្ឍិគួរគេពេញចិត្តចង់ឱ្យ, ពុំមែនជារង្វាន់ចាំបាច់ដោយខានពុំបានទេ
-
តុកស៊ីន នាម
សារធាតុពុលមួយប្រភេទដែលពុលសម្រាប់សរីរាង្គមានជីវិតមួយចំនួន។
-
តុក្កតា នាម
រូបដែលគេធ្វើដោយដីឬដោយវត្ថុធាតុផ្សេងៗមានកៅស៊ូជាដើមសម្រាប់ក្មេងលេង
-
តុកៗ ឧទានសព្ទ
សូរឮដោយគោះទ្វារគោះតុជាដើម
-
តុង នាម
ធុងឬលូសម្រាប់ដាក់ផង់ស៊ីម៉ងត៍, ដាក់ដែកគោល, ដាក់ស្រាទំពាំងបាយជូរជាដើម
-
តុងដឺ នាម
កន្ត្រៃកាត់សក់ម្យ៉ាងសម្រាប់ឈូសជើងសក់ដែលមានមុខសំប៉ែតមានធ្មេញពីរជួរធ្វើចលនាសង្កៀតគ្នាដើម្បីឱ្យសក់ដាច់។
-
តុងតាំង គុណកិរិយា
ខឹងតូងតាងគឺខឹងខ្លាំងចាប់អ្វីៗបោះបោកតូងតាង។
-
តុងទីន នាម
សមាគមប្រមូលប្រាក់, ក្រុមហ៊ុនសន្សំដើមទុនដើម្បីជួយគ្នាទៅវិញទៅមក
-
តុច្ឆបុគ្គល នាម
បុគ្គលដែលគិតថាខ្លួនឯងលើសគេឬបុគ្គលដែលឥតប្រយោជន៍ឬចោលម្សៀត។
-
តុច្ឆភាព នាម
ភាពដែលគិតថាខ្លួនឯងលើសគេ។
-
តុញ កិរិយាសព្ទ
សុញ, ទញ់ទាល់; ច្រើនប្រើជាមួយនឹងពាក្យតុះ
-
តុណ្ហីភាព នាម
ភាពស្ងៀម, ដំណើរស្ងៀមមិនបញ្ចេញវាចា
-
តុបតែង កិរិយាសព្ទ
រៀបចំឱ្យស្អាតបាតឱ្យមានសណ្ដាប់ធ្នាប់, ស្អិតស្អាងខ្លួន
-
តុបៗ ឧទានសព្ទ
សូរដើរខ្លីៗកំបុតៗ
-
តុមត្ថកិរិយា នាម
កិរិយាសព្ទបាលីជារូបធាតុដែលពុំទាន់បំបែកចេញតាមបុរិសសព្វនាមទាំង៣បែបនៅឡើយដូចជាករ៑ " ធ្វើ ", ចរ៑ " ប្រព្រឹត្ត; ដើរ "; តរ៑ " ឆ្លង " ជាដើមដែលចុះតុំបច្ច័យមកជាជំនួយកុំឱ្យនៅត្រឹមតែរូបដើមសុទ្ធ, ករ៑ > កត្តុំឬកាតុំ; ចរ៑ > ចរិតុំ; តរ៑ > តរិតុំ។ល។សម្រាប់ប្រើចំពោះតែក្នុងភាសាសំស្ត្រឹតនិងបាលីប៉ុណ្ណោះ, ឯភាសាខ្មែរពុំមានតុមត្ថកិរិយានេះទេ។
-
តុមូល នាម
តុដែលមានផ្ទៃរាងមូលដូចរង្វង់
-
តុម្ព នាម
នាឡិ ( រង្វាល់ ); ទីកោទឹក ...។ខ្មែរយើងប្រើចំពោះតែក្រឡតូចរាងត្រមៀចរាក់សម្រាប់ដាក់កំបោរបៀកម្លូ
-
តុម្ពថូប នាម
ស្តូបបញ្ចុះនាឡិរង្វាល់ដែលទោណព្រាហ្មណ៍វាល់ព្រះសារីរិកធាតុនៃព្រះសក្យមុនីសម្មាសម្ពុទ្ធចែក ...។
-
តុរង្គ នាម
សត្វចតុប្បាទដែលមានដំណើររហ័សរហួនគឺសេះ។
-
តុរង្គានីក នាម
កងទ័ពសេះ។
-
តុរិយាង្គ នាម
អង្គនៃតន្ត្រីគឺគ្រឿងភ្លេងខ្សែ១វង់ឬគ្រឿងភ្លេងដេញដំផ្លុំកូត១វង់។
-
តុល នាម
ជញ្ជីង, ត្រាជូ, តម្លឹង, ( ច្រើនប្រើតែក្នុងកាព្យ )
-
តុលម៉ុល គុណនាម
( ព . សា .) ដែលមានមាឌតូចទាបកន្តុល
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។