វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 250 / 1268
-
តាក នាម
ឆ្នៀងដែលតភ្ជាប់ពីផ្ទះសម្រាប់ដាក់អ្វីៗផ្សេងៗ
-
តាករខាក គុណនាម
ដែលរខេករខាកប៉ើងរ៉ើង
-
តាករ៉ាក គុណនាម
ដែលរខាកសាកត្រាក
-
តាកេ នាម
ឆ្នុកមានប្រហោងដែលគេដំបញ្ចូលក្នុងរន្ធបានស្វានរួចក្នុងថ្មបេតុងឬឈើសម្រាប់មួលវីសឬប៊ូឡុងបាន។តាកេមានចុងអាចរីកធ្វើឱ្យណែនកាន់តែខ្លាំងពេលមួលវីសឬប៊ូឡុងកាន់តែជ្រៅ។តាកេមានច្រើនប្រភេទដូចជាតាកេជ័រតាកេដែកជាដើម
-
តាកែ នាម
( ម . ព . កូវកែ )។
-
តាកែវ នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលមានក្រុងដូនកែវជាទីរួមខេត្ត។
-
តាក់តែង កិរិយាសព្ទ
រៀបចំ, ស្អិតស្អាងឱ្យស្អាតបាតល្អ
-
តាក់ទិក នាម
យុទ្ធវិធីកលល្បិចឬមធ្យោបាយដ៏ល្អិតល្អន់ដែលគ្រោងទុកដើម្បីសម្រេចកិច្ចការអ្វីមួយ
-
តាក់ស៊ី នាម
រថយន្តដែលមានដាក់កុងទ័រគិតលុយតាមចម្ងាយផ្លូវ, រថយន្តឈ្នួលតូច
-
តាខាយ នាម
កម្រងអង្កាំឬផ្កាដែលក្រងប្រទាក់ជាក្រឡាគោមមានក្របជាខ្នាតឱ្យល្មមតែនឹងផ្នត់ត្រៃចីវរសម្រាប់គ្របត្រៃចីវរអង្គកឋិនជាដើមឱ្យឃើញរុងរឿង ( ម . ប្រ ., ច្រើនហៅថាគ្របត្រៃគួរហៅគ្របត្រៃឬគម្របត្រៃវិញ )។
-
តាខេ នាម
ឈ្មោះគ្រឿងភ្លេងមួយប្រភេទមានខ្សែធ្វើដោយលួសមានស្នូករាងដូចក្រពើ
-
តាខៃ នាម
( ម . ព . តាខាយ )។
-
តាង កិរិយាសព្ទនាម
ជួស, ដាក់ជាជំនួស
-
តាងរ៉ាង គុណនាម
ដែលរង្វើលៗប៉ើងរ៉ើងមិនរាបទាប
-
តាច ប.
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យតូច
-
តាចាស់ នាម
តាជីតាបុរសដែលមានវ័យជរា
-
តាជី នាម
បុរសដែលកោរសក់ស្លៀកដណ្ដប់សំពត់សឬសំពត់លឿងកាន់សីល១០តែមិនមែនបួសជាសាមណេរទេ។សូម្បីបុរសជាចាស់ព្រឹទ្ធាចារ្យឯទៀតក្រៅពីនោះពាក្យបុរាណក៏ហៅដោយគោរពថាតាជីបានដែរ។
-
តាដក់ នាម
( ម . ព . ត្រដក់ )។
-
តាណី នាម
ពួកមនុស្សជាតិជ្វានៅក្នុងប្រទេសប៉័ត្តាណីឬប៉័ត្តានី។អ្វីមួយដែលជាប់ដោយពូជមកឬមានមកអំពីប្រទេសនោះក៏ហៅតាណីដែរដូចយ៉ាងចេកជ្វាតាណី, ប្រេងតាណីជាដើម។
-
តាត នាម
ឈ្មោះស្បៃមួយប្រភេទត្បាញលាយសរសៃសូត្រនិងសរសៃស្ពាន់ឬប្រាក់ ( ច្រើននាំមកពីប្រទេសឥណ្ឌា )។
-
តាត្រៅ នាម
ឈ្មោះឈើធំមួយប្រភេទមានខ្លឹមជាប់ប្រើការបានយូរអង្វែង
-
តាថុក នាម
( ម . ព . ត្រថុក )។
-
តាថឿង នាម
( ម . ព . ត្រថឿង )។
-
តាន នាម
ឈ្មោះរោគមួយប្រភេទច្រើនកើតត្រង់បាតដៃបាតជើងមនុស្សបណ្ដាលឱ្យស្បែកដៃជើងឡើងក្រាស់ពុកផុយៗកើតក្នុងកាលដែលមានជំងឺធ្ងន់ដោយខានងូតទឹកយូរ
-
តានតឹង កិរិយាសព្ទ
តឹងចង្អៀតណែនក្នុងចិត្ត, ទង្គឹះក្នុងចិត្ត, តឹងចិត្តខ្លាំងហាក់ដូចជាមានរោគតានរឹងក្ដាំងនៅក្នុងចិត្ត។
-
តានី នាម
( ម . ព . តាណី )។
-
តាន់ គុណនាម
ដែលជិតស្និទ្ធឥតមានប្រហោង
-
តាន់តាប់ គុណកិរិយាគុណនាម
ខ្នាន់ខ្នាប់
-
តាប នាម
ឈ្មោះគ្រឿងប្រដាប់មានរូបសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍សម្រាប់ដាក់គ្របត្រង់ខ្វែងសង្វារ ( គ្រឿងប្រដាប់ល្ខោន )។
-
តាបទិស នាម
តាបដែលដាក់ភ្ជាប់នឹងសង្វារត្រង់ចង្កេះនិងខ្នង; តាបទ្រូងគឺតាបដែលដាក់គ្របចំត្រង់ទ្រូង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។