តង់
នាម
អត្ថន័យ (2)
-
1
នាម
រោងកៅស៊ូឬក្រណាត់ដែលធ្វើសម្រាប់ស្នាក់នៅបណ្ដោះអាសន្នពេលចេញទៅឆ្ងាយពីផ្ទះឬចេញទៅព្រៃជាដើម
ឧទាហរណ៍ គេបោះតង់ដើម្បីស្នាក់នៅជាបណ្ដោះអាសន្ន, តង់ហាលស្រូវ។
-
2
នាម
វគ្គជុំជើងឬរយៈវេលានៃការប្រកួតឬក្នុងកម្មវិធីអ្វីមួយ
ឧទាហរណ៍ ចាក់សោថែមមួយតង់ទៀត, ក្នុងតង់ទី២នៃការប្រកួតកីឡាបាល់ទាត់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)