វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 252 / 1268
-
តារាវលី នាម
ប្រព័ន្ធផ្កាយរួមមានព្រះអាទិត្យនិងផ្កាយព្រះគ្រោះ
-
តារាវិថី នាម
គន្លងដែលផ្កាយព្រះគ្រោះគោចរជុំវិញផ្កាយមួយទៀត
-
តារាវិទូ នាម
អ្នកប្រាជ្ញខាងតារាវិទ្យា
-
តារាវិទ្យា នាម
វិទ្យាសាស្ត្រដែលសិក្សាអំពីទីតាំងចលនាទម្រង់និងការវិវត្តនៃអង្គនភាដូចជាភពផ្កាយផ្កាយព្រះគ្រោះរួមនឹងបាតុភូតពាក់ព័ន្ធនានា
-
តារាសាស្ត្រ នាម
វិទ្យាសាស្ត្រចែងអំពីនក្ខត្តឫក្ស, អំពីផ្កាយជាដើម។
-
តាលកូល នាម
សន្តានត្នោតដូង។
-
តាលបត្រ នាម
ស្លឹកត្នោត; ផ្លិតស្លឹកត្នោត
-
តាលបាទ គុណនាម
ដែលមានម្រាមជើងជាប់គ្នាដូចទាក្ងាន។
-
តាលបាទបក្សី នាម
សន្តានបក្សីមានម្រាមជើងជាប់គ្នាដូចទាក្ងាន។
-
តាលព្រឹក្ស នាម
រុក្ខជាតិអម្បូរដូងត្នោត។
-
តាលវ័ន នាម
ព្រៃត្នោត, ជ្រំត្នោត
-
តាលហាល គុណនាម
ដែលនៅកណ្ដាលវាលគ្មានអ្វីបិទបាំង
-
តាលុ នាម
ពិតានក្នុងមាត់គឺក្រអូមមាត់។
-
តាលុង នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបក្លាយមកពីរបាំជនជាតិភាគតិច។
-
តាលុជៈ នាម
សំឡេងដែលកើតត្រង់ពិតានគឺសំឡេងដែលខ្ទប់ត្រង់ក្រអូមមាត់លាន់ចេញមក; អក្សរ៧តួគឺឥឦចឆជឈញនិងអក្សរ២តួទៀតគឺយឝរួមជា៩តួនេះជាតាលុជៈ។
-
តាវកាលិក នាម
វត្ថុដែលប្រព្រឹត្តទៅបានតែក្នុងកាលប៉ុណ្ណោះ, របស់ដែលកើតឡើងឬដែលប្រើប្រាស់បានក្នុងកាលដ៏ខ្លីឬក៏ក្នុងកាលមានកម្រិត; របស់ខ្ចីគេ។
-
តាវត្តិង្ស នាម
ឈ្មោះឋានកាមាវចរសួគ៌ជាន់ទី២ ( ឋានត្រ័យត្រិង្ស )។
-
តាវនិយម នាម
ទស្សនវិជ្ជាចិនបុរាណដែលមានអត្ថន័យពីរយ៉ាង : ១- លទ្ធិសាសនាពេញនិយមរបស់ចិនដែលស្វែងរកសុខដុមនិងអាយុវែងតាមរយៈទស្សនវិជ្ជារបស់តាវនិយមដែលផ្សំពីអាទិទេពធម្មជាតិនិងការប្រតិបត្តិខាងវេទមន្ត : ២- ទស្សនវិជ្ជាស្ដីអំពីភាពសាមញ្ញនិងភាពមិនជ្រៀតជ្រែកពោលគឺសំដៅយកទស្សនវិជ្ជាចិនដែលគាំទ្រជីវិតសាមញ្ញនិងគោលការណ៍នៃការមិនជ្រៀតជ្រែកដំណើរវិវត្តន៍បែបធម្មជាតិរបស់អ្វីមួយ
-
តាវរ៉ាវ នាម
សុខុមសត្វពួកស្រមោចមានជើងវែងៗសម្បុរលឿងរត់លឿនមិនចេះខាំដូចស្រមោចឬអង្ក្រងទេពូកែរត់ឡើងលើខ្លួនមនុស្សកាលណាគេធ្វើឱ្យបែកសំបុកវា។
-
តាវៅ នាម
ឈ្មោះសត្វស្លាបមួយប្រភេទមានសម្បុរខ្មៅមាឌតូចជាងក្អែកយំឮសូរតាវៅៗ។
-
តាសក់ នាម
ឈ្មោះវល្លិដំណាំមានផ្លែជាអាហារ
-
តាសក់ផ្អរកញ្ជ្រៀប
តាសក់ផ្អរផ្លែតូចៗ។
-
តាអក នាម
( ម . ព . ត្រអក )។
-
តាឱ នាម
ឈ្មោះសត្វល្អិតពួកសត្វក្រេបកេសរផ្កាធ្វើជាសំបុកជាកន្សោមនៅមូលគ្នាដូចឪម៉ាល់ដូចឃ្មុំដែរ, ជាសត្វមានពិសនៅទ្រនិច។
-
តាំង កិរិយាសព្ទនាម
តុតូចទាបសម្រាប់អង្គុយឬថ្កល់អ្វីៗ
-
តាំងខ្លួន កិរិយាសព្ទ
ផ្គត់ផ្គង់ខ្លួនឱ្យមានផ្ទះលំនៅទ្រព្យធនកេរ្តិ៍ឈ្មោះ ...។
-
តាំងងារ កិរិយាសព្ទ
ឱ្យងារ។
-
តាំងចិត្ត កិរិយាសព្ទ
ផ្ចង់តម្រង់ចិត្ត, ផ្គងចិត្ត។
-
តាំងឆាយ នាម
ស្ពៃហាន់ជាចំណិតខ្លីៗហាលថ្ងៃឱ្យស្រពាប់រួចប្រឡាក់អំបិលហើយផ្អាប់
-
តាំងជំហរ កិរិយាសព្ទ
ពង្រឹងជំហរដោយប្រុងប្រយ័ត្នប្រុងជំហរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។