វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 245 / 1268
-
តង់ នាម
រោងកៅស៊ូឬក្រណាត់ដែលធ្វើសម្រាប់ស្នាក់នៅបណ្ដោះអាសន្នពេលចេញទៅឆ្ងាយពីផ្ទះឬចេញទៅព្រៃជាដើម
-
តង់ស្យុង នាម
( រូប .) ( ម . ព . ផលសងប៉ូតង់ស្យែល )។
-
តង្ករ នាម
ខ្សែអំបោះឆ្មារសម្រាប់ថ្ករតម្បាញ
-
តង្កៀប នាម
ប្រដាប់សម្រាប់ថ្កៀប
-
តង្កៀបក្ដាម នាម
ជើងធំរបស់ក្ដាមមានតង្កៀបកៀបបាន។
-
តង្វាយ នាម
របស់សម្រាប់ថ្វាយ, វត្ថុដែលគេថ្វាយ ( រ . ស .)
-
តចបញ្ចកកម្មដ្ឋាន នាម
កម្មដ្ឋានដែលកំណត់អាការៈក្នុងរូបកាយយកត្រឹមតែ៥គឺសក់, រោម, ក្រចក, ធ្មេញ, ស្បែកពិចារណាឱ្យឃើញច្បាស់ថាជាបដិកូលគួរខ្ពើម ...។
-
តចរោគ នាម
ជំងឺសើស្បែក។
-
តចវិទ្យា នាម
វិទ្យាសាស្ត្រសិក្សាអំពីជំងឺសើស្បែក។
-
តចសារជាតិ នាម
ជាតិឈើដែលមានសំបកជាខ្លឹមឬមានខ្លឹមនៅត្រង់សំបកដូចយ៉ាងឫស្សី, ត្នោត, ដូងជាដើម។
-
តចសារព្រឹក្ស នាម
ដូចគ្នានឹងតចសារជាតិដែរ។
-
តចោ នាម
( ម . ព . ស្បែក២)។
-
តជ្ជារី នាម
( ម . ព . លិក្ខា២)។
-
តដៃ កិរិយាសព្ទ
ប្រយុទ្ធតវិញ, តស៊ូមកវិញដោយដៃឬដោយគ្រឿងប្រហារ។
-
តណ្ហា នាម
ចំណង់, សេចក្ដីប្រាថ្នា, សម្រេក, សេចក្ដីអន្ទះអន្ទែង ...។ឈ្មោះធីតានៃមារ ...។
-
តណ្ហាទាស នាម
ខ្ញុំនៃតណ្ហា, បាវព្រាវរបស់តណ្ហា
-
តណ្ហាទាសៈ នាម
( ម . ព . តណ្ហាទាស )។
-
តតងអារ៉ង កិរិយាសព្ទគុណកិរិយា
ពោលពាក្យកកែកករទទូចផ្សែផ្សំរករឿងរកហេតុមិនបាត់មាត់
-
តតតយ កិរិយាសព្ទគុណកិរិយា
( ម . ព . ណតណយ )។
-
តតប កិរិយាសព្ទ
ឆ្លើយឆ្លងសងសម្ដី, ជជែកសងពាក្យសម្ដីរកខុសត្រូវ។
-
តតាក់តតាំ គុណកិរិយាគុណនាម
រអាក់រអួល, ប្រដាក់ប្រទុក្ខ
-
តតាំង កិរិយាសព្ទ
ប្រណាំងប្រជែងសម្ដីដោយអាងភ័ស្ដុតាង, តពាក្យសម្ដីឬតដំណើរសេចក្ដីដោយមានក្រយាតំណាំង។
-
តតិបតតុប គុណកិរិយាគុណនាម
ដែលតិបតុបៗរឿយៗ
-
តតិយជន នាម
( ច្ប .) ជនទីបីឬជនដែលមិនមែនភាគីនៅក្នុងទំនាក់ទំនងគតិយុត្ត។ជនដែលមិនមែនជាភាគីក្នុងរឿងក្ដីរដ្ឋប្បវេណី។
-
តតិយតា នាម
ឯកសារទីបី; ឯកសារដែលចេញជូនជាលើកទី៣
-
តតិយស័ក នាម
ឈ្មោះសម័យកាលដែលមានអាយុ៦០លានឆ្នាំមកហើយ
-
តតិយាវិភត្តិ នាម
វិភត្តិទីបីនៅក្នុងវេយ្យាករណ៍ភាសាបាលី។
-
តតូង ឧទានសព្ទ
សូរតូងៗរឿយៗ។
-
តតូងតតាង កិរិយាសព្ទគុណកិរិយា
ធ្វើតូងតាងខ្លាំងៗ។
-
តតួ គុណកិរិយា
ដែលតស៊ូគ្នាតែមួយនិងមួយ; តែមួយនិងមួយឥតមានថែម
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។