វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 248 / 1268
-
តម្កាត់ នាម
ជំងឺតិចតួច, ជំងឺស្រាលៗ, ថ្កាត់។ច្រើនតែប្រើជាបរិវារសព្ទសម្រាប់ជារណបនឹងពាក្យជំងឺ
-
តម្កុំតម្កើង កិរិយាសព្ទ
លើក, សរសើរឱ្យថ្កុំថ្កើង
-
តម្កើង កិរិយាសព្ទ
រាប់អានជាថ្កើងធ្វើឱ្យថ្កើង, ដាក់តម្កល់លើទីខ្ពស់
-
តម្បាញ នាម
គ្រឿងប្រដាប់សម្រាប់ត្បាញ
-
តម្បារ នាម
ប្រដាប់សម្រាប់ត្បារ
-
តម្បុត នាម
ប្រដាប់ធ្វើដោយឫស្សី, ឈើឬដែកសម្រាប់ត្បុត
-
តម្បៀត នាម
ប្រដាប់សម្រាប់ត្បៀតអ្វីៗ
-
តម្ពក់ នាម
ប្រដាប់ធ្វើដោយដែកឬឈើឫស្សីជាដើមមានចុងរាងខ្វេរឬខុបសម្រាប់ថ្ពក់ទាញអ្វីៗ
-
តម្ពុល គុណនាមនាម
ស្លា, ផ្លែស្លា។។ខ្មែរប្រើជាគុ . ថាស្លាតម្ពុល ( ស្លាតំពុល ) ចំពោះតែផ្លែស្លាដែលគេគរផ្អាប់ទុកយូរបន្តិចឲ្យត្រាតែរលួយសំបក។
-
តម្ពុលខាទ នាម
ស៊ីស្លា ( សម្រាប់ពាក្យកាព្យ )។
-
តម្ពុលខាទន៍ នាម
ការស៊ីស្លា។
-
តម្ពេច នាម
ប្រដាប់ធ្វើដោយឈើឬឫស្សីមានបន្លោះសណ្ឋានដូចធ្នូសម្រាប់ថ្ពេចសំឡី
-
តម្ពែក គុណនាមនាម
ដែលមានក្បាលថ្ពែក, ដែលឥតសក់ឬរលីងដុំៗ
-
តម្រង នាម
ប្រដាប់សម្រាប់ត្រង
-
តម្រងនោម នាម
វក្កំ, សរីរាង្គរបស់មនុស្សឬសត្វមានសណ្ឋានស្រដៀងនឹងគ្រាប់សណ្ដែកដែលមានមុខងារច្រោះយកជាតិអាសូតចេញពីឈាមបង្កើតជាទឹកនោមធ្វើឱ្យមានលំនឹងសារធាតុផ្សេងៗក្នុងឈាម។
-
តម្រង់ កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យត្រង់, ដាក់សំដៅឱ្យចំ; ដែលកាត់យកត្រង់, ដែលសំដៅចំពោះ
-
តម្រង់ផ្លូវ កិរិយាសព្ទ
( សំនួន .) ផ្តល់ដំបូន្មានឬបង្ហាញទិសដៅត្រឹមត្រូវដល់នរណាម្នាក់ក្រុមណាមួយឬអង្គភាពណាមួយ
-
តម្រា នាម
សេចក្ដីត្រាទុក, រឿងដែលកត់ទុកដោយសង្ខេប, ក្បួន, ក្បួនតូច ...
-
តម្រាប់ នាម
បែបដែលគួរត្រាប់តាម, បែបបទសម្រាប់ធ្វើតាម, តួយ៉ាង
-
តម្រាយ នាម
ទីដែលត្រាយ, លំនាំដែលបានត្រាយទុក, គន្លង, លំអាន
-
តម្រាយផ្លូវ នាម
ផ្លូវដែលត្រូវធ្វើដំណើរដោយមានកំណត់ពីពេលវេលានិងទីកន្លែងជាក់លាក់
-
តម្រាស់ នាម
វាចារបស់ក្សត្រទ្រង់រាជ្យដែលត្រាស់ចេញទៅ ( រ . ស .)
-
តម្រាំ នាម
អ្វីៗដែលត្រាំ
-
តម្រិះ នាម
សេចក្ដីត្រិះ, សេចក្ដីរិះគិត
-
តម្រឹម កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យត្រឹម, កាត់ឱ្យត្រឹមឱ្យស្មើ
-
តម្រុយ នាម
គ្រឿងចំណាំធ្វើដោយមែកឈើ, ដោយស្មៅ, ដោយចំបើងចងភ្ជាប់នឹងឈើឬឫស្សីសម្រាប់ដោតត្រុយសម្គាល់ផ្លូវឬទីកន្លែងនីមួយៗ; គ្រឿងចំណាំដែលគេត្រុយទុក
-
តម្រូវ កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យត្រូវ, ចែកមុខ, ទុកដាក់មុខងារ
-
តម្រូវការ នាម
សេចក្ដីត្រូវការអ្វីៗដែលត្រូវការអ្វីៗដែលយើងចង់បានអ្វីៗដែលយើងទាមទារលក្ខខណ្ឌដែលត្រូវការចាំបាច់
-
តម្រួត កិរិយាសព្ទនាម
ដាក់មួយពីលើមួយពីក្រោមឡើងទៅ, ដាក់ត្រួតបន្តុបលើគ្នា, ធ្វើឱ្យត្រួតលើគ្នា
-
តម្រួយ នាម
( ម . ព . តម្រុយ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។