វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 249 / 1268
-
តម្រៀប កិរិយាសព្ទ
ធ្វើឱ្យរៀបរៀងគ្នា, ឱ្យមានរបៀប, ឱ្យឋិតនៅត្រៀប
-
តម្រេក នាម
សេចក្ដីត្រេក
-
តម្រែ ប.
ពាក្យសម្រាប់និយាយផ្សំនិងពាក្យតម្រូវថាតម្រែតម្រូវគឺធ្វើឱ្យត្រូវ, កែតម្រូវ
-
តម្រែតម្រង់ កិរិយាសព្ទ
ធ្វើឱ្យត្រង់ដាក់ឱ្យត្រង់រៀបចំឱ្យត្រង់ទៅមុខ។
-
តម្លង់ កិរិយាសព្ទគុណកិរិយា
ធ្វើឱ្យហ៊ ឹងស្ដាប់ពុំឮ, ធ្វើឱ្យថ្លង់អផ្សុកត្រចៀក
-
តម្លា នាម
ដំណើរធ្វើឱ្យថ្លា, សេចក្ដីថ្លា, សភាពដែលរងថ្លា
-
តម្លាភាព នាម
បរិយាកាសនៃការបើកទូលាយដល់ការចូលរួមការតាមដានការពិនិត្យនិងការផ្ដល់យោបល់គ្រប់ជ្រុងជ្រោយក៏ដូចការប្រកួតប្រជែងដោយសមធម៌ដោយលក្ខណៈស្មើភាពនិងយុត្តិធម៌
-
តម្លឹង នាម
ឈ្មោះទម្ងន់ដែលថ្លឹងមានចំនួន១០ជី
-
តម្លុញ គុណនាមនាម
អ្វីៗដែលថ្លុញ; ដែលមូលថ្លុញ។
-
តម្លៃ នាម
អ្វីៗដែលថ្លៃ, ប្រាក់ដែលត្រូវសងដល់អ្នកដទៃដោយខ្លួនបានទិញវត្ថុអ្វីៗពីគេ
-
តម្លៃបន្ថែម នាម
( សេ . ហិ .) តម្លៃដែលគេដាក់បន្ថែមទៅលើតម្លៃទំនិញឬសេវានៃដំណាក់កាលផលិតឬបង្កើតដំបូង។
-
តម្លៃសច្ចភាព នាម
( ទស្សនៈ .) ភាពពិតឬភាពមិនពិតដែលមាននៅក្នុងសេចក្ដីថ្លែងនីមួយៗ
-
តម្លៃសោភ័ណ នាម
( អ . សិ .) លក្ខណៈនានាដែលធ្វើឱ្យស្នាដៃសិល្បៈមួយល្អឬជោគជ័យដូចជាតុល្យភាពភាពទាក់ទាញប្រណីតភាពភាពរស់រវើកភាពស៊ីចង្វាក់ភាពពេញលេញឬឯកភាពពោលគឺជាអ្វីដែលជួយឱ្យស្នាដៃសិល្បៈមួយមាន « សោភណភាព »។
-
តម្លោះ កិរិយាសព្ទ
ធ្វើឱ្យថ្លោះ, ធ្វើឱ្យភ្លាត់ឬឱ្យរបូត, បន្ធូររបស់ដែលបានដំឡើងហើយឱ្យធូរ
-
តម្អឹង កិរិយាសព្ទគុណកិរិយា
រឹងត្អឹង, រឹងទទឹង, កៀចក្រាញ
-
តម្អូញ នាមកិរិយាសព្ទ
ពាក្យត្អូញ, ការត្អូញត្អែរ ( ប្រើជាកិ . ក៏បាន )
-
តយ នាម
បំពង់មានសណ្ឋានជមប្រួមចុងសម្រាប់ដងថ្នាំត្រាំច្រកគោ, ក្របី, សេះ, ជាដើមឬសម្រាប់ដាក់ទឹកជម្រះអាចម៍ ( ហៅតាមទម្លាប់ស្រុក; ច្រើនហៅបំពង់ច្រកថ្នាំ, បំពង់ជម្រះ )។
-
តយង៉យ គុណកិរិយាគុណនាម
ដែលមានលំនាំដំណើរកន្តើយហាក់ដូចពុំដឹងពុំយល់, ពុំនឹកនា
-
តយុទ្ធ កិរិយាសព្ទ
ប្រយុទ្ធគ្នា, ច្បាំងគ្នា, ចូលប្រឡូកគ្នា។
-
តរង្គគតិ នាម
ឈ្មោះបទមួយមានលំនាំយោលខ្ពស់ៗទាបៗដូចជារលកទឹក ( ប្រើក្នុងភាសាបាលីឬប្រើជាភាសាខ្មែរក៏បាន )។
-
តរុណ គុណនាម
ដែលនៅក្មេង, ដែលនៅខ្ចី ...។
-
តរុណបុត្ត នាម
កូនខ្ចី។
-
តរុណភាព នាម
ភាពដែលនៅក្មេងឬនៅជំទង់, វ័យដែលនៅកំលោះក្រមុំគឺវ័យរបស់មនុស្សបន្ទាប់ពីកុមារភាព។
-
តរុណវ័យ នាម
វ័យក្មេង, កំលោះក្រមុំ។
-
តរុណី នាម
ស្ត្រីក្រមុំ, នាងក្រមុំ។
-
តវ៉ា កិរិយាសព្ទ
ជជែកប្រកែកសើរើរកឱ្យឃើញពិតដោយមិនទាន់សុខចិត្ត, សើរើថែមទៀតឱ្យអស់ផ្លូវសេចក្ដី។
-
តស៊ូ កិរិយាសព្ទ
តទល់ស៊ូនឹងគ្នាចំពោះមុខ, ស៊ូប្ដូរផ្ដាច់មិនទាន់ព្រមចាញ់ ...។
-
តស៊ូមតិ កិរិយាសព្ទ
ការពារគំនិតអ្វីមួយជាសាធារណៈ
-
តស់ ឧទានសព្ទ
ឧទានសព្ទសម្រាប់ប្រាប់ឬបបួលឱ្យធ្វើអ្វីមួយ
-
តា នាម
ឪពុករបស់បិតាឬរបស់មាតា ( ជីតា )។ពាក្យសម្រាប់ហៅបុរសចាស់ដែលគួរទុកដាក់ជាជីតាបាន។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។