រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អាករ

គុណនាមនាម

អត្ថន័យ (4)

  1. 1

    នាម

    គំនរ; ពួក, ក្រុម; លោហ​ធាតុ​ផ្សេង​ៗ; កំណើត​លោហ​ធាតុ​ឬកំណើត​ត្បូង​ផ្សេង​ៗ; ត្បូង​ឬ​លោហ​ធាតុ​ផ្សេង​ៗ; រ៉ែ; កំណប់​ទ្រព្យ​។

  2. 2

    គុណនាម

    ល្អ​លើសលន់, ល្អ​កន្លង​។

  3. 3

    នាម

    ខ្មែរ​ប្រើ​ពាក្យ​នេះ​សំដៅ​សេចក្ដី​ថា " សួយ, តង្វាយ, ជំនូន; ប្រាក់​ពន្ធ "

    ឧទាហរណ៍ សួយអាករ​ឬ​សួយសារអាករ។

  4. 4

    នាម

    ទេយ្យ​ទាន​ដែល​បព្វជិត​បាន​មក​ក៏​ហៅ​អាករ​ដែរ

    ឧទាហរណ៍ ពីម្សិលមិញ​លោកគ្រូខ្ញុំនិមន្តទៅទេស្នាបានអាករសន្ធឹក។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម