វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ពាក្យទាំងអស់
ទំព័រ 1167 / 1268
-
អាកប្បកិរិយា
អាការនៃរាងកាយ, ដំណើរឬលំនាំនៃរាងកាយឬក៏នៃឫកពា
-
អាករ គុណនាមនាម
គំនរ; ពួក, ក្រុម; លោហធាតុផ្សេងៗ; កំណើតលោហធាតុឬកំណើតត្បូងផ្សេងៗ; ត្បូងឬលោហធាតុផ្សេងៗ; រ៉ែ; កំណប់ទ្រព្យ។
-
អាករកូប នាម
អណ្ដូងត្បូង, អណ្ដូងលោហធាតុ។
-
អាករខនិក នាម
អ្នកជីករកត្បូង។
-
អាករខនិកា នាម
( ម . ព . អាករខនិក )។
-
អាករដ្ឋាន នាម
ទីដែលមានត្បូងឬមានលោហធាតុ។
-
អាករវិទ នាម
អ្នកស្គាល់ត្បូងឬអ្នកស្គាល់កន្លែងកើតត្បូង។
-
អាករវិទូ នាម
( ម . ព . អាករវិទ )។
-
អាករស្ថាន នាម
( ម . ព . អាករដ្ឋាន )។
-
អាករាខនិក
( ម . ព . អាករខនិកក្នុងអាករ១)។
-
អាការ នាម
គ្រឿងសម្គាល់, លក្ខណៈជាគ្រឿងសម្គាល់, ជាគ្រឿងសង្កេត; រូបរាង, ទ្រង់ទ្រាយ; ភិនភេទ, ភិនភាគ; វិធី, បែបបទ, បែបភាព, លំនាំ; ទំនង; ឫកពា, កិរិយា; សភាព; គុណសម្បត្តិ
-
អាការកិរិយា នាម
ឫកពាកិរិយា, លំនាំសមសារ។
-
អាការសណ្ឋាន នាម
ទ្រង់ទ្រាយជាគ្រឿងសម្គាល់, បែបភាពច្បាស់លាស់
-
អាការសាហាវ នាម
( សព្ទអារក្ស ) ស្រា ( មេមត់ខ្លះហៅទឹកសាហាវ )។
-
អាការៈ នាម
( ម . ព . អាការ១)។
-
អាកាស នាម
ប្រទេសវាលល្ហល្ហេវធ្លុងត្លេវ, ទីវាលធេងទទេ, ចន្លោះធេងទទេ; លំហមេឃ; ទីឱកាសដែលមានផ្លូវខ្យល់; ចន្លោះដែលមានខ្យល់ចេញចូលបាន
-
អាកាសកក្សា នាម
កណ្ដាប់មេឃ។
-
អាកាសកសិណ នាម
កសិណដែលមានអាកាសជាអារម្មណ៍ឬដែលយកអាកាសជាអារម្មណ៍។
-
អាកាសគង្គា នាម
គង្គានាអាកាសគឺធារទឹកឬធ្នារទឹកឯអាកាស ( ទឹកក្នុងអាកាស )។
-
អាកាសគាមិន នាម
អ្នកដែលទៅតាមអាកាសបានគឺពួកសត្វដែលហើរបាន ( ប្រើដោយសន្មតតាមសម័យនិយម, អ្នកជិះយន្តហោះក៏គួរហៅដូច្នេះបានដែរ។
-
អាកាសគាមិនី នាម
( ម . ព . អាកាសគាមិន )។
-
អាកាសគាមី នាម
( ម . ព . អាកាសគាមិន )។
-
អាកាសចរណ៍ នាម
ការត្រាច់តាមអាកាស; ការធ្វើដំណើរតាមអាកាសដោយយន្តហោះ។
-
អាកាសជននិន នាម
ចន្លោះដែលខ្យល់ចេញចូលបាន, ចន្លោះសម្រាប់បញ្ចេញបញ្ចូលខ្យល់; ទ្វារ; បង្អួច។
-
អាកាសជននី នាម
( ម . ព . អាកាសជននិន )។
-
អាកាសដ្ឋកទេវតា នាម
ទេវតាដែលស្ថិតឬអាស្រ័យនៅនាអាកាស។
-
អាកាសទីប នាម
ប្រទីបឬគោមដែលអុជដាក់កណ្ដាលវាលឬគោមដែលចងព្យួរនឹងដងខ្ពស់ក្នុងទីវាល។
-
អាកាសទេស នាម
ទីវាល; ទីទំនេរ។
-
អាកាសធាតុ នាម
ធាតុអាកាស ( រាប់បញ្ចូលក្នុងពួកធាតុ៥យ៉ាងគឺដី, ទឹក, ភ្លើង, ខ្យល់, អាកាស )។
-
អាកាសធាតុវិទ្យា នាម
( ភូមិ .) វិទ្យាសាស្ត្រដែលសិក្សាអំពីអាកាសធាតុនិងបាតុភូតរបស់វា។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។